ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម វេង សាខុន អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” នៅ​ចំពោះមុខ​អង្គសភា​

ឯកឧត្តម វេង សាខុន អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” នៅ​ចំពោះមុខ​អង្គសភា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​វិមាន​រដ្ឋ​សភា នៅវេលា​ម៉ោង ៩:០០ ថ្ងៃ​សុក្រ ១៥​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញ ក្នុងនាម​រាជរដ្ឋាភិបាល អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” នៅ​ចំពោះមុខ​អង្គសភា ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច អគ្គ​មហា​ញ​ញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើសុំ​ពិនិត្យ និង​អនុម័ត​ដ៏​ខ្ពង់ខ្ពស់​។​

​មុន​ថ្លែង​ទៅកាន់​អង្គសភា នៅ​ចំពោះមុខ​សម្តេច​ប្រធាន និង​សមាជិក សមាជិកា ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​តំណាង​រាជរដ្ឋាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​អគ្គ​មហា​ញ​ញាច​ក្រី ដែល​បាន​អនុញ្ញាត​ឱ្យ​ដាក់​សេចក្តីព្រាងច្បាប់​នេះ​នៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ ដើម្បី​ស្នើសុំ​ពិនិត្យ និង​អនុម័ត​ដ៏​ខ្ពង់ខ្ពស់​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គសភា​ថា​សេចក្តីព្រាង ច្បាប់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​ការកសាង​ឯកសារ​បទដ្ឋាន​គតិយុត្ត​សម្រាប់​ធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដូច​មាន​ចែង​យ៉ាងច្បាស់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដើម្បី​បង្កើន​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជូប​នីយកម្ម​កសិកម្ម ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​បច្ចេកវិទ្យា​ឌីជីថល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​សម្តេច​ប្រធាន និង​អង្គសភា អំពី​ប្រវត្តិ​នៃ​ដំណើរការ​រៀបចំសេចក្តី​ព្រាង​ច្បាប់​នេះ​យ៉ាង​លម្អិត​ជា​បន្តបន្ទាប់ ដោយ​បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​ដំណើរការ​នៃ​ការកសាង​ច្បាប់ ស្រប​ទៅ​តាម​និន្នាការ​នៃ​ការវិវធ្ឍន៍​រីកចម្រើ​ន​របស់​ប្រទេសជាតិ​ទាំង​សេដ្ឋកិច្ច និង​សង្គម ឆ្លើយតប​តាម​អនុសញ្ញា​អន្ដរជាតិ​ស្តីពី “​ការការពារ​រុក្ខជាតិ​” នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​១៩៥២ និង​កាតព្វកិច្ច​ក្នុងនាម​ជា​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជាពិសេស​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​ទីផ្សារ​នាំចេញ និង​នាំ​ចូល​កសិផល និង​រុក្ខជាតិ​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​យល់​ច្បាស់​ពី​សេចក្តីត្រូវការ​ចាំបាច់​អំពី​ឯកសារ​គតិយុត្ត​របស់​កម្ពុជា​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​សេនាធិការ ចាំបាច់ និង​ជា​បន្ទាន់​ត្រូវ​បង្កើត​ច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” នេះ​ឡើង​។ ដោយ​ទទួលបាន​ការសហការ និង​គាំទ្រ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ គណ​:​រដ្ឋមន្ត្រី គណ​:​កម្មា​ធិ​ការទី​៣ និង​គណ​:​កម្មា​ការផ្សេងៗ​ទៀត​នៃ​រដ្ឋសភា​ព បាន​ពិនិត្យ ពិភាក្សា និង​វាយតម្លៃ​លើ​ទម្រង់ ខ្លឹមសារ​គតិយុត្ត និង​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​អនុញ្ញាត​ឲ្យ​ដាក់​សេចក្តីព្រាងច្បាប់​នេះ​ចូល​ក្នុង​របៀប វារៈ​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នាពេលនេះ​។​

​សេចក្តីព្រាងច្បាប់​ត្រូវ​អង្គសភា ធ្វើការ​ពិនិត្យ ពិភាក្សា និង​លើក​ជា​សំណួរ​ក្នុងន័យ​ស្ថាបនា​ដែល​ផ្តល់​ធាតុ​ចូល​សម្រាប់​ជា​មូលដ្ឋានគ្រឹះ និង​គាំទ្រ​លើ​ខ្លឹមសារ​បច្ចេកទេស និង​មូលដ្ឋាន​គតិយុត្ត នៃ​ច្បាប់​នេះ​បន្ថែម​។ ចុងបញ្ចប់​នៃ​កិច្ចប្រជុំពេញអង្គ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​អគ្គ​មហា​ញ​ញាច​ក្រី ហេង សំរិន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រដ្ឋសភា ដែល​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ ធ្វើការ​ពិនិត្យ និង​ពិភាក្សា ហើយ​បាន​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” តាម​សំណើ​របស់​រាជរដ្ឋាភិបាល​។​

Filed in: ព័ត៌មានជាតិ