ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី​នាយិកា ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​នាំយក​កូន​មាន់ និង​សម្ភារ​:​ចិញ្ចឹម​មាន់ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៤​គ្រួសារ និង​ធាតុ​ចូល​វារីវប្បកម្ម​ចំនួន ៥​គ្រួសារ នៅ​ភូមិ​អណ្តូង​ត្រាំ​ង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​

​ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី​នាយិកា ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​នាំយក​កូន​មាន់ និង​សម្ភារ​:​ចិញ្ចឹម​មាន់ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៤​គ្រួសារ និង​ធាតុ​ចូល​វារីវប្បកម្ម​ចំនួន ៥​គ្រួសារ នៅ​ភូមិ​អណ្តូង​ត្រាំ​ង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អញ្ជើញ​ចេញពី​ស្រុក​ស្ទឹងត្រង់ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី​នាយិកា ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ព្រម​ជាមួយ​សហការី បាន​នាំយក​កូន​មាន់ និង​សម្ភារ​:​ចិញ្ចឹម​មាន់ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៤​គ្រួសារ និង​ធាតុ​ចូល​វារីវប្បកម្ម​ចំនួន ៥​គ្រួសារ នៅ​ភូមិ​អណ្តូង​ត្រាំ​ង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ដែល​ស្ថិត​ក្នុង​គម្រោង​សង្គ្រោះបន្ទាន់​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ចាម បានបញ្ជាក់​ថា​ខេត្ត​កំពង់ចាម មាន​កសិករ​ចំនួន ១ ០៤២​គ្រួសារ​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ធាតុ​ចូល​ផលិតកម្ម​សត្វ វារីវប្បកម្ម និង​ផលិតកម្ម​ដំណាំ ពី​គម្រោង​ឆ្លើយតប​បន្ទាន់​ជំងឺ​កូវី​ដ​១៩ ក្នុង​ក្របខណ្ឌ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុងនោះ ៖
– ទទួលផល​ធាតុ​ចូល​ផលិតកម្ម​សត្វ​ចំនួន ៥៩០​គ្រួសារ​
– ទទួលផល​ធាតុ​ចូល​ផលិតកម្ម​ដំណាំ ចំនួន ២១៩​គ្រួសារ​
– ទទួលផល​ធាតុ​ចូល​វារីវប្បកម្ម​ចំនួន ១៥៨​គ្រួសារ (​ត្រី ១៣៨​គ្រួសារ និង​កង្កែប​២០​គ្រួសារ​)

​ចំពោះ​ស្រុក​ជើងព្រៃ​មាន​កសិករ​ចំនួន ៣០៩​គ្រួសារ ក្នុងនោះ ៖
– កសិករ​ទទួល​កូន​ត្រី និង​សម្ភារៈ​ចិញ្ចឹម ៣០​គ្រួសារ កសិករ​ទទួល​កូន​កង្កែប និង​សម្ភារៈ​ចិញ្ចឹម ៣​គ្រួសារ​។​
– កសិករ​ទទួល​កូន​ដំណាំ និង​សម្ភារៈ​ដាំ​ដុះ​ចំនួន ៥៦​គ្រួសារ​។​
– កសិករ​ទទួល​កូន​មាន់ និង​សម្ភារៈ​ចិញ្ចឹម​ចំនួន ២២០​គ្រួសារ​។​

​ដោយឡែក នៅ​ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ កសិករ​ធាតុ​ចូល​ផលិតកម្ម​សត្វ វារីវប្បកម្ម និង​ដំណាំ​ចំនួន​១១៨​គ្រួសារ (​ត្រី ៣០​គ្រួសារ កង្កែប ៣​គ្រួសារ ដំណាំ ២៦​គ្រួសារ និង​មាន់ ៨២​គ្រួសារ​)​។​
​សម្រាប់​រសៀល​ថ្ងៃ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី​នាយិកា បាន​នាំយក​ធាតុ​ចូល​កសិកម្ម មក​ចែក​ជូន​កសិករ​ដូចខាងក្រោម​៖
– កសិករ​ទទួល​ធាតុ​ចូល​ដំណាំ​ចំនួន ៥​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន ៖ កូន​បន្លែ ៤០០​ដើម និង​ត្រេ ២​ផ្ទាំង ២ សំណាញ់ ១០ គ​ក្រ និង​ជីលា​មក​សត្វ ១៥០​គ​ក្រ​។​
– កសិករ​ចំនួន ២៤​គ្រួសារ ទទួលបាន​ធាតុ​ចូល​ផលិតកម្ម​សត្វ មាន​៖ ទ្រូង​ធំ ១​ខ្នង (២,៥០​ម​X៤​ម​) កូន​មាន់ ៧០​ក្បាល ស្នូក​ទឹក ស្នូក​ចំណាំៈ ចំណាំៈ ៥០​គ​ក សំណាញ់ ៥​គ​ក​
​និង​ថ្នាំ ១​ឈុត​។​
– កសិករ​ទទួល​ធាតុ​ចូល​វារីវប្បកម្ម ក្នុង​១​គ្រួសារ​ទទួលបាន ៖ កូន​ត្រី​/​កូន​កង្កែបៈ​១០០០​ក្បាល​
​តង់​ប្លា​ស្ទិកៈ ១​ផ្ទាំង ចំណី ៨​បាវ​= ២៤០​គ​ក និង​ថ្នាំ ៣​កញ្ចប់​។​

​ភ្ជាប់​ជាមួយ​ជំនួយ​ឧបត្ថម្ភ​ជា​កូន​មាន់ កូន​ត្រី កូន​កង្កែប កូន​បន្លែ និង​ធាតុ​ចូល​ផ្សេងៗ​ទៀត ដែល​បាន​យកមក​ចែកជូន​កសិក​រនា​រសៀល​ថ្ងៃ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកស្រី​នាយិកា​បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​ជា​ពិសេស​បងប្អូន​ប្រជាកសិករ​ឲ្យខិត​ខំ​យកចិត្តទុកដាក់​ចិញ្ចឹម មើលថែ​រទាំ​សត្វ ត្រី និង​ដំណាំ​ឲ្យបាន​ល្អ ព្រោះ​វា​នឹង​ផ្តល់​ផល​ជា​ស្បៀង​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​កសិករ ថា​បើ​មាន​បញ្ហា​ទាក់ទង​នឹង​បច្ចេកទេស​ចិញ្ចឹម ជំងឺ និង​ការ​មើលថែរ សូម​ទាក់ទង​ទៅ​មន្ត្រី​គម្រោង ឬ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​បន្ទាន់​ដើម្បី​សុំ​អន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​។ ក្រៅ​ពី​ការងារ​ចិញ្ចឹម និង​ដាំ​ដំណាំ ក៏​ត្រូវ​យកចិត្តទុកដាក់​អំពី​សុខភាព និង​ការសិក្សា​របស់​កូនៗ និង​ចៅៗ​ផងដែរ ជា ពិសេស​អនាម័យ​ក្នុង​ការរស់នៅ និង​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​កុំ និង ៣​ការពារ​។ លោកស្រី​នាយិកា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់ គិតគូ​ដោះស្រាយ និង​ស្វែងរក​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា ធ្វើឲ្យ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​ត្រូវបាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ហើយ​សកម្មភាព​របស់​សង្គម ត្រូវបាន​បើក​ឲ្យ​ដំណើរការ​តាម​គន្លង​ប្រក្រតីភាព​ថ្មី បាន​យ៉ាង​ល្អប្រសើរ​។​

Filed in: ព័ត៌មានជាតិ