ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សមត្ថកិច្ច​ហាក់ដូច​ស្ងៀមស្ងាត់ ខណៈ​ទីតាំង​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង​ក្បែរ​អធិការ​ស្រុក​ស្ទឹង​ត្រង់​នៅ​តែ​អាច​ដំណើរការ​យ៉ាង​រលូន​

សមត្ថកិច្ច​ហាក់ដូច​ស្ងៀមស្ងាត់ ខណៈ​ទីតាំង​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង​ក្បែរ​អធិការ​ស្រុក​ស្ទឹង​ត្រង់​នៅ​តែ​អាច​ដំណើរការ​យ៉ាង​រលូន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពង់ចាម ៖ មហាជន​ជាច្រើន​បាន​សម្តែង​ការរិះគន់​ទៅ​ដល់​សមត្ថកិច្ច​ស្រុក​ស្ទឹងត្រង់​ក្រោម​ការដឹកនាំ​ដោយ​លោក ឯម វឌ្ឍនា ជា​អធិការ​ស្រុក​ថា ហាក់ដូចជា​ស្ងៀមស្ងាត់ ខណៈ​មាន​ទីតាំង​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង​ក្បែរ​អធិការ​ស្រុក​បាន​ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ យ៉ាង​រលូន​ស៊ីសង​ចាញ់ឈ្នះ​លក្ខណៈ​ទ្រង់ទ្រាយ​ធំៗ​យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​បែរជា​ពុំ​ឃើញ​មានការ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ទៅវិញ​។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា ម្ចាស់​ទីតាំង​ជល់​មាន់ និង​អាប៉ោង​ខាងលើ​នេះ​មានឈ្មោះ «​វ៉ាន់​» បាន​បើក​នៅ​ចំណុច​ចំការកៅស៊ូ ខាងក្រោយ​គម្រោង​ដីឡូត៍ រតនៈ​ភូមិ​ថ្មី មាន​ចម្ងាយ​ប្រមាណ​ត្រឹម​១០០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់ ស្ថិតក្នុង​ភូមិ​គីឡូ​បី ឃុំ​បឹងកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម និង​បាន​បើក​ដំណើរការ​ប្រកួត​ជាច្រើន​ថ្ងៃ​មកហើយ​។​

​បើ​តាម​សេចក្តីរាយការណ៍​ដាច់​ដោយឡែក​ទំនង​យក​ជា​ការណ៍ គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា ឆ្នាំ​២០២២​នេះ មាន​ការប្រកួត​ខ្នាត​ធំ​មិន​តិច​ជាង​១៥​គូ​ឡើយ ភ្នាក់​ចាក់​ដាក់​លុយ​ចាប់ពី​១០០០​ដុល្លារ ទៅដល់​៥០០០​ដុល្លារ ក្នុង​មួយគូៗ និង​មាន​ឈ្មោះ «​ណាក់​» ហៅ «​អា​ស្រមោច​» ធ្វើជា​អាជ្ញាកណ្ដាល​ក្នុង​ការប្រកួត​នេះ​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ដោយ​ពុំ​ឃើញ​មាន​ការចុះ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​នោះ ទើប​ពួកគាត់​ធ្វើការ​សំណូម​ទៅ​ដល់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត តាមរយៈ​អង្គភាព​សារព័ត៌មាន មេត្តា​ជួយ​ចាត់វិធានការ​ចុះបង្ក្រាប​ផង ដើម្បី​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្របតាម​គោលការណ៍​៩​ចំណុច ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​៕ ដោយ ៖ សហការី​

 

Filed in: ព័ត៌មានជាតិ