ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ ប្រចាំ​ខែ​មេសា និង​ទិសដៅ​ការងារ ខែ​ឧសភា ឆ្នាំ​២០២២!

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ ប្រចាំ​ខែ​មេសា និង​ទិសដៅ​ការងារ ខែ​ឧសភា ឆ្នាំ​២០២២!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​កើត ខែ​ចេត្រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥​ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ ប្រចាំ​ខែ​មេសា និង​ទិសដៅ​ការងារ ខែ​ឧសភា ឆ្នាំ​២០២២ និង​ពិធី​ប្រគល់​បណ្ណ​សរសើរ លិខិត​សរសើរ ថា្នក់​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០២០ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​￸​ដោយ​មាន​ការអញ្ជើញ​ចូល​ពី​សំណាក់​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ លោកនាយ​-​នាយរង ការិយាល័យ លោក​មេបញ្ជាការ​-​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក ទាំង​៩ ព្រមទាំង នាយ នាយរង នៃ​កងរាជអាវុធហត្ថ ចំនួន​៩៦​រូប ។

​ក្នុងឱកាស​នោះ​￸​ដែរ​៖​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​មានប្រសាសន៍ថា គ្រប់​បណ្ដា​អង្គភាព​ចំណុះ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ការងារ​ស្រាវជ្រាវ​រាល់់​ព័ត៌មាន សន្តិសុខ សណ្ដាប់ធ្នាប់​ទូទៅ ប្រឆាំង​ភេ​វរ​កម្ម និង​ការងារ​ការពារ​សន្តិសុខ​ផ្ទៃក្នុង និង​កសាង​ផែនការ ការពារ​សន្តិសុខ គណ​:​ប្រតិភូ​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត បន្ត​យកចិត្តទុកដាក់​ការពារ សន្តិសុខ រក្សា​សុវត្ថិភាព ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅតាម​តំបន់​ទេសចរណ៍ និង​រមណីដ្ឋាន​នានា​ផង​ដែរ ។​

​ជាពិសេស​ត្រៀមកម្លាំង​មធ្យោបាយ អន្តរាគមន៍​សង្គ្រោះ​￸​គ្រោះ​￸​មហន្តរាយ​កើតមាន​ជាយថាហេតុ និង​បន្ត​សហការ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទបញ្ជារ​បស់់​រាជរដ្ឋាភិបាល ពិសេស​ពាក់់ព័ន្ធ​ការងារ​ការពារ ទប់់ស្កាត់ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អំពើ​គេចពន្ធ​ដើម្បី​ប្រមូល​កៀរគរ​ថវិកាជាតិ ព្រមទាំង​បន្ត​ស្រាវជ្រាវ និង​បង្ក្រាប​រាល់់​បទល្មើស​ពង្រឹង​ការអនុវត្ត​នីតិវិធី អនុវត្ត​ដីកា​តុលាការ ផងដែរ ។

​ជា​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់់​នាយ នាយរង និង​ពល​អាវុធហត្ថ ដែល​ទទួលបាន​បណ្ណ​ស​រ​សើរ លិខិត​សរសើរ​រប​ស់់ថា្ន​ក់លើ​ត្រូវ​ខិតខំ​បន្ត​អនុវត្ត​តួនាទី​-​ភារកិច្ច ឲ្យបាន​ល្អ​បន្ថែមទៀត ។

​ក្នុងនោះ​￸​ដែរ​ក៏​មាន​ការជូន​បាច់់ផ្កា​ជូនពរ និង​វត្ថុ​អនុស្សាវរីយ៍​ពី​សំណាក់​ប្រធាន​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​គោរព​ជូនពរ​ដល់់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​￸​ផងដែរ ៕

    

Filed in: ព័ត៌មានជាតិ