ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋបាលខេត្តរតនគិរី រៀបចំរួចជាស្រេចទទួលភ្ញៀវទេសចរ និងពលរដ្ឋក្នុងខេត្ត សប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

រដ្ឋបាលខេត្តរតនគិរី រៀបចំរួចជាស្រេចទទួលភ្ញៀវទេសចរ និងពលរដ្ឋក្នុងខេត្ត សប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​រតនគិរី​)៖ នៅក្នុង​ឱកាស នៃ​ការពិនិត្យ​មើល ការរៀបចំ​តុបតែង​លម្អ​នៅ​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​សង្ក្រាន្ត​រតនគិរី ២០២២ នា​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ លោក​ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​លើកឡើង​ថា រដ្ឋបាល​ខេត្ត​រតនគិរី បាន​រៀបចំ​រួចជាស្រេច​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សប្បាយរីករាយ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ គ​.​ស​២០២២ មានដូចជា​ការតុបតែង​ភ្លើង​ពណ៌ នៅតាម​ទីសាធារណៈ និង​តាម​ដង​វិថី​ធំៗ ក្នុង​ក្រុង​បាន​លុង​, ការសម្អាត​បរិស្ថាន​, ការ​ដោត​ទង់ជាតិ​, ទង់​ជ្វាលា​, ទង់​សាសនា​, ការរៀបចំ​ដាក់​ភ្លើងពណ៌​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​តាម​បណ្តា​យ និង​ទទឹង​វិថី​ធំៗ​ជាដើម​។​

​លោក​អភិបាលខេត្ត​បន្តថា សង្ក្រាន្ត​រតនគិរី​រយៈ​ពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤-១៥ -១៦ នឹង​មាន​ការ​ដង្ហែរ​ក្បួន​មហាសង្ក្រាន្ត ចេញពី​វត្ត​ឥ​សាន្ត​រតនា​រាម​ឆ្ពោះ​មន្ទីរ​វប្បធម៌ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី មាន​ការប្រគុំ​តន្ត្រី​សម័យ និង​រាំលេង​កំសាន្ត​សប្បាយ​ព្រមទាំង​មាន​បាញ់​កាំជ្រួច ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ព្រមទាំង​មាន​កម្មវិធី​ល្បែង​ប្រជាប្រិយ និង​ល្បែង​កំសាន្ត​ប្រពៃណី​ខ្មែរ​ដូចជា​ចោល​ឈូង​, បោះ​អង្គុ​ញ​,​ចាប់​កូនខ្លែង​, ទាញ​ព្រ័ត្រ​, លោត​បាវ​, វាយ​ក្អម​, ប្រណាំង​កង់​យឺត ការតាំងពិព័រណ៍ លក់​ផលិតផល​ផ្សេងៗ​ផងដែរ​។​

​លោក​អភិបាលខេត្ត​បន្ថែមថា ការបង្កើត​នូវ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ ជា​ផ្នែក​មួយ​ផ្តល់ឱកាស ដល់​យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្វែងយល់ នូវ​ភាព​សម្បូរបែប នៃ​វប្បធម៌ អរិយធម៌ ទំនៀម​ទំលាប់ ប្រពៃណី និង សាសនា របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ព្រមទាំង​បន្ត​ពង្រីក​កិត្យានុភាព របស់​ជាតិខ្មែរ​នៅ លើ​ឆាក​អន្តរជាតិ ដែល​នេះ គឺជា​ការរួមចំណែក​ក្នុងការ​បំផុសគំនិត ស្មារតី​យុវជន ប្រជាជន​ឲ្យ​ចេះ​រួម​កម្លាំង​គ្នា សាមគ្គី​គ្នា ជា​ធ្លុង​មួយ ជា​គ្រួសារ​ខ្មែរ​តែ​មួយ ក្នុង​មោទនភាព​ជាតិ​ខ្មែរ និង​ស្មារតី​អភិរក្ស អភិវឌ្ឍន៍ វប្បធម៌​ជាតិ អត្តសញ្ញាណ ជាតិខ្មែរ ឲ្យបាន​គង់វង្ស រីកចំរើន​ទៅ​មុខ​ក្រោម​ម្លប់​នៃ​សន្តិភាព​៕​

Filed in: ព័ត៌មានជាតិ