ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ប្រគល់​ថវិកា​ស​.​ម​.​ន ដល់ គ្រួសារ​សព​មន្ត្រីនគរបាល​ចំនួន​០៣​នាក់ ក្នុងនោះ​និវត្តន៍​ជន​០១​នាក់​និង​ភរិយា​០១​នាក់​!

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ប្រគល់​ថវិកា​ស​.​ម​.​ន ដល់ គ្រួសារ​សព​មន្ត្រីនគរបាល​ចំនួន​០៣​នាក់ ក្នុងនោះ​និវត្តន៍​ជន​០១​នាក់​និង​ភរិយា​០១​នាក់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​០១​ខែ​មេសា​ឆុនាំ​២០២២​នេះ​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង​ទទួល​ផែន​ការងារ​ធនធាន​មន​នុស្ស និង​ជា​អនុប្រធាន គណៈកម្មាធិការ​សមាគម​មិត្ត​នគរបាលជាតិ​ថ្នាក់មូលដ្ឋាន បាន​ថ្លែង​នូវ​ការសោកស្តាយ​និង​ចូលរួម​មរណទុក្ខ​ជាមួយនិង​ក្រុមគ្រួសារ​នៃ​សព​មន្ត្រីនគរបាល ដែល​បាន​បាត់បង់​ស្វាមី ឬ​ជា​ឪពុក និង​ភរិយា​ឬ​ជា​ម្តាយ​ជាទីគោរព​ស្រ ឡាញ់​និង​មាន​ព្រហម្វិហារ​ធម៌​ចំពោះ​ភរិយា ច​ខំ​ពោះ​កូន​និង​ចំពោះ​ស្វាមី នា​គ្រាកន្លងមក ។​

​ថ្លែង​បែប​នេះ ក្នុងឱកាស​ដែល លោក​ឧត្តម​ឧត្តមសេនីយ៍​ស្នងការ​រង តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​មិត្ត​នគរបាល​ជាតិ​ថ្នាក់មូលដ្ឋាន ប្រគល់​ថវិកា​គណៈកម្មាធិកា​រ​ថ្នាក់កណ្តាល​សមាគម​មិត្ត​នគរបាលជាតិ​ចំនួន​១៤​លាន​រៀល​ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​ចំនួន​០៣​នាក់ ក្នុងនោះ​ជូន​ភរិយា​សព​មន្ត្រីនគរបាល​មរណភាព​០១​នាក់​ថវិកា​ចំនួន​៦​លាន​រៀល ភរិយា​សព​មន្ត្រីនគរបាល​ចូលនិវត្តន៍​០១​នាក់ ថវិកា​ចំនួន​៦​លាន​រៀល និង​ភរិយា​របស់​មន្ត្រីនគរបាល​០១​នាក់ ថវិកា​ចំនួន​២​លាន​រៀល ។​

​លោក​ឧត្តមសេនីយ៍ ស្នងការរង បាន​ជំរាបជូន​គ្រួសារ​សព​ថា​៖​ថវិកា​ដែល​ប្រគល់ជូន​នាពេលនេះ គឺ ជា​ថវិកា​របស់​គណៈកម្មាធិកា​រ​ថ្នាក់កណ្តាល​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ដែល​បាន​ផ្តួចផ្តើមឡើង​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សារឿ​ន អគ្គស្នងការ​នគរបាល​ជា​ត និង​ជា​ប្រធាន គណៈកម្មាធិការ​ថ្នាក់កណ្តាល​សមាគម​មិត្ត​នគរបាលជាតិ ក្នុង​គោលបំណង​សម្រាប់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដល់​មន្ត្រីនគរបាល​ជាតិ​ជា​សមាជិក សមាជិកា សមាគម​មិត្ត​នគរបាលជាតិ ចាប់ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ។

​ផ្សារភ្ជាប់​ជាមួយ​និង​កម្មវិធី​នេះ លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត បាន​ផ្តាំផ្ញើ​ដល់ ក្រុ ម គ្រួសារ​សព​ទាំងអស់ បន្ទាប់ពី​ទទួលបាន​ថវិកា​នេះ​ហើយ​គឺ​យក​ទៅ​ធ្វើ​ជា​ដើមទុន​រក​ស៊ី បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ចូលរួម​ទប់ស្កាត់​ការឆ្លង​រាល​ជម្ងឺ​កូវី​ដ​-១៩ អនុវត្ត​តាម​ការណែនាំ​របស់​ក្រួងសុខាភិបាល និង​វិធានការ​៣​ការពារ ៣​កុំ ឲ្យបាន​ខ្ជាប់ខ្ជួន ៕

Filed in: ព័ត៌មានជាតិ