ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​បើកដៃ​ឲ្យមាន​ល្បែង​បញ្ជល់មាន់​មិន​អាប៉ោង​ខុស​ច្បា​គ្រប់​ប្រភេទ​បើ​ករាយ​ដោយ​សេរី​?

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​បើកដៃ​ឲ្យមាន​ល្បែង​បញ្ជល់មាន់​មិន​អាប៉ោង​ខុស​ច្បា​គ្រប់​ប្រភេទ​បើ​ករាយ​ដោយ​សេរី​?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា សង្វៀន​បញ្ជល់មាន់​ក្នុង​ចម្ការកៅស៊ូ ចំណុច​អូរ​ពងមាន់ ភូមិ​រាជានុកូល បើក​លេង​ជា​យូរ​មក​ហើយ​មិន​ទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នកចូលរួម​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង ដោយសារ​មេ​ល្បែង​មាន​ខ្នងបង្អែក​រឹងមាំ ហើយក៏​អាច​មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។ ចាប់តាំងពី​មាន​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង កើតមាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច ព្រោះ​អ្នកលេង​ល្បែង​មាន​អ្នកចាញ់​ច្រើន​ជាង​អ្នកឈ្នះ​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​រាជានុកូល បានឲ្យដឹងថា នៅក្នុង​ចំការកៅស៊ូ​មួយ​កន្លែង​នៅ​ចំណុច​អូរ​ពងមាន់ ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង មាន​បើក​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ ហើយ​មាន​អ្នក​ចូល​លេង​យ៉ាង​ពពាក់ពពូន​ជា​រៀងរាល់ថ្ងៃ​។
​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​ស្ទឹង​ត្រែង ក៏ដូចជា​អធិការ​នគរបាល​ក្រុង​ស្ទឹងត្រែង និង​អភិបាល​ក្រុង​ស្ទឹងត្រែង មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​7​ចំណុច​នោះ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អូ​ត ស៊ី​វុត្ថា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​សង្កាត់​ស្ទឹងត្រែង ជាបន្ទាន់​។​

​ប្រភព​ពី​អ្នក​ធ្លាប់​ចូល​ទៅ​ដល់​សង្វៀន​បញ្ជល់​មាន់​ក្នុង​ចម្ការកៅស៊ូ ចំណុច​អូរ​ពងមាន់ ភូមិ​រាជានុកូល បានឲ្យដឹងថា ម្ចាស់​សង្វៀន​បាន​អួតអាង​ប្រាប់​អតិថិជន​របស់​ខ្លួន​ថា គេ​រត់​ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​អស់ហើយ ដូច្នេះ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ ដោយសារ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អូ​ត ស៊ី​វុត្ថា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង បង្ក្រាប​ល្បែងស៊ីសង​ឲ្យបាន​ឆាប់​បំផុត​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​ក្រុង​ស្ទឹងត្រែង ទំនងជា​ទទួល​ផលប្រយោជន៍​ពី​អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់ ទើប​បណ្ដាល​ឲ្យ​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក​។​បឋម​

Filed in: ព័ត៌មានជាតិ