ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​បាវិត តម្លៃ​ជាង ១១ ម៉ឺន​ដុល្លារ ត្រូវបាន​សម្ពោធ​

​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​បាវិត តម្លៃ​ជាង ១១ ម៉ឺន​ដុល្លារ ត្រូវបាន​សម្ពោធ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀងៈ នា​ព្រឹក ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២២ លោកស្រី កិត្តស​ង្គ​ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច និង​ជា​អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ចើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​សង្កាត់​បាវិត ស្ថិតក្នុង​ភូមិ​តា​បឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

​សូមបញ្ជាក់​ថាៈ អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្តួចផ្តើម​កសាង​ដោយ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក លី ធុជ សមាជិក​គណៈ​កម្មា ធិ​ការកណ្ដាល អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ក្រុង​បាវិត រួមជាមួយ លោក លោកស្រី លោក​ឧកញ៉ា ដែល​បាន​រួមគ្នា​កសាង ស្នាក់ការ​គណបក្ស រួមមាន បន្ទប់​ប្រជុំ បន្ទប់​ការិយាល័យ បន្ទប់ទឹក និង​របង​ព័ទ្ធជុំវិញ ដែល​បាន​ចំណាយ​ថវិកា​អស់ ១១១.៣០០ ដុល្លារ​អាម៉េរិក និង ១០ លាន​រៀល ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី កិត្តិ​ស​ង្គ​បណ្ឌិត បាន​មានប្រសាសន៍ថាៈ សមិទ្ធផល​ថ្មី​របស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​បំរើ​ប្រយោជន៍​យ៉ាងសំខាន់ ដល់​កិច្ចការ​ទូទៅ​របស់​មន្ត្រី របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅទីនេះ​៕

Filed in: ព័ត៌មានជាតិ