ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លារ ជូន​កាកបាទក្រហមកម្ពុជា ដើម្បី​អបអរ​ទិវា ៨ ឧសភា ២០២២ …!!

​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លារ ជូន​កាកបាទក្រហមកម្ពុជា ដើម្បី​អបអរ​ទិវា ៨ ឧសភា ២០២២ …!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០​ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​) ជូន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍​»​។​

​សូមជម្រាបថា សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែល​មាន​សទ្ធា​ជ្រះថ្លា ចូលរួម​បរិច្ចាគ​ថវិកា​ជូន​កាកបាទ​ក្រហម​ក្រហម​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២២ ដើម្បី​សមាគមជាតិ​មាន​ធនធាន បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌ ដោះស្រាយ​បញ្ហា​ប្រឈម​នានា បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍ និង​ជួយ​សម្រាល​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម សូម​អញ្ជើញ​ទៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ឬ​សូម​វេរ​ចូល​គណនី​ធនាគារ​របស់​កាកបាទ​ក្រហម​កម្ពុជា នៅ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា ដែល​មាន​លេខ​គណនី​ដូចខាងក្រោម​៖
* ប្រាក់រៀល​៖ 100004348127
*​ប្រាក់​ដុល្លារ​អាមេរិក​៖ 300001709996
​ចំពោះ​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​៖
* លោកជំទាវ ពុំ ចន្ទី​នី លេខ​ទូរស័ព្ទ​៖ 012 921 105
* លោកជំទាវ មែន នារី​សោ​ភ័គ លេខ​ទូរស័ព្ទ​៖ 012 810 854
* ឯកឧត្តម ឌួង អេ​លីត លេខ​ទូរស័ព្ទ​៖ 017 248 888

Filed in: ព័ត៌មានជាតិ