ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ រថយន្ដ​លួច​ដឹក​គ្រឿងក្នុង​មាន់​បង្កក នាំចូល​ពី​ប្រទេស​ថៃ បាន​ជិត​៤​តោន សង្ស័យ​មាន​សារធាតុ​គីមី !

​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ រថយន្ដ​លួច​ដឹក​គ្រឿងក្នុង​មាន់​បង្កក នាំចូល​ពី​ប្រទេស​ថៃ បាន​ជិត​៤​តោន សង្ស័យ​មាន​សារធាតុ​គីមី !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) : ​យ៉ាង​ណាស់​ក៏​មាន គ្រឿង​ក្នុង​មាន់​បង្កក ទម្ងន់​៣៩០០​គីឡូក្រាម ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ដឹក​តាម​រថយន្ត​មួយ​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២២ លើ​ផ្លូវជាតិ​លេខ​57B ចំណុច​ភូមិ​ស្ពាន​កណ្ដាល ឃុំ​ប​វេល ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។​

​សូមបញ្ជាក់​ថា​, ប្រសិនបើ​សមត្ថកិច្ច​មិន​បាន​ទប់ស្កាត់​ទាន់ ពេលវេលា​ទេ អាច​ប៉ះពាល់​ដល់​សុខភាព របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​មាន​លាយ​សារធាតុ​គីមី​។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​, រថយន្ដ​ដែល​លួច​ដឹក​គ្រឿងក្នុង​មាន់​បង្កក​សមត្ថកិច្ច​ចាប់​ឃាត់​បាន​នេះ ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-6487 លួច​ដឹក​គ្រឿង​ក្នុង​មាន់​បង្កក ទម្ងន់​៣៩០០​គីឡូក្រាម ដែល​នាំចូល​ពី​ប្រទេស​ថៃ បម្រុង​យក​ទៅ​ចែកចាយ​នៅ​ក្រុង​បាត់ដំបង ដោយ​គ្មាន​លិខិតអនុញ្ញាត ។​

​សមត្ថកិច្ច​បាន​បន្តថា​, តាម​ការបំភ្លឺ​ពី​អ្នកបើកបរ​រថយន្ត​បានឲ្យដឹងថា គាត់​សុីឈ្នួល​ដឹក​ឲ្យគេ ហើយ​គ្រឿងក្នុង​មាន់​ក្លាស្សេ​ទាំងនេះ បាន​នាំចូល​ពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា តាម​ច្រក​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង គោលបំណង​យក​ទៅ​ចែកចាយ​បន្ត​នៅក្នុង​ខេត្ត​បាត់ដំបង​។ ករណី​សូម​សមត្ថកិច្ច​ច្រក​ដូង ពិចារណា​មើល​ផង តើ​ការដឹក​នេះ ហោះ​រំលង​ច្រក ឬ ក៏​ខាង​ច្រក​អនុញ្ញាតអោយ​នាំចូល​? ។​

​សូម​ជម្រាប​ជូន​ថា​, ក្រោយពី​ចាប់​ឃាត់​រថយន្ត​លួច​ដឹក​គ្រឿងក្នុង​មាន់បាន សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​មន្ទីររ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ឈាន​ដល់​ស្នើសុំ​តំណាង​អយ្យការ ដើម្បី​ដុត​កម្ទេច​ចោល ៕

 

Filed in: ព័ត៌មានជាតិ