ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្ត​កែប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​មន្ទីរ​ផែនការ​ខេត្ត​កែប​

អភិបាលខេត្ត​កែប  អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​មន្ទីរ​ផែនការ​ខេត្ត​កែប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណ​អភិបាលខេត្ត​កែប បាន​អញ្ជេី​ញ​ជា​អធីបតីភាព ក្នុង​ពី​ធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​មន្ទីរ​ផែនការ ។

​បន្ទាប់ពី​លោក គង់ សាវ៉ាត ប្រធាន​មន្ទីរ​ផែនការ​ខេត្ត បាន​ធ្វេី​របាយការណ៍ ស្ដីពី លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ រួចមក លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បាន​កោត​សរសេីរ នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​ផែនការ​ខេត្ត បាន​អនុវត្ត​នា​ពេលកន្លងមក ។ លោក​បណ្ឌិត មានប្រសាសន៍​បន្ត​ថា កិច្ចប្រជុំ​នេះ​រៀបចំឡើង ដើម្បី​ពិនិត្យ​លទ្ធផល​ការងារ​ដែល​សម្រេចបាន បញ្ហា​ប្រឈម តម្រូវការ និង​ដំណោះស្រាយ​លើ​ការងារ​របស់​មន្ទីរ ដើម្បី​បង្ហាញជូន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អ្នកពាក់ព័ន្ធ​នានា លើ​ការងារ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល​នៅ​ថ្នាក់ក្រោម​ជាតិ ការប្រមូល​ទិន្ន័យ​មូលដ្ឋាន ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រី​ក និង​ជន​ងាយ​រងគ្រោះ ការ​រ​ធ្វើ​ជំរឿន អង្កេត​នានា ឱ្យបាន​ល្អ​ប្រសើរ និង​ទាន់​ពេលវេលា​។​

​លោក​បាន​បន្ថែមទៀតថា ស្ថិត​ក្នុង​បុព្វហេតុ នៃ​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​រដ្ឋបាល​ខេត្ត និង​អ្នក​ពាក់​ពន្ធ័​ទាំង​អស់ ក្នុង​ស្មារតី​ចូលរួម​កិច្ចការ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​នៅ​ថ្នាក់ក្រោម​ជាតិ និង​សហការ​សម្របសម្រួល​ផ្តល់​ទិន្នន័យ​ផ្សេងៗ ដើម្បី​កំណត់​ឱ្យបាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ប្រកប​ដោយ​ភាព ច្បាស់លាស់ ស្របតាម​តម្រូវការ​ជាក់ស្ដែង​របស់​មូលដ្ឋាន ដើម្បី​ចូលរួម​អភិវឌ្ឍ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​ក្នុង​មូលដ្ឋាន ស្រប តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា គោល​ការណែនាំ​ផ្នែក គោលនយោបាយ​របស់​ក្រុមប្រឹក្សា​ខេត្ត និង​ចក្ខុវិស័យ​អភិវឌ្ឍន៍​ខេត្ត ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ