ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​ការងារ យោធា​សន្តិសុខ​ប្រចាំ​ខែ​មីនា និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​

មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​ការងារ យោធា​សន្តិសុខ​ប្រចាំ​ខែ​មីនា និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​):​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២២ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ខែ​មីនា ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ទិសដៅឣ​នុវត្តប​ន្ត ខែ​មេសា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ស្ថិតនៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​សមាសភាព​ចូលរួម មេបញ្ជាការរង​កងពល នាយសេនាធិការ នាយសេនាធិការ​រង ការិយាល័យ​ទាំង​៩ កងអនុសេនាធំ​ចំណុះ​កងពល​ទាំង​៧ និង​វរ​សេនា​តូច​ទាំង​៤​។​

​នា​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​ធ្វើ​ការកោតសរសើ​រ​ដល់​គ្រប់​បណ្តា​អង្គភាព ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តតាម ផែនការ​ដែល​ថ្នាក់លើ​ប្រគល់ជូន នូវ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ កសាង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ និង​បាន​បំពេញបេសកកម្ម​ប្រតិបត្តិ​ការសហការ​ជាមួយ​កងកម្លាំង​ចម្រុះ ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិសាស្ត្រ ខេត្ត​បន្ទាយមានជ័យ​។​

​ដោយឡែក​កងកម្លាំង​ត្រៀម​អន្តរាគមន៍​ផ្នែក​ខាងក្រោយ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ការងារ​បង្កបង្កើនផល និង​ចញ្ចឹមសត្វ ធានា​បំពេញបន្ថែម​ដល់​ការហូប​ប្រចាំថ្ងៃ​របស់​កងទ័ព រួម​ទាំង​ជួយ​ផ្គត់ផ្គង់​ដល់​កម្លាំង​ជួរមុខ និង​ចែករំលែក​ដល់​គ្រួសារ​កងទ័ព​ដែល​មាន​ជីវភាព​ខ្វះខាត ក្នុង​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​នេះ ក្នុងនោះ​ក៏​ត្រូវ​ត្រួតពិនិត្យ និង​តៀម​កម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​តាម​ផែនការ ធានា​ចេញ​បេសកកម្ម​តាម​បទបញ្ជា បាន​ទាន់ពេលវេលា​៕

 

Filed in: ព័ត៌មានជាតិ