ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពិធី​ប្រកាស​សមាសភាព អនុគណៈកម្មការ សាងសង់​ស្តូប អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន

ពិធី​ប្រកាស​សមាសភាព អនុគណៈកម្មការ សាងសង់​ស្តូប អនុស្សាវរីយ៍  នយោបាយ  ឈ្នះ ឈ្នះ ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ នៅ​សាលប្រជុំ​រោងកុន នា​ព្រឹក​ថ្ងៃទី ០៦ ខែ​មេសា ឆ្នាំ​២០២២​នេះ មាន​ប្រារព្ធ​ពិធី​ប្រកាស​សមាសភាព​អនុគណៈកម្មការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ និង វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​រដ្ឋលេខាធិការ​,​អនុរដ្ឋលេខាធិការ​,​អ្នកតំណាងរាស្ត្រ​,​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, គណៈ​អភិបាលខេត្ត​ប៉ៃលិន ,​ខេត្ត​បាត់ដំបង ,​ខេត្ត​ពោធិសាត់​,​ខេត្ត​បន្ទាយមានជ័យ ,​មេបញ្ជាការ​យោធ ភូមិភាគ​ទី​៥ មេបញ្ជាការ​កងពលធំ និង​កងពលតូច និង ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក​ចូល រួម​ផងដែរ ។​

​មានប្រសាសន៍​ស្វាគមន៍​អធិបតី លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន បាន​លេីក​ឡេ​ី​ង​ថា ស្តូប ឈ្នះ ឈ្នះ​នេះ ដែល​គ្រោង​សាងសង់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង បង្ហាញ​ពី វប្បធម៌​ក​ត្ត​ញ្ញូ សម្ដែង​ការដឹងគុណ និង​ការចងចាំ​រំឭក​ដល់​វីរភាព ស្នាដៃ និង​ភាព​ឈ្លៀសវៃ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ការស្វែងរក​សន្តិភាព ដែល​បាន​ចំណាយ​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព បង្ហាញ​ពី​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ជាតិ បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត ដែល​បាន​កើតចេញ​លើក​ដំបូង​នោះ គឺ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើប​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់ និង​ជាទី កន្លែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់​ប្រវត្តិសាស្ត្រ​ពិត​របស់​ខេត្ត​ឧត្តមានជ័យ បញ្ជាក់​ពី​ភាព​ពិត​របស់​កូន​ខ្មែរ សម័យនេះ និង​អំពី​សមត្ថភាព​ចំណេះដឹង តម្លៃពិត​ប្រាកដ​នៃ​មគ្គុទេសក៍​អ្នកដឹកនាំ​កម្ពុជា​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​កោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម នាយ​ឧត្តម សេនី​យ៍ អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ដល់​ក្រុមការងារ​សាងសង់​វិមាន ឈ្នះ ឈ្នះ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត គឺ​ត្រូវ​មាន​គំនិត​ផ្តួចផ្តើម​សាង សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ក្នុងនោះ​ដែរ​សម្តេច​ពិជ័យ​សេនា ក៏​បាន​រំ​ឮ​ក​ឡើងវិញ​ផងដែរ ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​មួយចំនួន ដែល​កម្ពុជា​បាន​ជួបប្រទះ ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម និង បង្ក​ភាព​មហន្តរាយ ភាព​ឈឺចាប់​ខ្លោចផ្សា​របស​ប្រជាជន កម្ពុជា​ក៏​ដូច​ខេត្ត​ប៉ៃលិន ដែល​បាន​បន្សល់​ស្លាកស្នាម​នៅ​មិន​ទាន់​រលុប​បាត់​អស់​នៅ​ឡើយ ។ ការបញ្ចប់​ដោយ​ជោគជ័យ​ដោយ សន្តិវិធី​ចំពោះ​សង្គ្រាម និង​ការបែកបាក់​ជាតិ គឺ​ពិត​ជា​សម្រេច​បាន​មក​ដោយ​ការលំបាក​បំផុត ក៏ប៉ុន្តែ​ការពារ​នូវ​ជីវភាព សុខសន្តិភាព និង ការពង្រឹង​ថែមទៀត​នូវ​វប្បធម៌​សន្តិភាព ដែល​សម្រេច​បាន​មក​នេះ គឺជា​ភារកិច្ច​រឹតតែ​លំបាក​ធ្ងន់ធ្ងរ​ណាស់​ទៅ​ទៀត ។

​សម្តេ​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ត​ទៀត​ថា​ជា​ច្រើន​ជំនាន់​មក​ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពុំ​ធ្លាប់​ទទួល​បាន​សន្តិភាព​ពេញលេញ ដូច​សម័យ​សព្វថ្ងៃនេះ​ទេ ជួនកាល​មាន​ការបែកបាក់​ទៅ​ជា​២ ជា​៣​ភាគី ដែល​នាំឲ្យ​ប្រទេស​ជាតិ​មាន​ជម្លោះ​នឹង​គ្នា​ឥតឈប់ឈរ​នា​ពេលកន្លងមក ។ នៅក្នុង​ដំណាក់កាល​ចុងក្រោយ គឺ​ដោយសារ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​មហន្តរាយ​នោះ ទើប​មាន​ព្រឹត្តិការណ៍​ថ្ងៃ​២០ មិថុនា ១៩៧៧ ថ្ងៃ​២ ធ្នូ ១៩៧៨ និង​ថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ​១៩៩៨ ដែល​មាន​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាម ស៊ីវិល​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិ បណ្ឌិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

​សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ថា សមិទ្ធផល នយោបាយ​ឈ្នះ ឈ្នះ នាំឲ្យ​ប្រទេស​ជាតិ​ទទួល បាន​សន្តិភាព​ពេញលេញ ដែល​ជា​កត្តា​ចម្បង​សម្រាប់​ជំរុញ​ការ អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង ការធ្វើសមាហរណកម្ម​កម្ពុជា ទៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដោយ​ជោគជ័យ និង​បានប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ពី​ជីវភាព​ក្រីក្រ មក​ជា​ប្រជាជន​មាន​ចំណូល​កម្រិត​មធ្យម ។​

​ការសាងសង់​ស្តូប​ឈ្នះ ឈ្នះ នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន នេះ នឹង​សាងសង់ឡើង ក្រោម​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ធនធាន​ថវិកា គំនិត ប្រាជ្ញា​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ ហើយ​សំណង់ និង​តំបន់​អភិវឌ្ឍ​នេះ​នឹង​ក្លាយទៅជា​សំណង់​ប្រវត្តិសាស្ត្រ រាប់រយ​ឆ្នាំ ជា​កេរ​មរតក​ក្នុងសម័យ​តេជោ​សែន​សម្រាប់​មនុស្សជាតិ​គ្រប់​ជំនាន់​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ។​

Filed in: ព័ត៌មានជាតិ