ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

តុលាការ​បង្គាប់​ឱ្យ​នាំខ្លួន លោក សៀម ភ្លុក ករណី​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ក្នុង​ការបង្កើត​គណបក្ស​បេះដូង​ជាតិ

តុលាការ​បង្គាប់​ឱ្យ​នាំខ្លួន លោក សៀម ភ្លុក ករណី​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ក្នុង​ការបង្កើត​គណបក្ស​បេះដូង​ជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២២​នេះ បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យកម្លាំង​សាធារណៈ​ឱ្យ​នាំខ្លួន លោក សៀម ភ្លុក តំណាង​ស្ថាបនិក គណបក្ស​បេះដូង​ជាតិ ឱ្យបាន​មុន​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ក្នុង​ការបង្កើត​គណបក្ស​នេះ​។​

​តាម​ដីកា​តុលាការ ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន បញ្ជាក់​ឱ្យដឹងថា លោក សៀម ភ្លុក ត្រូវបាន​ចោទប្រកាន់​ចំនួន​២​បទល្មើស រួមមាន បទ​ក្លែងបន្លំ និង​បទ​ប្រើប្រាស់​លិខិត​ក្លែង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២១ ដែល​បទល្មើស ដែល​មានចែង និង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៦២៦, មាត្រា​៦២៧ និង​មាត្រា​៦២៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ដីកា​នេះ​បាន​បញ្ជាក់ទៀតថា​៖ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យបាន​ពេញលេញ គប្បី​សម្រេច​នាំ​ខ្លួន​ឈ្មោះ សៀម ភ្លុក មក​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​បំភ្លឺ​ការពិត​។ ហេតុ​ដូច្នេះ​សម្រេច​៖
១៖ ឱ្យ​នាំខ្លួន​ឈ្មោះ សៀម ភ្លុក ភេទ​ប្រុស ដែល​មាន​អត្តសញ្ញាណ​ខាងលើនេះ​។​
២៖ បង្គាប់​មក​កងកម្លាំង​សាធារណៈ​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើនេះ មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យបាន​មុន​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២២ ជា​កំហិត ដើម្បី​ចាត់ការ​តាមច្បាប់​។​

សូមជម្រាបថា ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ បាន​ចេញ​ប្រកាស​មួយ ដោយ​សម្រេច​លុបឈ្មោះ «​គណបក្ស​បេះដូង​ជាតិ​» ចេញ​ពី​បញ្ជី​គណបក្សនយោបាយ​។ ការចេញ​ប្រកាស​លុបឈ្មោះ​គណបក្ស​បេះដូង​ជាតិ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី តុលាការ​កំពូល បាន​បើក​សវន​ការ និង​បាន​ប្រកាស​សាលដីកា សម្រេច​ទាត់​ចោល​បណ្ដឹង​របស់ លោក សៀម ភ្លុក ដែល​ប្រឆាំង​នឹង​ការបដិសេធ​ក្រសួងមហាផ្ទៃ ចំពោះ​សំណើ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ ហើយ​បាន​បិទផ្លូវ​តវ៉ា​។​

នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ឱ្យដឹងថា កន្លង​ទៅ​ក្រសួង​មហាផ្ទៃ បាន​រក​ឃើញ​អំពី​ភាពមិនប្រក្រតី ក្នុង​ការប្រមូល​ស្នា​មេដៃ ដើម្បី​ស្នើសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ ដោយ​ក្នុង​នោះ​មានដូចជា​ស្នាម​មេដៃ​របស់​ឈ្មោះ​បុគ្គល​មួយចំនួន​ខុស​ពី​ស្នាម​មេដៃ​នៅក្នុង​អត្តសញ្ញាណ​បណ្ណ​, ស្នាម​មេដៃ​របស់​បុគ្គល​មួយចំនួន ផ្តិត​លើ​ឈ្មោះ​បុគ្គល​ដទៃ​, ការ​ក្លែង​ស្នាម​មេដៃ​បុគ្គល​, ស្នាម​មេដៃ​របស់​បុគ្គល​មួយចំនួន ខូច​គុណភាព​មិន​អាច​ធ្វើ​កោសល្យវិច័យ​បាន និង​ស្នាម​មេដៃ​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​ជា​ដើម​៕

Filed in: ព័ត៌មានជាតិ