ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា ការងារ​ជាមួយ លោក Benoir Bosquet នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ទទួលបន្ទុក​ការអភិវឌ្ឍន៍​ចីរភាព​សកល និង​សហការី​នៃ​ធនាគារ​ពិភពលោក​

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា ការងារ​ជាមួយ លោក Benoir Bosquet នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ទទួលបន្ទុក​ការអភិវឌ្ឍន៍​ចីរភាព​សកល និង​សហការី​នៃ​ធនាគារ​ពិភពលោក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០២២​នេះ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា ការងារ​ជាមួយ លោក Benoir Bosquet នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ទទួលបន្ទុក​ការអភិវឌ្ឍន៍​ចីរភាព​សកល និង​សហការី​នៃ​ធនាគារ​ពិភពលោក នៅ​ឯ​ទី​ស្តី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

​គោលបំណង នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ទៅលើ​ដំណើរការ​គម្រោង​នានា​នៅក្នុង​វិស័យ​កសិកម្ម និង​ការរៀបចំ​ផែនការ​គាំទ្រ​គម្រោង​កម្មវិធី​សម្រាប់​វិស័យ​កសិកម្ម​បន្ថែម​ទៀត​នាពេល​អនាគត​។​
​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ធនាគារពិភពលោក ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​។
​នៅក្នុង​បរិបទ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ត ធនាគារ​ពិភពលោក​បាន​ចូលរួម​គាំទ្រ​ដល់​ការ​ទ្រទ្រង់​ជីវភាព​កសិករ និង​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​១៩ តាមរយៈ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង និង​ចំណូល​របស់​ប្រជាកសិករ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​ជម្រាបជូន​ថា ដំណើរ​គម្រោង​ទាំងឡាយ​ក្រោម​ហិរញ្ញប្បទាន​ឥណទាន របស់​ធនាគារ​ពិភពលោក​មាន​ដំណើរការ​រលូន​ល្អ និង​បាន​ជួយ​ជំរុញ​កំណើន​ផលិតផល​កសិកម្ម ជាពិសេស​ចូលរួម​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​។​

​លោក Benoir Bosquet បាន​ថ្លែងអំណរគុណ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​សហការី​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការសហការ​ជាមួយ​ធនាគារពិភពលោក ក្នុង​ដំណើរការ​រៀបចំ និង​អនុវត្ត​គម្រោង​បាន​ជោគជ័យ​នា​ពេលកន្លងមក​។

​ជាមួយគ្នានេះ ធនាគារពិភពលោក​កំពុង​ពិនិត្យ​ពិចារណា​លើ​ការគាំទ្រ​បន្ថែម​ទៀត នៅក្នុង​អនុវិស័យ​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ និង​អនុវិស័យ​ជលផល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅក្នុង​វិស័យ​កសិកម្ម និង​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ សុខមាលភាព​សាធារណៈ និង​បង្កើន​ការនាំចេញ​ផង​ដែរ​។

​ក្រៅពីនេះ​ធនាគារពិភពលោក ក៏​មាន​គម្រោង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប និង​បន្ស៊ាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​វិស័យ​កសិកម្ម ដើម្បី​ធានា​និរន្ត​ភាព​នៅក្នុង​វិស័យ​នេះ​។​
​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​សេចក្តី​រីករាយ និង​ស្វាគមន៍ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារពិភពលោក និង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការរៀបចំ​គម្រោង កម្មវិធី និង​ផែនការ​នានា​ដែល​ពាក់ព័ន្ធ​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូនពរ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក Benoir Bosquet និង​សហការី ទទួលបាន​ផ្លែផ្កា ប្រកប​ដោយ​ភាពជោគជ័យ​។​

Filed in: ព័ត៌មានជាតិ