ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន សមាជិក​គណៈកម្មាធិកា​រ​សាខា​

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន សមាជិក​គណៈកម្មាធិកា​រ​សាខា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ព្រៃវែង​)៖ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម​ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា តំណាង​ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត បាន​ដឹកនាំ​គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​ឧបាសិកា ជា សាក់ ដែល​ត្រូវជា​ម្តាយបង្កើត​របស់ លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន សមាជិក​គណៈកម្មាធិកា​រ​សាខា ដែល​ទទួលមរណៈភាព​កាលពី​ម៉ោង ១៤:១៥​នាទី​រសៀល នា​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២២ នៅ​ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្នុង​ជន្មាយុ ៩៣​ឆ្នាំ ដោយ​ជរាពាធ​។​

​នា​ឱកាស​នោះ ឯកឧត្តម​ឧកញ៉ា អនុប្រធាន​អចិន្ត្រៃយ៍​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធានកិត្តិយស​សាខា និង​ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត ចូលរួម​សំដែង​នូវ​ការសោកស្ដាយ អា​លោះ អាល័យ​ជាទីបំផុត​ចំពោះ​ការបាត់បង់ ឧបាសិកា ជា សាក់ ដែល​នេះ​គឺជា​ការបាត់បង់​មាតា ជីដូន ជាទី​គោរព​ស្រឡាញ់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ មាន​ទឹកចិត្ត​សន្តោស​ប្រណី ដ៏​ថ្លៃថ្លា បាន​ពលី​កម្ម​ជាច្រើន បូជា​គ្រប់បែបយ៉ាង ទាំង​កម្លាំងកាយ​ចិត្ត មិន​គិត​ពី​ការនឿយហត់ លំបាក លំបិន ជំនះ​រាល់​ឧបសគ្គ​នានា ដើម្បី​កូនៗ ព្រម​ទាំង​ចៅ និង​សង្គមជាតិ ព្រមទាំង​ក្រុមគ្រួសារ ជា​ទីស្រឡាញ់​។​

​បច្ច័យ​ចូលរួម​បុណ្យ​សរុប​ចំនួន ៨០០,០០០​រៀល ក្នុងនោះ សាខា​ខេត្ត បច្ច័យ​ចំនួន ៥០០,០០០​រៀល ឯកឧត្តម​ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​សាខា បច្ច័យ​ចំនួន ២០០,០០០​រៀល លោកស្រី អ៊ុក មាស​សូលី​ណា នាយិកា​សាខា​ខេត្ត បច្ច័យ​ចំនួន ១០០,០០០​រៀល​។​

Filed in: ព័ត៌មានជាតិ