ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សង្វៀន​បញ្ជាល់មាន់​ខ្នាត​ធំ បង្កប់​ខាងក្រោយ​កាស៊ីណូ យូរ​វើល នៅ​សង្កាត់​បាវិត កំពុង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​បង្ក្រាប​ខ្លាច​បាត់បង់​លាភសក្ការៈ​?

សង្វៀន​បញ្ជាល់មាន់​ខ្នាត​ធំ បង្កប់​ខាងក្រោយ​កាស៊ីណូ យូរ​វើល នៅ​សង្កាត់​បាវិត កំពុង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​បង្ក្រាប​ខ្លាច​បាត់បង់​លាភសក្ការៈ​?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង ÷ សេចក្តីរាយការណ៍​ពី ប្រជាពលរដ្ឋ ក្នុង ភូមិ បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​បានឲ្យដឹង​ថា​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​បញ្ជាល់មា​ន់នោះ​ប្រហែលជា​មាន​ខ្នងបង្អែ​កនៅ​ពីក្រោយ​និង​មាន​ឥទ្ធិពល​ទៀត​ផង​ទើប​អាច​ធ្វើ​អ្វីៗ​បាន​តាម​ទំនើងចិត្ត​។​

​ជាង​នេះ​ទៅ​ទៀត​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​រស្មី​ឯករាជ្យ​ដឹងថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ក្រុង​បាវិត​មួយចំនួន​បាន​ទទួល​ផលប្រយោជន៍​ពី​ម្ចាស់​ទីតាំង​ទេីប​មិន​ចាត់​វិធានការប​ង្ក្រា​បស​ង្វៀន​បញ្ជាល់​មាន់​ទុក​ឲ្យ​អ្នក​ញៀន​ល្បែង​លេង​យ៉ាង​រលូន​។​

​មហាជន​លើកឡើងថា បើ​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​បុគ្គល​ម្នាក់​នេះ​និង​បក្សពួក​របស់​ខ្លួន មិន​អាច​សាង​ភាពល្បីល្បាញ​ខាង​បើក​ល្បែងស៊ីសង​បញ្ជាល់មាន់​នៅ​លើ​ទឹកដី​ខេត្ត​ស្វាយរៀង​បានឡេ​ី​យ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បុគ្គល​ម្នាក់​នេះ​បាន​បើក​សង្វៀន​បញ្ជាល់​មាន់បៀរ​អាប៉ោង​កំពុងបើក​លេង​រាល់​ថ្ងៃ​យ៉ាង​ពពាក់ពពូន ចំណែក​លោក ឯម សុវណ្ណរិទ្ធិ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ចំណែក​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​បាវិត​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្តោយ​ឲ្យ​បុគ្គល​ម្នាក់​នេះ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់បាវិ​ត​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​ក្នុង​មូលដ្ឋាន​និង​អាច​កើត​គ្រឿងញៀន​រីក​រាលដាល​គូរឲ្យកត់សម្គាល់​។​

​ប្រជាពលរដ្ឋ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត បាន​អំពាវនាវ​ឲ្យ​លោក កឹង ឃ​ន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ទប់​ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ចំណុច​ព្រំដែន​អន្តរជាតិ​បាវិត រវាង​កម្ពុជា​វៀតណាម ជៀសវាង​កំ​ឲ្យ​ឆ្លង​ជំងឺ​កូវី​ដ​១៩​និង​ជំងឺ​អូ​មី​ក្រុង​បំ​ប្លែងខ្លួន​ថ្មី​។​

Filed in: ព័ត៌មានជាតិ