ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ ឆ្នាំ​២០២១ និង​វឌ្ឍនភាព​ការងារ រយៈពេល ៣​ខែ​ដើមឆ្នាំ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ន្ត ឆ្នាំ​២០២២ របស់ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម​

ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ ឆ្នាំ​២០២១ និង​វឌ្ឍនភាព​ការងារ រយៈពេល ៣​ខែ​ដើមឆ្នាំ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ន្ត ឆ្នាំ​២០២២ របស់ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ព្រឹក ថ្ងៃ​ពុធ ៥​កើត ខែ​ចែ​ត្រ ឆ្នាំ​ឆ្លូវ ទោ​ស័ក ព​,​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត មាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ ឆ្នាំ ២០២១ និង​ពិនិត្យ​វឌ្ឍនភាព​ការងារ រយៈពេល ៣​ខែ​ដើមឆ្នាំ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជា​ហេ​រញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការ​សាខា នាយក នាយករង និង មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា សរុប​ចំនួន ១៩​នាក់ ។​

​អង្គប្រជុំ បាន​តាមដាន​ស្តាប់ នូវ ៖
១-​របាយការណ៍​សង្ខេប ស្តីពី​លទ្ធផល​សកម្មភាព​ការងារ ១​ឆ្នាំ ២០២១ និង​វឌ្ឍនភាព​ការងារ រយៈពេល ៣​ខែ​ដើមឆ្នាំ ២០២២ និង​ទិសដៅ​ការងារ​បន្ត ,
២-​របាយការណ៍ ស្តី​ពី​ចំណូល ចំណាយ ថវិកា របស់​សាខា ឆ្នាំ ២០២១ និង ត្រីមាស​ទី ១ ឆ្នាំ ២០២២
៣-​ពិនិត្យ ពិភាក្សា​លើ​ផែនការ​អភិវឌ្ឍ​សកម្មភាព ឆ្នាំ ២០២២ និង ផែនការ​សកម្មភាព រយ​:​ពេល ៥​ឆ្នាំ ( ២០២១- ២០២៥ )​របស់​សាខា​, និង
៤-​និត្យ ពិភាក្សា លើ​សេចក្តីអំពាវនាវ កៀរគរ​មូលនិធិ អបអរ​ខួប​ទី ១៥៩ ទិវា​ពិភពលោក កាកបាទ​ក្រហម និង អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ របស់​សាខា ឆ្នាំ​២០២២ ។​
​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ រួមទាំង​មន្ត្រី​ក្រុម​ប្រតិបត្តិ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​យ៉ាង សកម្ម ធ្វើ​ជា​សេនាធិការ​អោយ​គណៈ កម្មា​ធិ​ការ​សាខា ក្នុង​ការដឹកនាំ​ជំរុញ​ធ្វើអោយ​វិស័យ​អាទិភាព​ទាំង ៤ របស់​កាកបាទក្រហម​កម្ពុជា រយៈពេល ១​ឆ្នាំ ២០២១ ក៏ដូចជា ១​ត្រីមាស ដើមឆ្នាំ​២០២១ នេះ ទោះ​បី​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល នៃ ជម្ងឺ​កូវី​ដ​-១៩ យ៉ាងណាក្តី ក៏​សាខា បាន​ពុះពារ​ធ្វើ​សកម្មភាព រហូត​សម្រេច​បាន​លទ្ធផល គួរ​ជាទី​មោទនភាព ពិសេស ការលើក​កំពស់​សកម្មភាព​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ថ្នាក់​សាខា – ការផ្តល់​ជំនួយ​សង្គ្រោះ ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ បាន​ទាន់ពេលវេលា ស្រប​តាម​ទិស​ស្លោក​” ទីណា​មាន​ទុក្ខ​លំបាក ទីនោះ មាន​កាកបាទក្រហម​ក​ម្ពជា ” ។​

​មានប្រសាសន៍​ក្នុងឱកាស​បិទ​កិច្ចប្រជុំ ឯកឧត្តម​ប្រធាន​គណៈ​កម្មា ធិ​ការ​សាខា បាន​ណែនាំ​អំពី​ការងារ​មួយចំនួន សម្រាប់​អនុវត្ត​បន្ត ពិសេស ត្រូវ​យកចិត្តទុកដាក់ បន្ត​សហការ​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រួមជាមួយ ការបន្ត​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូវី​ដ​-១៩ តាមរយ​: វិធានការ ” ៣​ការពារ ៣​កុំ ” – ជំរុញ​ការបណ្ដុះបណ្ដាល​ជា​មូលដ្ឋាន ជូន​យុវជន អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម ដែល​ជា​ប្រតិបត្តិ​ក​រ ,,,,​ត្រូវ​ពង្រឹង​ភាពម្ចាស់ការ​របស់​សាខា​-​អនុសាខា​ក្រុង ស្រុក ក្នុងការ ត្រៀម​បង្ការ ការឆ្លើយតប និង​កសាង​ភាព​ធន់​មាំ​នៅ​សហគមន៍ ។

​ទន្ទឹម​នោះ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​មូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ អោយមាន តម្លាភាព និង​គណនេយ្យភាព​។​

​ក្នុងនាម ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា​, ឯកឧត្តម អ៊ុន ចាន់​ដា បាន​ធ្វើ​ការអំពាវនាវ ដល់​សប្បុរសជន ក្នុង​វិស័យ​រដ្ឋ​- វិស័យ​ឯកជន ទាំង​ក្នុង និង ក្រៅ​ខេត្ត សូមមេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សាខា ដោយ​សទ្ធា​ជ្រះថ្លា ក្នុង​ស្មារតី​នៃ​វប្បធម៌​ចែករំលែក ដើម្បី​សាខា បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូ​វិដ​-១៩ និង កសាង​ភាព​ធន់​របស់​សង្គមជាតិ ក៏ដូចជា ត្រៀម​ឆ្លើយតប ជួយ​ជនរងគ្រោះ​ដោយ​មហន្តរាយ​ផ្សេងៗ និង​ជន​ងាយ​រងគ្រោះ ដែល​ជួប​លំបាក​ជីវភាព ក្នុង​ទូទាំង​ខេត្ត កំពង់ចាម​៕

 

Filed in: ព័ត៌មានជាតិ