ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​ទី​១ និង​បាន​ដាក់ចេញ​ផែនការ​អនុវត្តន៍​បន្ត ដល់​នគរបាល​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​!

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​ទី​១ និង​បាន​ដាក់ចេញ​ផែនការ​អនុវត្តន៍​បន្ត ដល់​នគរបាល​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២២ និង​បាន​ដាក់ចេញ​ផែនការ​អនុវត្ត​ការងារ​បន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យ​ជំនាញ​ទាំង​៣១ លោក​អធិការនគរបាល​ស្រុក​-​ក្រុង​ទាំង​៩ និង លោក​មេញ្ជា​ការ​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរ​: ស្នងការរង​ផែនកា​រងារ​សេនាធិការ បាន​អាន​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី ១ កន្លងមក​។​ក្នុងនោះ​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ក៏បានផ្សព្វផ្សាយ​សេចក្ដីណែនាំ​លេខ​០០៤ ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្ដីពី​ការពង្រឹង​សមត្ថភាព​កម្លាំង​ប្រជា​ការពារ ដើម្បី​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល ហ្វឹកហ្វឺន​នាពេល​ឆាប់ៗ​នេះ នៅតាម​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក ដើម្បី​ក្លាយជា​កម្លាំង​ជំនួយ ក្នុង​ការរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅតាម​មូលដ្ឋាន ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​គ្រប់​អង្គភាព​ទទួលបា​ន​លទ្ធ​ផល​ល្អប្រសើរ​នា​ពេលកន្លងមក​។ លោក​ឧត្តមសេនីយ៍ ស្នងការ ក៏​បាន​ដាក់ចេញ​នូវ​ផែនការ​មួយ​ចំនួន​ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ការ បង្ក្រាប បទល្មើស​ផ្សេងៗ ឱ្យបាន​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធិភាព​តម្លាភាព យុត្តិធម៌​។ ក្រៅពី​នេះ​កម្លាំង​ទាំងអស់​ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុង ត្រូវ​សហការ​ជាមួយ​ជំនាញ និង​អាជ្ញាធរ​ពាក់​ពន្ធ័ ត្រូវ​ចាត់​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤ ដើម្បី​ត្រៀម បង្ការ បង្ក្រាប រាល់​បទល្មើស​ផ្សេងៗ និង​ផ្តល់​សេវាសាធារណ​:​ជូន​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឲ្យបាន​ទាន់​ពេលវេលា​និង​ត្រូវ​បន្ត​អនុវត្ត វិធាន​របស់​ក្រសួង​សុខាភិបាល ៣​កុំ ៣​ការពារ ឲ្យបាន​ខ្ជាប់ខ្ជួន ៕

Filed in: ព័ត៌មានជាតិ