ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ៖​រឿង​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ និង​ម្ចាស់​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ “​ថាវ​រី មាស​បង​” ជា​រឿង​បុគ្គល មិន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គភាព​ឡើយ​!

អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ៖​រឿង​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ និង​ម្ចាស់​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ “​ថាវ​រី មាស​បង​” ជា​រឿង​បុគ្គល មិន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គភាព​ឡើយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖​ក្រោយពី​មាន​ការ​បង្ហោះ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក យ៉ាង​ព្រោងព្រាត​ពាក់ព័ន្ធ​រឿង​ប្រុស​ប្រកែក ស្រី​ប្រកាន់ ពោល​គឺ​រឿង​ស៊ីនុំ​អត់ឲ្យ​លុយ រវាង​លោក មាស ឬ​ទ្ធី ដែល​មាន​តួនាទី​ជា​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ និង​ម្ចាស់​គណនី​ហ្វេ​សប៊ុក​(Account Facebook) ឈ្មោះ ថា​វី​មាស​បង មក​នោះ នា​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២​នេះ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តីបំភ្លឺ និង​បដិសេធ ជុំវិញ​ការចោទប្រកាន់ របស់​គណនី​ហ្វេ​សប៊ុក​ខាងលើ រួម​នឹង​មួយចំនួនទៀត ជា​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់​អង្គភាព​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ថា​រឿង​ខាងលើ​នេះ​ជា​រឿង​ស្នេហា​រវាង​បុគ្គល​និង​បុគ្គល​តែប៉ុណ្ណោះ​។

​យោងតាម​សេចក្តីបំភ្លឺ​របស់​អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ជម្រាបជូន​សាធារណជន​ដែល​បើ​ប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​ជ្រាបថាៈ បន្ទាប់ពី​បាន​ឃើញ​ការចុះផ្សាយ​របស់ គណនី​ហ្វេ​សប៊ុក​(Account Facebook) ឈ្មោះ ថា​វី​មាស​បង ឈ្មោះ​អូន​,​ថាវ​រី​មាស​បង និង​មួយចំនួនទៀត កាលពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ ពាក់ព័ន្ធ​លោក​វរសេនីយ៍ឯក មាស ឬ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។

​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង និង​សោកស្តាយ​បំផុត ដែល​គណនី​ហ្វេ​សប៊ុក​ឈ្មោះ ថា​វី​មាស​បង ឈ្មោះ​អូន ,​ថាវ​រី​មាស​បង ដែល​បាន​ចុះផ្សាយ ធ្វើឲ្យ​មហាជន មាន​ការភាន់ច្រឡំ​មកលើ​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដូច​ជា​អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ព្រោះថា​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ គឺពាក់ព័ន្ធ​រឿង​ស្នេហា​ផ្ទាល់ខ្លួន រវាង​បុគ្គល​និង​បុគ្គល មិន​មាន​ការពាក់ព័ន្ធ នឹង​ការងារ​អង្គភាព​ឡើយ ។ ដូច្នេះ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ៕​

Filed in: ព័ត៌មានជាតិ