ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញ​ចុះ​សួរសុខទុក្ខ កងកម្លាំង​ឈរជើង​ជួរ​មុខ​តាម​ព្រំដែន ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​!

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញ​ចុះ​សួរសុខទុក្ខ កងកម្លាំង​ឈរជើង​ជួរ​មុខ​តាម​ព្រំដែន ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងា​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ជួប​សំណេះសំណាល សួរសុខទុក្ខ កងកម្លាំង​ដែល​ឈរជើង​ក្នុង​ភូមិសាស្ត្រ ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​។​

​ពិធី​នេះ​ត្រូវបាន​ប្រា​រព​ធ្វើឡើង​នៅ សាលាខេត្ត​បន្ទាយមានជ័យ មានការ​អញ្ចើញ​ចូលរួម​ពី ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត លោក លោកស្រី សមាជិក ព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធាន​មន្ទីរ ស្ថាប័ន ជុំវិញ​ខេត្ត អភិបាលក្រុង​-​ស្រុក​ទាំង​៩ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​គ្រប់​មេបញ្ជាការ ប្រធាន​អង្គភាព កម្លាំង​ឈរជើង​ជួរ​មុខ​ទាំងអស់​ត្រូវ ការពារ​បូ​រណ​:​ភាព​ទឹកដី អធិបតេយ្យភាព ត្រូវ​រួម​គ្នា​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​តាម​ព្រំដែន ដូចជា -​បទល្មើស​គ្រឿងញៀន -​បទល្មើស​សេដ្ឋកិច្ច -​បទល្មើស​ឆ្លងដែន​ខុសច្បាប់ បទល្មើស​ឧក្រិដ្ឋកម្ម​/​ភេរវកម្ម និង​បទល្មើស​ផ្សេងៗ​។ កងកម្លាំង​ទាំងអស់​ត្រូវ​ផ្សារភ្ជាប់​ទំនាក់ទំនង ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​កម្លាំង​ប្រដាប់ និង អាជ្ញាធរ កម្ពុជា​-​ថៃ នៅតាម​ព្រំដែន​ឲ្យបាន​ល្អ ដើម្បី​បង្កលក្ខណ​:​ងាយស្រួល​ក្នុង​ការបំពេញ​ការងារ​។​

​ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ចែកជូន​ដល់​កងកម្លាំង ពេទ្យ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល បុគ្គលិក កម្មករ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​នូវ :​អង្ករ ៤៦០០​គីឡូក្រាម មី​៣៤២​កេស​តូច ទឹកស៊ីអ៊ីវ​១៧០​យួរ ទឹកត្រី​១៧០​យួរ ត្រីខ ៥៧​កេស ស្រា​បៀ ៤៨៦ ទឹកក្រូច​១៨១​កេស ទឹក​សុទ្ធ​២២១​កេស ទឹកដោះគោ​៨៤៨​កំប៉ុង ស្ករស​៨៤៨​គីឡូរ​ក្រាម និង​ថវិកា ១១៧.៦៤០.០០០​រៀល ៕​

Filed in: ព័ត៌មានជាតិ