ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

រដ្ធមន្ដ្រី​កសិកម្ម បង្ហាញ​អំពី បច្ចុប្បន្នភាព​កម្មវិធី ASPIRE ប្រចាំឆ្នាំ​២០២១

រដ្ធមន្ដ្រី​កសិកម្ម បង្ហាញ​អំពី បច្ចុប្បន្នភាព​កម្មវិធី ASPIRE ប្រចាំឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) គឺ ជា​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយ​ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​មូល​នីធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍក​សិ​កម្ម (IFAD) និង​អនុវត្ត​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​​សម្រាប់​រយ​:​ពេល ៧​ឆ្នាំ​។ កម្មវិធី​មាន​គោលដៅ​សំខាន់​គឺ​កាត់​បន្ថយ​ភាពក្រីក្រ និង​បង្កើន​ភាព​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដល់​គ្រួសារ​កសិករ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ចំនួន ១៤៤ ០០០​គ្រួសារ ដោយ​បង្កើន​តម្លៃ​ផលិតកម្ម​កសិកម្ម​ជា​មធ្យម ២០% និង​តម្លៃ​ទ្រព្យសម្បត្តិ​គ្រួសារ ២៥%​។​

​ការអនុវត្ត​កម្មវិធី​រយៈពេល​ជាង ៦​ឆ្នាំ​កន្លងមកនេះ​សម្រេច​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
១- បាន​គាំទ្រ​គ្រួសារ​កសិករ​បាន​ចំនួន ១៤៨ ២៣០ ស្មើនឹង ១០៣%​នៃ​គ្រួសារ​គោលដៅ​។​
២- បាន​បង្កើន​តម្លៃ​ទ្រព្យសម្បត្តិ​គ្រួសារ​កសិករ​គោលដៅ​ពី ១ ៤៥៣​ដុល្លារ នៅ​ឆ្នាំ​២០១៨ ដល់ ២ ០៥៥​ដុល្លារ នៅ​ឆ្នាំ​២០២១ ពោល​គឺ​កើន​បាន​ចំនួន ៤១%​។​
៣- បាន​បង្កើន​តម្លៃ​ផលិតកម្ម​កសិកម្ម​របស់​គ្រួសារ​កសិករ​គោលដៅ​ពី ១ ២០៦​ដុល្លារ នៅ​ឆ្នាំ​២០១៨ ដល់ ១ ៤៤៨​ដុល្លារ នៅ​ឆ្នាំ​២០២១ ពោល​គឺ​កើនឡើង​បាន​ចំនួន ១៨%​។​
៤- បាន​ចងក្រង​បណ្តុំ​អាជីវកម្ម​បាន​ចំនួន ២ ៥៨៤ បណ្តុំ​។​
៥- បាន​សាងសង់​ផ្ទះ​សំណាញ់​បាន​ចំនួន ៤១៦ សម្រាប់​ដំណាំ​បន្លែ​សុវត្ថិភាព​។​
៦- បាន​សាង់សង់​អគារ​ប្រមូលផ្តុំ និង​ទុកដាក់​កសិផល បាន​ចំនួន ១៦៦​អគារ និង​
៧- បាន​គាំទ្រ​ការសិក្សា និង​រៀបចំ​ឯកសារ​គោលនយោបាយ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។​

​ដោយឡែក លទ្ធផល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២១ រួមមាន ៖
I- សមាសភាគ​ទី​១ ៖ ការអភិវឌ្ឍ និង​អនុវត្ត​គោលនយោបាយ​
១- បាន​បញ្ចប់​ការសិក្សា​អំពី​ផលិតភាព​កសិកម្ម​កម្ពុ​ជា ផ្តោត​លើ​បញ្ហា​ប្រឈម និង​ទិសដៅ​គោលនយោបាយ​។​
២- បាន​និង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​អំពី​គោលនយោបាយ​ផ្សព្វផ្សាយ​កសិកម្ម​។​
៣- បាន​និង​កំពុង​សិក្សា​អំពី​កា​ផ្តល់​ថវិកា​សម្រាប់​សេវាកម្ម​ផ្សព្វផ្សាយ​កសិកម្ម​នាពេល​អនាគត​។​
៤- បាន​បង្កើត​កម្មវិធី App ស្តីពី​ការបញ្ចូល​វិធីសាស្ត្រ​វាស់វែង​ការអនុវត្ត​ថវិកា​កម្មវិធី ក្នុងការ​ធ្វើឲ្យ​ប្រសើរ​ឡើងនៃ​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ថវិកា​កម្មវិធី​។​
II- សមាសភាគ​ទី​២ ៖ ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​ផ្នែក​សេវា​ផ្សព្វផ្សាយ​
១- បាន​បង្កើត​កសិដ្ឋាន​បង្ហាញ​និងផ្តល់​វិញ្ញាបនបត្រ CamGAP លើ​កសិដ្ឋាន​បន្លែ និង​ផ្លែឈើ ព្រមទាំង​បង្ហាញ​អំពី​ប្រព័ន្ធ​ធានា​ដែល​មាន​ការចូលរួម​។​
២- បាន​ដាំ​ពង្រីក​ពូជ​ដំឡូង​មី KU-៥០ លើ​ផ្ទៃដី ១៥​ហ​.​ត នៅ​កសិដ្ឋាន​ផលិត​គ្រាប់ពូជ​ដំណាំ​ចំការលើ​។​
៣- បាន​គាំទ្រ​សហគមន៍​កសិកម្ម តាមរយៈ​ការផ្តល់​ពូជ គាំទ្រ​បច្ចេកទេស និង​ការគ្រប់គ្រង​ដំឡូង​មី ដែល​មិន​មាន​ជំងឺ​ម៉ូ​សា​អ៊ិច​។​
៤- ធ្វើការ​អភិវឌ្ឍន៍​មូលដ្ឋាន​គេហទំព័រ​សម្រាប់​កម្មវិធី E-Learning ក្នុង​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ដល់​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ​។​
៥- បាន​និង​កំពុង​សិក្សា​អំពី​តំបន់​សក្តានុពល​សម្រាប់​ការជំរុញ​ផលិតកម្ម​ដំណាំ​អាទិភាព​។​
៦- បាន​និង​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​គ្រប់គ្រង​ទិន្នន័យ​ផលិតកម្ម​ដំណាំ​។​
III- សមាសភាគ​ទី ៣ ៖ ជំរុញ​សេវាកម្ម​ផ្សព្វផ្សាយ​
១- បាន​បង្កើត​បណ្តុំ​អាជីវកម្ម​កសិកម្ម​បាន​ចំនួន ៥៨៧​បណ្តុំ មាន​សមាជិក​សរុប​ចំនួន ២៣ ២៩២​នាក់ (​ស្ត្រី ៨ ៤៦៣) ភាគច្រើន​ផ្តោតលើ​ផលិតកម្ម​កសិកម្ម​ចំនួន ៣៣​មុខ​រួមមាន ៖ ស្រូវ ស្រូវ​ពូជ បន្លែ ឪ​ទ្បឹក ស្លឹកគ្រៃ ផ្សិត ម្ទេស ផ្លែ​ប៊រ ទុរេន មៀន ត្រសក់​ផ្អែម ក្រូចថ្លុង សាវម៉ាវ ពោត ស្វាយចន្ទី ស្វាយ ដំឡូង​មី ដំឡូងជ្វា អំពៅ កូនឈើ កាហ្វេ ឬ​ស្សីផ្អែម ទឹកឃ្មុំ ជ្រូក គោ ពពែ មាន់ ទា ក្តាម ប​ង្គា ត្រី កង្កែប និង​ចង្រិត​។​
២- បាន​សម្របសម្រួល​រៀបចំ​កិច្ចព្រមព្រៀង​ស្តីពី​ផលិតកម្ម​តាម​កិច្ចសន្យា​បាន​ជាង ២០ ដែល​មាន​តម្លៃ​សរុប​ជាង ១៥​លាន​ដុល្លារ​។​
៣- បាន​ផ្តល់​អគារ​ប្រមូលផ្តុំ​ផលិតផល​កសិកម្ម ចំនួន​១៦៦​កន្លែង និង​ផ្ទះ​សំណាញ់​ចំនួន ៩៣
៤- បាន​បង្កើត​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​និង​ព័ត៌មាន​សម្រាប់​គ្រប់គ្រង ដើម្បី​ប្រមូល​ទិន្នន័យ ស្តីពី​ការអនុវត្ត​សេដ្ឋកិច្ច ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការចុះបញ្ជី​កសិករ អ្នកទទួល ផល​បណ្តុំ​អាជីវកម្ម និង​ការវាយតម្លៃ​បណ្តុំ​អាជីវកម្ម​។​
IV- សមាសភាគ ៤ ៖ ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផែ្ន​ក​កសិកម្ម​ដែល​មាន​ភាព​ធន់​ទ្រាំ​នឹង​អាកាសធាតុ​
១- បាន​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ដល់​កសិករ​ចំនួន ២០ ៣៩៣​គ្រួសារ ដែល​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្រ​ច​ស្រព​លើ​ផ្ទៃដី​សរុប ២០ ៣៩៣​ហ​.​ត​។​
២- បាន​វាយ​តំលៃ​ផែនការអភិវឌ្ឍន៍​ឃុំ​រយៈពេល ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​ឃុំ​រយៈពេល ៣​ឆ្នាំ ស្តីពី​ការកាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ពី​ការប្រែប្រួល​អាកាសធាតុ និង​បញ្ជ្រាប​ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ ការអនុវត្ត​កម្មវិធី​ចំការ App តាមរយៈ​គម្រោង​ការបង្កើន​យ៉ាង​រហ័ស នូវ​កម្រិត​ជីវភាព​គ្រួសារ​កសិករ​ដែល​មាន​ទំហំ​ផលិតកម្ម​តូច ដោយ​ប្រើប្រាស់​ព័ត៌មានវិទ្យា សំដៅ​ឆ្លើយតប​នឹង​បញ្ហា​ជំងឺ​កូវី​ដ​-១៩​។​
៣- កសិករ​ចំនួន ៤៤ ០០០​នាក់ (​ស្ត្រី ២៩% និង​អាយុ​ពី ១៧-២៩​ឆ្នាំ​ចំនួន ៣៩%) បាន​ចុះ ឈ្មោះ​ក្នុង​កម្មវិធី Chamk App​។​
៤- មាន​កសិករ​ចំនួន ៤ ៤៣០​នាក់ (​ស្ត្រី ៣១%) បាន​ប្រើ​ការហៅ​ទូរស័ព្ទ និង​ប្រើ​បណ្តាញ​ពិភាក្សា​ព័ត៌មាន​បច្ចេកទេស​កសិកម្ម ដើម្បី​ទទួលបាន​ព័ត៌មាន​ផ្នែក​ផ្សព្វផ្សាយ​បច្ចេកទេស​លើ​ដំណាំ និង​បសុសត្វ​។​
៥- មាន​កសិករ​ចំនួន ២៨១៣​នាក់ (​ស្ត្រី ២១%) បាន​ប្រើប្រាស់​បណ្តាញ​ទីផ្សារ ដើម្បី​ទិញ​ធាតុ​ចូល​កសិកម្ម និង​បង្កើត​ទំនាក់ទំនង​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ឯកជន​។​
៦- បាន​ចុះឈ្មោះ​អ្នកផ្គត់ផ្គង់​ធាតុ​ចូល​ចំនួន ៤០​នាក់ ក្នុង​កម្មវិធី Chamka App ដើម្បី​លក់​ធាតុ​ចូល​កសិកម្ម​របស់​គេ​។​
៧- បាន​គាំទ្រ​ជា​ធាតុ​ចូល​កសិកម្ម​ដល់​គ្រួសារ​កសិករ​ខ្នាត​តូច​ក្រីក្រ​ដែល​មាន និង​គ្មាន​ប័ណ្ណ​ក្រីក្រ​បាន​ចំនួន ១ ៩០០​គ្រួសារ​
៨- មាន​កសិករ​ច្រើនជាង ៤ ០០០​នាក់ បាន​ទទួល​ការគាំទ្រ​បច្ចេកទេស​លើ​ផលិតកម្ម​បន្លែ និង​មាន់​ស្រែ​។​

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជ រដ្ឋាភិបាល​កម្ពុជា តាមរយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញាវត្ថុ សហការ​ជាមួយ​មូល​នីធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍក​សិ​កម្ម (IFAD) ដោយ​បាន​គាំទ្រ​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​កម្មវិធី​។

​ពិត​ណាស់​លទ្ធផល​នៃ​កម្មវិធី​បាននិងកំពុង​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ តាមរយ​:​ការបង្កើន​ភាព​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដល់​គ្រួសារ​កសិករ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែល​បាន​ប្រកាន់​យក​របរ​កសិកម្ម​ជា​ការងារ​ស្នូល​ប្រចាំ​គ្រួសារ ហើយ​ក្រសួង​សង្ឃឹម និង​ជឿជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ IFAD នឹង​បន្ត​គាំទ្រ​កម្មវិធី​នេះ​។​

Filed in: ព័ត៌មានជាតិ