ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ឋបាល​ខេត្ត​ប៉ៃលិន បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២១ លើក​ទិសដៅ​ការងារ ២០២២

​រដ្ឋបាល​ខេត្ត​ប៉ៃលិន បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២១ លើក​ទិសដៅ​ការងារ ២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ ២០២២ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ ការបើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន នាពេល​នេះ​ជា​ការឆ្លុះបញ្ចាំង​អោយឃើញ​ពី​ស្នាដៃ លទ្ធផល​ការងារ​គ្រប់គ្រង​តាម​បណ្តា​អង្គភាព មន្ទីរ ស្ថាប័ន​ជុំវិញ​ខេត្ត​សម្រេចបាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​អណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អង្គសន្និបាត​នេះ​ដែរ នឹង​ទទួលបាន​នូវ​ធាតុ​ចូល​ពី​គ្រប់​តួអង្គ ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ដោយ​ផ្តោតលើ​វិធានការ​ទប់ស្កាត់​បទល្មើស​នានា និង​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​ដីធ្លី ព្រមទាំង​ការផ្ដល់​សេវា​រដ្ឋបាល​នៅតាម​ថ្នាក់​ឃុំ​សង្កាត់​។​

​លោកជំទាវ​បន្តថា ដោយឡែក​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ រដ្ឋបាល​ខេត្ត​មាន​កិច្ចសហការ ពីរ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ រដ្ធបាល​ក្រុង​-​ស្រុក បាន​ខិតខំ​ប្រឹងប្រែង​សហការ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ទូទាំង​ខេត្ត​ប៉ៃលិន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ដើម្បី​ឆ្លើយតប​នឹង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​នានា ក្នុងនោះ​មាន​កម្មវិធី​ជំនួយ​សង្គម ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះ ពាល់​ដោយ​ជំងឺ​កូវី​ដ​-១៩ មានដូចជា ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ការផ្តល់​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​អំឡុង​ពេល​កូវី​ដ​-១៩, ការបើក​ផ្ដល់​សាច់ប្រាក់​កម្មវិធី ជំនួយ​សង្គម​ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​គ្រួសារ ប្រជាពលរដ្ឋ​មាន​ការលំបាក​ផ្នែក​ជីវភាព គ្រួសារ​ឆ្លង​ជំងឺ​កូវី​ដ​~១៩ និង​គ្រួសារ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ២០២១​។​

​លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​អង្គសន្និបាត​ទាំងមូល ចូលរួម​ផ្ដល់​យោបល់​អោយ​បាន​ផុលផុស ដើម្បី​ជា​ធាតុ​ចូល​ក្នុង​ការអនុវត្ត​ទិសដៅ​របស់​រដ្ឋបាល​ប៉ៃលិន សម្រាប់​ឆ្នាំ​២០២២ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សូម​អោយ​សមាជិក សមាជិការ​ក្នុង​អង្គសន្និបាត​ទាំងមូល ប្រកាន់​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន “៣​ការពារ ៣​កុំ​” ពិសេស​ការពាក់​ម៉ាស​អោយ​បាន​ជាប់​ជាប្រចាំ រក្សា​គម្លាត ការសម្អាត​ដៃ​ដោយ​សាប៊ូ​-​អាកុល​អោយបាន​ញឹកញាប់ ។ ករណី​មាន​បញ្ហា​សុខភាព ឬ​មាន​រោគសញ្ញា​សង្ស័យ​ណាមួយ​ពាក់ព័ន្ធ​ជំងឺ​កូវី​ដ​-១៩ សូម​ប្រញាប់ ទាក់ទង​ជា​បន្ទាន់​ជាមួយ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ទីនេះ ដើម្បី​ត្រួតពិនិត្យ​សុខភាព ស្វែងរក​ជំងឺ​កូវី​ដ ១៩ ។​

​សូមបញ្ជាក់​ថា សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២២​ស្អែក​នេះ ក្រោម​អធិបតីភាព ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ៕

Filed in: ព័ត៌មានជាតិ