ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

​តាមផ្លូវ​មក​កាន់​ទី​រួម​ខេត្តសៀមរាប ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​ឈាង​ចូល​ពិនិត្យ​ឧបករណ៍​ដែល​រឹបអូស​បាន​ពី​បទល្មើស​នៅ​សង្កាត់​រដ្ឋបាល​ជលផល​ភ្នំ​ក្រោម​

​តាមផ្លូវ​មក​កាន់​ទី​រួម​ខេត្តសៀមរាប ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​ឈាង​ចូល​ពិនិត្យ​ឧបករណ៍​ដែល​រឹបអូស​បាន​ពី​បទល្មើស​នៅ​សង្កាត់​រដ្ឋបាល​ជលផល​ភ្នំ​ក្រោម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កម្ម​វិធី​ទី​៤៖
​តាមផ្លូវ​មក​កាន់​ទី​រួម​ខេត្តសៀមរាប ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​ឈាង​ចូល​ពិនិត្យ​ឧបករណ៍​ដែល​រឹបអូស​បាន​ពី​បទល្មើស​នៅ​សង្កាត់​រដ្ឋបាល​ជលផល​ភ្នំ​ក្រោម​។ យោង​តាម​របាយ ការណ៍​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​សៀមរាប និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឲ្យដឹងថា ៖
– សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ចេញ​អន្តរាគមន៍​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល នៅ​ចំណុច​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀស បាន​ដកហូត​ឃាត់​ទុក​វត្ថុតាង​បទល្មើស (​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​) មាន​ឧបករណ៍​អួន​អូស​ទឹកសាប​ចំនួន​០២ វង់​។​
– គិត​ចាប់ពី​ថ្ងៃ​ទី​២ ខែ​មីនា ដល់​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ បាន​បង្ក្រាប​បទល្មើស​ឧបករណ៍​អួន​អូស​ទឹកសាប ១៧​វង់ ម៉ាញ់​៣​វង់ អួន​ហ៊ុម ៤​វង់ កាណូត ៤៦​គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ១១​ករណី និង​ចេញ​ដីកា​កោះ​១១​នាក់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​
​កសាង​សំណុំរឿង​ទាំង​ជនល្មើស និង​វត្ថុតាង​ដែល​រឹបអូស​បាន​។ ឧបករណ៍ និង​សម្ភារ​មួយចំនួន គួរ​យក​ប្រើប្រាស់​ជា​ប្រយោជន៍​ដូចជា​ស្បៃ​មុង យក​ទៅ​ធ្វើ​ទ្រុង​ចិញ្ចឹម​មាន់ និង​ជា​រនាំង​បាំង​សួន​បន្លែ ក្រោយ​ពី​តុលាការ​បាន​ជម្រះ​ក្តី​រួចរាល់​។ ដោយឡែក ទូក​ម៉ាស៊ីន ឬ​កាណូត គួរ​ទុក​ប្រើប្រាស់​បម្រើឲ្យ​ការងារ​ជលផល​។ លោក ទៀ គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថា​នឹង​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ធ្វើ​ការផ្តល់​ជា​គ្រឿងឧបភោគ​បរិភោគ​បន្ថែម ដូចជា សាច់​សត្វ ត្រីងៀត បន្លែ និង​អង្ករ​ជូន​ដល់​ក្រុម​អន្តរាគមន៍​ថ្នាក់​ជាតិ​ទាំងពីរ​ទីតាំង​។​

Filed in: ព័ត៌មានជាតិ