ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​២១

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​២១ ប្រវែង​ជិត ៦៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ រហូត​ដល់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុង​ប៊ិញ​) ក្នុង​ខេត្ត​កណ្តាល​។

​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអោយដឹងថា ផ្លូវជាតិ​លេខ​២១ សាងសង់​ដោយ​ក្រុមហ៊ុន​ហាន​ស្សីន វិស្វកម្ម និង​សំណង់ (HANSHIN Engineering & Construction Co., Ltd) និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ដា​សាន់ (DASAN Consultants Co., Ltd) បាន​ចំណាយ​ថវិកា​សាងសង់​សរុប​ជិត ៦១​លាន​ដុល្លារ​អាមេរិក ដែល​ជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​

​ឯកឧត្តម Park Heung-kyeong អគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍​អបអ​សាទរ​ចំពោះ សមិទ្ធផល​ផ្លូវជាតិ​លេខ​២១​នាពេលនេះ ដែល​កើតចេញ​ពី​ចំណងមិត្តភាព កម្ពុជា​-​កូរ៉េ​។ ឯកឧត្តម​បាន​លើកឡើង​ទៀត​ថា​តាមរយៈ​ផ្លូវ​នេះ បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​សម្រួលកា​រ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ជាពិសេស​ការ​ដឹកទំនិញ និង​កសិផល​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្មរ ព្រមទាំង​បាន​ជំរុញ និង​ប្រែក្លាយ​តំបន់​នៅ​តាម​ព្រំដែន ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​រីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​២១​នាពេលនេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្តេច​នៅ​ចងចាំ​ពី​ស្ថានភាព​ដ៏​លំបាក​នៃ​ផ្លូវជាតិ​លេខ​២១ កាលពី​អតីតកាល ហើយ​ក្រៅ​តែ​កង្វល់​ពី​ស្ថានភាព​លំបាក​នៃ​ផ្លូវជាតិ​លេខ​២១​ហើយ​នោះ សម្តេច​តេ​ជោក៏​កង្វល់​ពីការ​បាក់​ច្រាំង​នៅ​តាម​បណ្តោយ​នេះ​ផងដែរ​។ តែ​ឥឡូវនេះ បាន​ដោះស្រាយ​ក្តីកង្វល់​នេះ​អស់ហើយ តាមរយៈ​ការសាងសង់​ថ្មី និង​ធ្វើអោយ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ​២១​នេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ផ្លូវជាតិ​លេខ​២១​នេះ គ្រោង​សម្ពោធ​តាំងពី​អំឡុង​ខែ​មីនា​ឆ្នាំ​២០២១​មក​ម្លេះ ក៏ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ទើប​ត្រូវ​ពន្យារ​រហូតមកដល់​ពេលនេះ​ទើប​សម្ពោធ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ផ្លូវជាតិ​លេខ​២១ នេះ​ជា​ផ្លូវ​ដែល​បាន​បម្រើ​យ៉ាង​សំខាន់​សម្រាប់​ការទំនាក់ទំនង និង​ការដោះដូរ​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កូរ៉េ សម្រាប់​ការផ្តល់​ប្រាក់កម្ចី ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​២១​នេះ​។ សមិទ្ធផល​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​។

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កូរ៉េខាងត្បូង បាន​សម្រេច​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​តំបន់​អរិយ​ក្សត្រ​រួចហើយ​។ សម្តេច​តេជោ​បានបង្ហាញ​ក្តី​រំពឹងថា ប្រធានាធិបតី​កូរ៉េខាងត្បូង​នាពេល​បច្ចុប្បន្ន ដែល​ទើប​ជាប់ឆ្នោត​ថ្មី នឹង​បន្ត​គាំទ្រ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​កាន់​តំបន់​អរិយ​ក្សត្រ នេះ​បាន​សម្រេច​សាង​ស្ពាន​២​កន្លែង ដោយ​ទី​១​យក​ទីតាំង​សាងសង់​ចេញពី​ម្តុំ​ផ្សារ​រាត្រី ទៅកាន់​ជ្រោយចង្វា និង​ស្ពាន​១​ទៀត​ចេញ​ជ្រោយចង្វា ទៅ​តំបន់​អរិយ​ក្សត្រ​តែម្តង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ផ្លូវជាតិ​លេខ​២១​នា​ថ្ងៃនេះ​។ សម្តេច​តេ​ជោបាន​ជូនព​រ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​បាន​ប្រកាស​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ផ្លូវជាតិលេខ​២១​នេះ​ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ