ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​ចិន ទើប​តែងតាំង​ថ្មី​ចូលជួប សម្តែង​ការគួរសម និង​ជូនពរ​ឆ្នាំ​ថ្មី

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​ចិន ទើប​តែងតាំង​ថ្មី​ចូលជួប សម្តែង​ការគួរសម និង​ជូនពរ​ឆ្នាំ​ថ្មី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២២​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ល​ផ្ទៃ​ប្រទេស បានអនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក​ពិសេស ថាំង ហាវ ប្រធានការិយាល័យ​អនុព័ន្ធយោធា​ចិន ដែល​ទើប​តែងតាំង​ថ្មី និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​មកដល់​នា​ពេលខាងមុខ​នេះ​។​

​នៅក្នុង​ឱកាស​នោះ លោក​វរសេនីយ៍ឯក​ពិសេស ថាំង ហាវ បាន​ថ្លែងអំណរគុណ​ចំពោះ នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ ដែល​បាន​អនុញ្ញាត​ឲ្យ​រូបលោក និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ ព្រមទាំង​បាន​លើក​បង្ហាញ​ពី​ចំណង​ទាក់ទង​មិត្តភាព​ជា​ប្រពៃណី រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ជា​យូរលង់​ណាស់​មកហើយ​។​

​វរសេនីយ៍ឯក​ពិសេស បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា លោក​នឹង​ខិតខំ​អស់ពី​លទ្ធភាព ដើម្បី​បន្ត​ពូន​ជ្រុំ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែម​ទៀត​។​

​ជា​ការឆ្លើយតប នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​ចំពោះ​វរសេនីយ៍ឯក​ពិសេស ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ហើយ​តាមរយៈ​បេសកកម្ម​នេះ​កងទ័ព​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ពង្រឹងពង្រីក​ចំណង​ទាក់ទង​មិត្តភាព កិច្ចសហប្រតិបត្តិការ​កាន់តែ​ស្អិតរ​មួ​ត​ថែម​ទៀត ចំណង​មិត្តភាព​ជា​ប្រពៃណី កម្ពុជា​-​ចិន ត្រូវបាន​ពង្រឹង​ពង្រីក​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ រហូត​ឈានដល់​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​មិន​អាច​បំបែក​បាន​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានលើកឡើង​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា លើ​ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​កត្តា​ជោគជ័យ​នេះ​បាន​ដោយ​មាន​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​, ការចូលរួម​ពី​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត រួម​នឹង​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ​។​

​លើ​កិច្ចសហការ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​រំដោះប្រជាជន​ចិន ដែល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​តែង​បាន​ឧបត្ថម្ភ​គាំទ្រ​ធំធេង​ដល់​កងរាជអាវុធហត្ថ ពិសេស​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​៕

Filed in: ព័ត៌មានជាតិ