ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​រោង​ទូក “​កម្ពោជិក​បុត្តា​ខេមរា​តរី​” និង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៣០០​គ្រួសារ​

​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​រោង​ទូក “​កម្ពោជិក​បុត្តា​ខេមរា​តរី​” និង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៣០០​គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) :​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្ដម ជា សុ​មេធី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​រោង​ទូក “​កម្ពោជិក​បុត្តា​ខេមរា​តរី​” និង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៣០០​គ្រួសារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សា​ខន សខេង ដែល​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​គណៈអធិបតី​អមដំណើរ​ព្រមទាំង​គណៈកម្មការ ធ្វេី​រោង​ទូក ង ផងដែរ​។​

​លោកជំទាវ ញ៉ែម សា​ខន ស ខេង ព្រមទាំង​ក្រុម​ការងារ បាន​រៀបចំ​ពិធីសែនក្រុងពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សង់​រោង​តម្កល់​ទូក ង វែង​ជាង​គេ​លើ​ពិភពលោក​របស់​ខ្មែរ និង​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន ដោយ​មាន​ការ​សែនព្រេន​ថ្វាយ​សំណែន​ឧទ្ទិស​ថ្វាយ​ដល់​ទស្សន៍​បារមី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់ នៅ​វាល​ខាង​មុខ​បរិវេណ​ចុង​ប៉ម និង​ត្រៀម​ដាក់​តាំង​បង្ហាញជូន​ពុក​ម៉ែ​បងប្អូន​ទស្សនា​កំសាន្ត​ផងដែរ​។​

​ក្នុង​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ លោកជំទាវ ក៏​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ចំនួន ៣០០​គ្រួសារ នៅ​ក្រុង​ព្រៃវែង ដើម្បី​ចែករំលែក​ស្បៀងអាហារ និង​គ្រឿង​សម្ភារៈ​ឧបភោគ បរិភោគ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ក្រុង​ព្រៃវែង​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម អភិបាលខេត្ត តាង​នាម​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​ផ្ទាល់ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង សូម​បួងសួង​ដល់​វត្ថុ​ស័ក្តសិទ្ធិ​លើលោក សូម​គោរព​ជូនពរ​លោក​ជំទាវ និង​សម្តេច​ក្រឡាហោម ស ខេង ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា បងប្អូន​កូនក្មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជា​ទីស្រឡាញ់ និង​សហការី​ទាំងអស់ សូម​មាន​សុខភាព​ល្អ ចៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩ និង​សូម​ប្រកប​ដោយ​ពុទ្ធពរ និង​ពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ