ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក នេត្រ ភ​ក្ត្រា ផ្តល់​អនុសាសន៍​៧​ចំណុច ដើម្បី​គាំទ្រ​យុទ្ធនាការ​អន្ទាក់​សូន្យ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់

​លោក នេត្រ ភ​ក្ត្រា ផ្តល់​អនុសាសន៍​៧​ចំណុច ដើម្បី​គាំទ្រ​យុទ្ធនាការ​អន្ទាក់​សូន្យ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្ទឹងត្រែង​)៖ ថ្លែង​ចេញ​ពី​ទឹកដី​ខេត្ត​ស្ទឹងត្រែង​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៧ ដើម្បី​ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​ជា​ការរំពឹងទុក​របស់​ក្រសួង​បរិស្ថាន ក៏ដូចជា​អង្គការ​ដៃគូ ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ ក្នុង​តំបន់ការពារធម្មជាតិ​រយៈពេល​៦​ខែ (​មីនា ដល់​ខែ​តុលា ឆ្នាំ​២០២២) និង​ជាក្តី​រំពឹង​ថ្មី​នៃ​ការការពារ​ជីវិតស​ត្វព្រៃ​នៅ​កម្ពុជា សម្រាប់​កូនចៅ​ត​ជំនាន់​។​

​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​បណ្តាញ​ព័ត៌មាន Fresh News នា​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ មុន​មួយ​ថ្ងៃ​នៃ​ការបើក​យុទ្ធនាការ​អន្ទាក់​សូន្យ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​រយៈពេល​១​ខែ​នោះ​, លោក នេត្រ ភ​ក្ត្រា បាន​សង្ខេប​នូវ​ចំណុច​សំខាន់ៗ​ទាំង​៧ រួមមាន​៖

*​ទី​១៖ សាធារណជន​នឹង​ដឹង​អំពី​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​អន្ទាក់​ទៅលើ​ជីវិត​សត្វព្រៃ ហើយ​អន្ទាក់​នេះ​មិនមែន​ប៉ះពាល់​ទៅដល់​ជីវិត​សត្វព្រៃ​ទេ ប៉ុន្តែ​ក៏​អាច​គ្រោះថ្នាក់​ដល់​មនុស្ស​
*​ទី​២៖ ដើម្បី​ឱ្យ​សាធារណជន​បានដឹងថា ការបរិភោគ​សាច់​សត្វព្រៃ គឺជា​ការលើកទឹកចិត្ត​ទៅដល់​ព្រានព្រៃ​បន្ត​ដាក់​អន្ទាក់ បន្ត​បរបាញ់ បន្ត​កែច្នៃ​អន្ទាក់​ដែល​កាន់តែ​មាន​លក្ខណៈ​គ្រោះថ្នាក់​ឡើង​ដូចជា​អន្ទាក់​វាយបំបាក់​ស្មងជើង អន្ទាក់​ឆក់​ជាដើម​។​
*​ទី​៣៖ ដើម្បី​ពញ្ញាក់​ស្មារតី​ឱ្យ​អ្នក​ដែល​ចូលចិត្ត​ហូប​សាច់​សត្វព្រៃ ត្រូវ​ពិចារណា​ថា​បើ​គ្មាន​តម្រូវការ​ទេ ក៏​គ្មាន​ការផ្គត់ផ្គង់​ដែរ​។​
*​ទី​៤៖ ដើម្បី​អប់រំ​ជា​រួម​ថា ប្រភេទ​សត្វ​ព្រៃ​ដែល​ចាប់​បាន​យក​ទៅ​លក់ ឬ​បរិភោគ បាន​តម្លៃ​តិចតួច​ទេ ប៉ុន្តែ​បើ​ទុក​សត្វ​មួយ​ក្បាល​នេះ ឱ្យ​រស់នៅ​ក្នុង​ព្រៃ វា​នឹង​មាន​តម្លៃ​ជា​មហាសាល​សម្រាប់​ជីវៈចម្រុះ​របស់​យើង សម្រាប់​វិទ្យាសាស្ត្រ ការសិក្សា ចំណេះដឹង រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​។​
*​ទី​៥៖ នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​ឱ្យ​យើង​ពិនិត្យថា តើ​បញ្ហា​អ្វី​ដែល​នាំ​នៅតែ​បន្ត​កើតមាន​នូវ​ការ​ដាក់​អន្ទាក់ តើ​ស្ថានភាព​ហ្នឹង​យើង​អាច​គួរ​ពិនិត្យ​ទៅលើ​ច្បាប់ ឬ​លក្ខខណ្ឌ​បន្ថែម​ទៀត​ទេ ដើម្បី​យើង​អាចឈាន​ទៅ​ដល់​ការ​ទប់ស្កាត់​បាន ឬ​កាត់​បន្ថយ​ឱ្យបាន​ច្រើន​បំផុត​ចំពោះ​សកម្មភាព​ទាំងឡាយ ហើយ​ជា​ការ​មួយ​ព្រមាន​ទៅ​ដល់​ជន​ទាំងឡាយ​ដែល​ប្រព្រឹត្ត​បទល្មើស​ឱ្យ​រាងចាល​។​
*​ទី​៦៖ ដើម្បី​ឱ្យដឹងថា ការបរិភោគ​សាច់សត្វ មិន​មាន​ផលប្រយោជន៍​អ្វី​ដល់​សុខភាព​ទេ វិទ្យាសាស្ត្រ​ក៏​មិន​មាន​ការបញ្ជាក់​ណាមួយ​ដែល​សាច់ ឬ​ឆ្អឹង​សត្វ​ណាមួយ​ដែល​អាច​ព្យាបាល​ជំងឺ​បាន​នោះទេ​។​
​និង​ទី​៧៖ លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ទាំងអស់ រួមគ្នា​ក្នុង​ការទប់ស្កាត់ និង​បដិសេធ​កុំឱ្យ​មាន​អន្ទាក់ បើ​ទោះបីជា​យើង​ដឹងថា ប្រពៃណី​របស់​យើង​ពីមុន​មក​ក៏​ដោយ ប៉ុន្តែ​យើង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្តល់​ជម្រើស​ថ្មី ហើយ​ត្រូវ​រក្សាទុក​សត្វព្រៃ​នៅក្នុង​ព្រៃ​នេះ ដែល​មាន​ប្រយោជន៍​សំខាន់ មិនមែន​ត្រឹមតែ​ជីវៈចម្រុះ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​ដែល​អាច​ទាក់ទាញ​ជា​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​ដែល​ជា​ប្រភព​មិនចេះ​រីងស្ងួត ជា​ប្រភព​ថវិកា​សម្រាប់​សហគម​ន៍​ដែល​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ