ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សង្វៀន​ជល់​មាន់ បើក​លេង​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្រុង​ស្ទឹងត្រែង​!

សង្វៀន​ជល់​មាន់ បើក​លេង​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ក្រុង​ស្ទឹងត្រែង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្ទឹងត្រែង​ ៖​ សង្វៀន​ជល់​មាន់ លួច បើក​លេង​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ព្រៃ​ចម្ការ​កៅស៊ូ​មួយ​កន្លែង​ស្ថិតនៅ​ចំណុច​អូរ​ពងមាន់ ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ។

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ដឹងថា​៖​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​ដែល​បើក​ដំណើរការ​លេង​ជា​រៀងរាល់ថ្ងៃ ហើយ សមត្ថកិច្ច​ពាក់​ព​ន្ឋ័​នៅ​មូលដ្ឋាន​គ្មាន​អ្នកណា​ហ៊ាន​បង្រា​ប សង្ស័យ​ជា​ឆ្នាំងបាយ ។​

​ជាមួយនឹង​សកម្មភាព​នៃ​ការបើក​ឲ្យ​ដំណើរ​សង្វៀ​ន​ជល់​មាន់នៅ​ចំណុច​ខាងលើនេះ​គេ​បាន​ជួល​មនុស្ស​ពីរ​នាក់​នៅ​ចាំ​មើល​ផ្លូវ មិន​អោយ​អ្នកសារព័ត៌មាន​ចូល​ទៅ​យក​រូបភាព​និង​អ្នក​ណា​មាន​ការសង្ស័យ​គេ​មិន​អោយ​ចូល​នោះទេ​។​

​ប្រភព​ដ៍ដែល​បានឲ្យដឹង​ទៀត​ថា​៖​សង្វៀន​ជល់​មាន់នៅ​ចំនុច​ទីតាំង​ខាងលើ​គឺ​បាន​បើក​លេង​ជា​យូរណាស់​មកហើយ​គឺ​គ្មាន​ការរំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ខេត្តស្ទឹងត្រែង​នោះទេ ។​

​ប្រជាពលរដ្ឋ​លើកឡើងថា​នៅ ក្នុង​វេទិកា​សា​ធា​រណះ​អាជ្ញាធរ ខេត្ត ស្រុក ក្រុង តែងតែ​លើក ឡើង​ពី​លក្ខ​ណះ សម្បត្តិ របស់​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និង បទល្មើស​គ្រប់ ប្រភេទ​។​

​ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​នេះ​គេ​សង្កេត ឃើញថា​៖ កម្លាំង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ថ្នាក់ក្រោម ហាក់​មិន​មាន​វិធានការ​ទប់ស្កាត់​និង​បណ្ដែត បណ្ដោយឲ្យ​មាន​ការបើក​លេង​ល្បែងស៊ីស​ង​យ៉ាង​អនាធិបតេយ្យ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ២៧​មិនា នេះ មាន​មនុស្ស​ជាច្រើន​នាក់​បាន​នាំគ្នា​ចូល​ល្បែង នៅ​ចំណុច​ខាងលើ​គឺ​ដោយ​ភាពស្ងប់ស្ងាត់ អត់​មានការ​ខ្លាចរ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ ។​

​ពាក់ព័ន្ធ​រឿ​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ឫ​បកស្រាយ​ពី​លោក​វរសេនិយ៍​ឯក ឈូក កុម៉​ល់ អធិការ​នគរបាល​ក្រុង​ស្ទឹងត្រែង​បានទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្វ​។​អង្គភាព​សារព័ត៌មាន​យើង​រងចាំ​បកស្រាយ​ឫ​បំភ្លឺ​ជូន​វិញ​តាម​របប​ស្តី​ពី​សារព័ត៌មាន​រៀងរាល់​ម៉ោង​ធ្វើការ​។​

​ពលរដ្ឋ​បាន​ស្នើ​ឲ្យ ឯកឧត្តម​អភិបាលខេត្ត​ស្ទឹងត្រែង​ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​ទៅលើ​ទី តាំង​សង្វៀន​ជល់​មាន់​ខុស ច្បាប់​នៅ​ចំណុច​ខាងលើ​ដើម្បី​ចូលរួម​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​ផង​ទាន ៕

Filed in: ព័ត៌មានជាតិ