ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

​ជនសង្ស័យ​ចំនួន​3​នាក់ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន ក្នុង​ខេត្ត បន្ទាប់​ពី​ទទួល​បាន​ទទួល​បាន​ប​ទ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​

​ជនសង្ស័យ​ចំនួន​3​នាក់ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន ក្នុង​ខេត្ត បន្ទាប់​ពី​ទទួល​បាន​ទទួល​បាន​ប​ទ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) :​នៅវេលា​ម៉ោង​១១.៣០​នាទី ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០២២ កម្លាំង​អ​.​ហ​ស្រុក​ជាំ​ក្សាន្ត​ចំនួន​០៦​នាក់ រថយន្ត​ចំនួន​០២​គ្រឿង អាវុធ​AK47​ចំនួន​០២​ដើម ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការ​អ ហ​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ ផ្តល់​ទីតាំង​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង រក្សា​ទុក​អាវុធ​ខុសច្បាប់ នៅ​ចំនុច​UTM(493180-1568873)​ស្ថិតនៅ​ភូមិ​រលំ​ថ្ម ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​
+​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​
១.​ឈ្មោះ​អាត ភា​រ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​រលំ​ថ្ម ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​
២.​ឈ្មោះ ពេជ្រ បូរ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​
៣.​ឈ្មោះ ឈឺ​ន គឹម​ឆាយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សែ​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​
​លទ្ធផល​ដកហូត​បាន​
១.​ម្សៅ​ក្រាម​ពណ៏​ស​ថ្លា​សង្ស័យ​ថ្នាំញៀន​ចំនួន​០៥​កញ្ចប់​តូច និង​០១​កញ្ចប់​ធំ ទំងន់​២.៤៨​ក្រាម​
២.​កាំភ្លើង​ckc​កាត់​ចំនួន​០១​ដើម​
៣.​គ្រាប់​អាកា ៤៧​ចំនួន​២១​គ្រាប់​
៤.​គ្រាប់​វាំង​ឡុង​ចំនួន​១២​គ្រាប់​
៥.​គ្រាប M16​ចំនួន​០៥​គ្រាប់​
៦.​ដាវ​ចំនួន​០២​ដើម​
៧.​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​
៨. លុយ​ខ្មែរ​ចំនួន​៥០.០០០​រៀល​
៩.​កាណុង​កាំភ្លើង​ច្នៃ​ចំនួន​០២
​បច្ចុប្បន្ន​:​ជនសង្ស័យ និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​កំលាំង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត កសាង​សំណុំរឿង​បញ្ជួន​ទៅ​អាវុធហ​ត្ថខេ​ត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ