ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​មេបញ្ជាការ កងពល​តូច​ថ្មើ​រជើ​ង​លេខ​៥១ អញ្ជើញ​អធិបតី ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្ត្តិសុខ​ឆ្នាំ​២០២១ និង​ផ្សព្វផ្សាយ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២២!

​មេបញ្ជាការ កងពល​តូច​ថ្មើ​រជើ​ង​លេខ​៥១ អញ្ជើញ​អធិបតី ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្ត្តិសុខ​ឆ្នាំ​២០២១ និង​ផ្សព្វផ្សាយ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២២!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ​៖ ​នា​ថ្ងៃ​ចន្ទ ១១​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពល​តូច​ថ្មើ​រជើ​ង​លេខ​៥១ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្ត្តិសុខ​ឆ្នាំ​២០២១ និង​ផ្សព្វផ្សាយ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២២ អង្គភាព​វរ​សេនា​តូច​ថ្មើ​រជើ​ង​លេខ​៥១៤ ដែល​កំពុង​ឈរ​ជើង​នៅ​ភូមិ​ថ្មដែ​កេកះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​។

​ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ច្រក​បឹង​ត្រកួន តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ថ្មពួក និង​លោក​មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ ៥១១ ៥១២ ៥១៣ ៥១៤ និង កងអនុសេនាធំ​ចំណុះ​វរ​។​

​ជំនួស​មុខ​ឲ្យ ថ្នាក់ដឹកនាំ នាយ​-​ពលទាហាន​កងពលតូច​ថ្មើរជើង​លេខ​៥១ លោក​ឧត្តមសេនីយ៍ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នាយ -​ពលទាហាន​វរ​សេនា​ថ្មើរជើង​លេខ​៥១៤ ទាំងអស់ នឹង​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

​ឧត្តមសេនីយ៍​មេបញ្ជាកា​រ កងពល​តូច​ថ្មើរជើង​លេខ​៥១ ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ដល់​កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ដែល​កន្លងមក​បាន​ប្រឹងប្រែង​សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ដាក់ជូន រួមមាន​៖
​ការចុះ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ពី​គ្រោះធម្មជាតិ​ផ្សេងៗ រហូត​មាន​ការសរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ ។​ដោយ​ឈរ​លើ​ផែនការ​ការងារ​កសាង​ពង្រឹង​

​សម្រាប់​ទិសដៅ​បន្ត​ឆ្នាំ​២០២២ បន្ត​ធានា​បា​ឲ្យ​ន​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន ជាពិសេស​លើ​ការងារ​ហ្វឹកហ្វឺន ប្រមូលផ្តុំ​គ្រប់គ្រង​កម្លាំង ជំរុញ​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ធានា​ជីវភាព​កងទ័ព មាន​ផ្ទះបាយ​រួម មាន​ម្ហូបអាហារ​ហូប​គ្រប់គ្រាន់ ត្រៀមកម្លាំង​ជាប់​ជា​ប្រចាំ​តាម​បទបញ្ជា​ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់​កន្ត្រាក់ ជួយ​កសាង ជួសជុល​ផ្ទះ ជួយ​ប្រមូល​ផល​ប្រជាពលរដ្ឋ ចូលរួម​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់ ។​ល​។

​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​កងទ័ព​ក្នុង វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ឱ្យ​បង្កើន​ការផ្សព្វផ្សាយ​និង​អនុវត្ត​ឲ្យបាន​ជា​ដាច់ខាត​នូវ​វិធានកា​រ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា​វិធានការ​របស់ សម្ដេច​តេជោ ៣​ការពារ ៣​កុំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ កុំឱ្យ​មាន​ការឆ្លង​រាលដាល​ចូល​ក្នុង ទីតាំង​បន្ទាយ សហគមន៍​ក៏ដូចជា​ភូមិសាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ​។

​ជា​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍ ក៏​បាន​អញ្ជើញ​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ រង្វាន់ ជូន​ដល់​នាយ ពលទាហាន ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ​១​ឆ្នាំ​កន្លង​ទៅ និង​ប្រគល់​អំណោយ​របស់​ក្រសួង​ការពារជាតិ ជូន​ដល់​បណ្តា​កងឯកភាព និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣.០០០.០០០​រៀល​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ