ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​រដ្ធមន្ដ្រី វេង សាខុន បាន​បង្ហាញ​អំពី លទ្ធផល​នៃ​ការនាំ​ចេញ​កសិផល​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២២

​រដ្ធមន្ដ្រី វេង សាខុន បាន​បង្ហាញ​អំពី លទ្ធផល​នៃ​ការនាំ​ចេញ​កសិផល​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២២​នេះ ការនាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​ទទួល​បាន​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) មាន​បរិមាណ​សរុប ៣ ៤៣៤ ០៧០,៦៣​តោន ទៅកាន់​ទិសដៅ ៥៧​ប្រទេស គឺ​មាន​ការកើនឡើង​ចំនួន ៣៤៤ ៨៦០,៧១​តោន ស្មើនឹង ១១,១៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែល​ទទួល​បាន​ត្រឹមតែ ៣ ០៨៩ ២០៩,៩២​តោន​។ កសិផល​សំខាន់ៗ​ដែល​បាន​នាំ​ចេញ​មាន​ដូចខាងក្រោម​៖
១- ការនាំ​ចេញ​អង្ករ​
បរិមាណ​អង្ករ​នាំ​ចេញ​មាន​ចំនួន ១៧០ ៥៣៩​តោន កើនឡើង​ចំនួន ១៦ ៨៥១​តោន (១០,៩៦%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២១ ដែល​មាន​ចំនួន ១៥៣ ៦៨៨​តោន​
ការនាំ​ចេញ​អង្ករ​ក្នុង​ខែ​មីនា ឆ្នាំ​២០២២ មាន​ចំនួន ៦៧ ៤៨១​តោន ថយចុះ​ចំនួន ៩ ៩៨៥​តោន (-១២,៨៩%) បើ​ធៀប​នឹង​ខែ​មីនា ឆ្នាំ​២០២១ ដែល​មាន​ចំនួន ៧៧ ៤៦៦​តោន​
អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ១២០ ៤២២​តោន ស្មើនឹង ៧០,៦១% អង្ករ​ស​គ្រប់​ប្រភេទ​មាន​ចំនួន ៤៨ ៨២៧​តោន ស្មើនឹង ២៨,៦៣% និង​អង្ករ​ចំហុយ​គ្រប់​ប្រភេទ​មាន​ចំនួន ១ ២៩០​តោន ស្មើនឹង ០,៧៦%
បរិមាណ​អង្ករ​បាន​នាំចេញ​ទៅ​កាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន ២១​ប្រទេស​ មាន​បរិមាណ​សរុប​ចំនួន ៤៧ ៦៧៤​តោន (​កើនឡើង​ចំនួន ១២ ២៣២​តោន ស្មើនឹង ៣៤,៥១%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ៨៨ ៦៤៦​តោន (​កើនឡើង​ចំនួន ៣ ២៧៦​តោន ស្មើនឹង ៣,៨៤%) ទិសដៅ​អាស៊ាន​ចំនួន ៤​ប្រទេស មាន​បរិមាណ សរុប​ចំនួន ១៧ ៣១០​តោន​(​កើនឡើង​ចំនួន ៥ ៦៥២​តោន ស្មើនឹង ៤៨,៤៨%) និង​ទិសដៅ​ដទៃ​ទៀត​ចំនួន​២១​ប្រទេស មាន​បរិមាណ​សរុប ១៦ ៩០៩​តោន (​ថយចុះ​ចំនួន ៤ ៣០៩​តោន ស្មើនឹង -២០,៣១%)
ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៤៦​ក្រុមហ៊ុន​ ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូត​ដល់ ១២៣ ៣៦៤​តោន (៧២,៣៤%) និង​ក្រុមហ៊ុន​៣៦​ដទៃ​ទៀត​បាន​នាំ​ចេញ​ត្រឹមតែ ៤៧ ១៧៥​តោន (២៧,៦៦%)​។​
២- ការនាំចេញ​ស្រូវ​
​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២២ ការនាំចេញ​ស្រូវ​មាន​ចំនួន ១ ៣៩០ ១៨១​តោន ទៅកាន់​ប្រទេស វៀតណាម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ៩០៨ ៦២៥​តោន​) ដែល​មាន​ការកើនឡើង​ចំនួន ១៦៨ ៥៣៦​តោន (១៣,៨០%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២១ ដែល​មាន​ចំនួន ១ ២២១ ៦៤៥​តោន​។​
៣- ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​
​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២២ ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ២ ៣៥៤ ៩០៦,៦៣​តោន កើនឡើង​ចំនួន ៧៧ ៧៣៤,៧១​តោន ស្មើនឹង ៣,៤១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែល​មាន​ចំនួន ២ ២៧៧ ១៧១,៩២​តោន ដែល​ក្នុងនោះ​រួមមាន​៖
ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១ ២៥២ ៣៤០ តោន (​កើនឡើង​ចំនួន ១២,៧៥%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៩១៩ ០៥០​តោន និង​ប្រទេស​វៀតណាម​ចំនួន ៣៣៣ ២៩០​តោន​
ដំឡូង​មី​ស្រស់​មាន​ចំនួន ៣៥៣ ៩៥០​តោន (​កើនឡើង​ចំនួន ៤៥,៨១%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ២៩៩ ០០០​តោន និង​ប្រទេស​ថៃ​ចំនួន ៥៤ ៩៥០​តោន​
ម្ស៉ៅដំឡូង​មី​មានចំនួន ២៥ ២៦១​តោន (​កើនឡើង​ចំនួន ៩០,១៥%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ២៤ ៧៥៨​តោន សហរដ្ឋ​អាមេរិក​ចំនួន ៤០៨​តោន ប្រទេស​ណេ​ដឺ​ឡែ​ន​ចំនួន ៧៦​តោន និង​ប្រទេស​អ៊ីតាលី​ចំនួន ១៩​តោន​
កាកសំណល់​ដំឡូង​មី​មាន​ចំនួន ៦ ១២២,៨៩​តោន (​កើនឡើង​ចំនួន ១៣៩,៣២%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ៥ ៦២២,៨៩ និង​ប្រទេស​វៀតណាម​ចំនួន ៥០០​តោន​
គ្រាប់ស្វាយចន្ទី​ឆៅ​មាន​ចំនួន ២៧១ ៩៩៤,៤៨​តោន (​ថយចុះ​ចំនួន -៣៩,៦៧%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ២៧១ ៩៨០,៩០​តោន និង​ប្រទេស​ចិន​ចំនួន ១៣,៥៨​តោន​
គ្រាប់ស្វាយចន្ទី​កែច្នៃ​មាន​ចំនួន ២១៣,៤១​តោន (​កើនឡើង​ចំនួន ៣១១,៨៣%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១២៣,៣៨​តោន ប្រទេស​ថៃ​ចំនួន ៧៦​តោន ប្រទេស​ជប៉ុន ១២,១០​តោន និង​កោះ​តៃវ៉ាន់ ១,៩៣​តោន​
គ្រាប់ពោត​មាន​ចំនួន ៥៥ ៤៤៦,៩២​តោន (​ថយចុះ​ចំនួន -៤៩,១២%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៥៤ ៨៦០​តោន កោះ​តៃវ៉ាន់​ចំនួន ៥៧៤,៦២​តោន និង​ប្រទេស​កូរ៉េ​ចំនួន ១២,៣០​តោន​
គ្រាប់​សណ្តែកបាយ​មាន​ចំនួន ៨ ៩០០​តោន (​កើនឡើង​ចំនួន ២៩៥,៥៦%) នាំចេញ​ទៅ​ប្រទេស​វៀតណាម​
គ្រាប់​សណ្តែកសៀង​មាន​ចំនួន ៥២ ០១០​តោន ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៥០ ៦៦០​តោន និង​ប្រទេស​ថៃ​ចំនួន ១ ៣៥០​តោន​
ផ្លែ​ចេក​ស្រស់​មាន​ចំនួន ១០៣ ៦២៦,៨៤​តោន (​ថយចុះ​ចំនួន -១៣,៤៦%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ៩៨ ៥៣០,២៦​តោន និង​ប្រទេស​វៀតណាម​ចំនួន ៥ ០៩៦,៥៨​តោន​
ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ៣ ៧៥០​តោន (​ថយចុះ​ចំនួន -៧៦,១៤%) នាំចេញ​ទៅ​ប្រទេស​ថៃ​
ផ្លែស្វាយ​ស្រស់​មាន​ចំនួន ៨១ ៤១៨,០៧​តោន (​ថយចុះ​ចំនួន -២០,៧៣%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស វៀតណាម​ចំនួន ៤០ ៨៤៩,៧២​តោន ប្រទេស​ចិន​ចំនួន ២២ ២៤៤,៦៨​តោន ប្រទេស​ថៃ​ចំនួន ១៨ ១៨១,១២​តោន និង​ប្រទេស​កូរ៉េ​ចំនួន ១៤២,៥៥​តោន​
ដំណាប់​ស្វាយ​មាន​ចំនួន ៥ ១៣៦,២៧​តោន (​ថយចុះ​ចំនួន -១៣,៤៣%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ៤ ៤១៤,១១​តោន ប្រទេស​ថៃ​ចំនួន ២៨៨,៤៤​តោន ប្រទេស​វៀតណាម​ចំនួន ២០០​តោន ប្រទេស​ហ្វីលីពីន​ចំនួន ១៩២,៥៥​តោន ប្រទេស​ជប៉ុន​ចំនួន ២៥​តោន ចក្រភព​អង់គ្លេស​ចំនួន ៩,៧៨​តោន ប្រទេស​កូរ៉េ​ចំនួន ៣,៨៧​តោន និង​ប្រទេស​អ៊ីតាលី​ចំនួន ២,៥២​តោន​
ទឹក​ស៊ីរ៉ូ​ស្វាយ​មានចំនួន ៤០៣,៤២​តោន (​ថយចុះ​ចំនួន -៧៥,៦៧%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ចំនួន ២៤៦​តោន និង​ប្រទេស​ហ្វីលីពីន​ចំនួន ១៥៧,៤២​តោន​
ដូងប្រេង​មាន​ចំនួន ១១ ៣៦០​តោន (​ថយចុះ​ចំនួន -៣,៦២%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌា​ចំនួន ៩ ៧០០​តោន ប្រទេស​ម៉ាឡេស៊ី​ចំនួន ១ ៥០០​តោន និង​ប្រទេស​ថៃ​ចំនួន ១៦០​តោន​
ម្រេច​មាន​ចំនួន ៣ ០៧២,៩៤​តោន (​កើនឡើង​ចំនួន ១៧៥,០៦%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ចំនួន ២ ៩៣០,០១​តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ១០៥,៦០​តោន ប្រទេស​ម៉ាឡេស៊ី​ចំនួន ១៣,៦៤​តោន ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ៨,៨០​តោន ប្រទេស​បារាំង​ចំនួន ៧,៨៩​តោន សាធារណរដ្ឋ​ឆេក​ចំនួន ២,៣០​តោន ប្រទេស​កាណាដា​ចំនួន ១​តោន ប្រទេស​ជប៉ុន​ចំនួន ១​តោន សហរដ្ឋ​អាមេរិក​ចំនួន ០,៩២​តោន ចក្រភព​អង់គ្លេស​ចំនួន ០,៩០​តោន ប្រទេស​ស៊ុយ​អ៊ែត​ចំនួន ០,៤៩​តោន ប្រទេស​កា​ហ្សាក់​ស្ថាន​ចំនួន ០,២៩​តោន និង​ប្រទេស​អូស្ត្រាលី​ចំនួន ០,១០​តោន​
ថ្នាំជក់​មាន​ចំនួន ៧៩០,៤១​តោន (​កើនឡើង​ចំនួន ១៧២,៥១%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស វៀតណាម​ចំនួន ៧៣៥,៧០​តោន ប្រទេស​ហុងគ្រី​ចំនួន ៣៩,៦០​តោន និង​ប្រទេស​ហ្វីលីពីន​ចំនួន ១៥,១១​តោន​
បន្លែ​ចម្រុះ​មាន​ចំនួន ២៤,៥១​តោន (​កើនឡើង​ចំនួន ១,៥៣%) នាំចេញ​ទៅ​ប្រទេស​បារាំង​
ម្ទេស​ស្រស់​មាន​ចំនួន ១៨ ០៧៥​តោន (​ថយចុះ​ចំនួន -៦០,២៧%) នាំចេញ​ទៅ​ប្រទេស​ថៃ​
ម្ទេស​ក្រៀម​មាន​ចំនួន ១ ៤០០,១៦​តោន (​កើនឡើង​ចំនួន ៤៦០,០៦%) ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ១ ៤០០​តោន និង​ប្រទេស​ប៊ែលហ្ស៊ិក​ចំនួន ០,១៦​តោន​
និង​ផលិតផល​ចំនួន ៤៤​មុខ ផ្សេង​ទៀត​មាន​ចំនួន ៩៩ ៦១០,៣១​តោន​។​
៤-​ការប៉ាន់ស្មាន​តម្លៃ​នៃ​ការនាំចេញ​កសិផល​
​ការប៉ាន់ស្មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២២ ដែល​ទទួលបាន​ពី​ការនាំ​ចេញ​កសិផល (​ឯ​កតា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ១ ២៦៨ ៥៩៣ ៧៨០,៧៣​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖
– ការនាំ​ចេញ​អង្ករ​មាន​ចំនួន ១៤៥ ៨១០ ៨៤៥​ដុល្លារ​អាមេរិក​
– ការនាំចេញ​ស្រូវ​មាន​ចំនួន ២៤៨ ៨៤២ ៣៩៩​ដុល្លារ​អាមេរិក​
– ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ៨៧៣ ៩៤០ ៥៣៦,៧៣​ដុល្លារ​អាមេរិក​។​

Filed in: ព័ត៌មានជាតិ