ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​អុច​ធូប នៅ​រង្វល់​មូល​លោកតា​ក្រហម​(​ក​)​នៅ​ខេត្ត​កំពង់ធំ មុនពេល បន្តដំណើរ​ទៅ​កាន់​ខេត្តសៀមរាប​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​អុច​ធូប នៅ​រង្វល់​មូល​លោកតា​ក្រហម​(​ក​)​នៅ​ខេត្ត​កំពង់ធំ មុនពេល បន្តដំណើរ​ទៅ​កាន់​ខេត្តសៀមរាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២២​នេះ ក្នុងឱកាស​នៃ​ការធ្វើដំណើរ​តាម​រថយន្ត​ពី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ឆ្ពោះទៅ​កាន់​ខេត្ត​សៀមរាប សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទស្សនា និង​បូជា​ទានធូប​នៅ​រង្វង់​មូល​លោកតា​ក្រហម​(​ក​)​ស្ថិត​នៅ​ផ្លូវបំបែក​ចូល​ទៅ​កាន់​ទី​រួម​ខេត្ត​កំពង់ធំ​។

​ក្នុង​វត្ត​មាន​ដ៏​កម្រ​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ទទួលបាន​នូវ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គ​ណះ​អភិបាល​ខេត្ត​កំពង់ធំ បាន​សំដែង​នូវ​ការវាយតម្លៃ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពង់ធំ ទាំងអស់ រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការអនុវត្ត​នូវ​កម្មវិធី និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ពិសេស​ការអភិវឌ្ឍ​សមិទ្ធផល​សង្គម​គ្រប់​ច្រកល្ហក​ទាំង​អស់ ក្នុង​ខេត្ត​កំពង់ធំ មាន​ការរីកចំរើន​គួរឲ្យកត់សំគាល់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពិសេស​ការកសាង​ឡើង​នូវ​មហា​សមិទ្ធផល​ជា​ប្រវត្តិ សាស្ត្រ​នានា ដែល​ទាក់ទិន​ទៅ​និង​សាវតា​នៃ​ទឹកដី​ខេត្ត​កំពង់ធំ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ពី​មួយ​អណត្តិ​ទៅ​មួយ​អណត្តិ​ខេត្តកំពង់ធំ បាន​ខិតខំ​កសាង​នូវ​មហា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ដែល​ទាក់ទិន​ទៅ​និង​អត្តសញ្ញាណ​ជាតិ និង​សាវតា​នានា​របស់​ខេត្ត​កំពង់ធំ ដូចជា​ការកសាង​ឡើង​នូវ​រូបសំណាក់​ដាក់តាំង​បង្ហាញ នៅតាម​រង្វង់​មូល​ច្រកចេញ​ចូល​ខេត្តកំពង់ធំ ដូចជា​រូប​សំណាក​ព្រះខ័ន្ត​កំពង់ស្វាយ និង​រូបសំណាក់​ប្រវត្តិ សាស្ត្រ​មួយចំនួនទៀត ដើម្បី​ដាក់​តាំង​បង្ហាញ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោម ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​មក​កំសាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ពិសេស​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​ខេត្ត​កំពង់ធំ​។​

​បន្ទាប់ពី​បាន​ចំណាយ​ពេល​ទស្សនា​សំណង់​សមិទ្ធផល រូបសំណាក​លោកតា​ក្រហម​ក និង​បូជា​ទៀន​ធូប​សុំ​សេចក្តីសុខ​ដល់​ការធ្វើដំណើរ និង​សេចក្តីសុខ​សន្តិភាព​សម្រាប់ ព្រះរាជាណាចក្រ​កម្ពុជា រួចមក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​បន្តដំណើរ​ឆ្ពោះទៅ​កាន់​ខេត្ត​សៀមរាប ទី​ដែល​សម្តេច​និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ត្រួតពិនិត្យ​ដំណើរការ​សាងសង​ព្រលាន​យន្តហោះ​ថ្មី សៀមរាប អង្គរ ក្នុងស្រុក​ជីក្រែង និង​ស្រុក​សូត្រ​និគម ថ្ងៃទី​៣​មេសា និង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ ក្នុង​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២៕

Filed in: ព័ត៌មានជាតិ