ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រុមអ្នកលេង​ភ្នាល់​ភ្លៀង​១៦​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​!!!

ក្រុមអ្នកលេង​ភ្នាល់​ភ្លៀង​១៦​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ​៖​ អនុវត្តតាម​បទបញ្ជា​របស់​លោក ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រួម​នឹង​យោបល់​លោក វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​បាន​ការសម្របសម្រួលលេី​នីតិវិធី​ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ផង​នោះ​កាលពី​ថ្ងៃ​ទី ១៦ ខែ មីនា​ឆ្នាំ​២០២២​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ រួម​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ល្បែងស៊ីសង ( ភ្នាល់​ទឹកភ្លៀង​)​ចំនួន ០២ ទីតាំង​ផ្សេងគ្នា នៅក្នុង​ក្រុង​បាត់ដំបង​ដែល​ក្នុងនោះ​គឺ​៖
-​ទី​តាំងទី​១ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នាំ​ខ្លួន​មនុស្ស​ចំនួន ០៧ នាក់ ។
-​ទី​តាំងទី​២ ស្ថិតនៅក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នាំ​ខ្លួន​មនុស្ស​ចំនួន ០៩ នាក់ ដោយ​នាំ​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង ធ្វេី​ការសាកសួរ​ស្រាវជ្រាវ​។
-​វត្ថុតាង​ដកហូត​រួមមាន ៖
– វិទ្យុទាក់ទង​ចំនួន ០៦ គ្រឿង
– ទូរ​សព្ទ័​ដៃ ចំនួន ២៥ គ្រឿង​
– រថយន្ត​ចំនួន ០៤ គ្រឿង
– ម៉ូតូ​ចំនួន ០៨ គ្រឿង
– ម៉ូតូ​កង់​បី​ឥណ្ឌា ចំនួន ០១ គ្រឿង
– កង់ ចំនួន ០១ គ្រឿង ។

​សូម​ជម្រាប​ជូន​ថា នៅពេល​លេចឮ​នូវ​ករណី​អ្នកញៀន​ល្បែង​ទឹកភ្លៀង​មាន​សកម្មភាព​លេង​នោះ លោក​ឧត្តមសេនីយ៍ទោ សាត​គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ដាក់ បទបញ្ជា​ដល់​ផែន​ជំនាញ​រួមទាំង​អធិការ​នគរបាល​ក្រុង​បាត់ដំបង​ធ្វើការស្រាវជ្រាវ ដែល​ក្នុងនោះ​អ្នកលេង​មិនបាន​ប្រមូលផ្តុំ​គ្នា​នៅ ចំណុច​ពី​មុន​នោះទេ គឺ​គាត់​បាន​បំប្លែង​រូបភាព​ទៅកាន់​ទីតាំង​ផ្សេងៗ​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីប្រជុំជន ហើយ​បែងចែក​រូបភាព​តូចៗ​។

នៅ​ទីបំផុត​ក្នង​ថ្ងៃទី​១៦​ខែ មីនា​ឆ្នាំ​២០២២ ជា​ថ្ងៃ​ដែល​ផ្ទៃមេឃ​មាន​សភាព​អួរ​អាប់​ខ្លាំង​ក្នុង​ក្រុង​បា ត់​ដំបង អ្នកលេង​ទឹកភ្លៀង​ក៏​ផ្តើម​បង្ហាញ​តម្រុយ​នៅ​មូលដ្ឋាន​ខាងលើ ​ហើ​យ​សមត្ថកិច្ច​តាម​ចាប់​បាន​លើចំនួន​០២​គោលដៅ​ខាងលើ​។

​ជាមួយនឹង​ការសាកសួរ​របស់​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា អ្នកលេង​គេ​បាន​ប្តូរ​យុទ្ធវិធី​ហើយ​ពោល​គឺ​គ្មាន​មេ គ្មាន​កូន​អ្វី​ទេ ឱ្យតែ​ណាត់គ្នា​ត្រូវ​គេ​ផ្តើ​ម​ភ្នាល់​តែម្តង ពិសេស​នៅ​ពេល​ដែល ស្ថានភាព​មេឃ​ចង់​ភ្លៀង ។

ជាក់ស្តែង​នៅក្នុង​ករណី​ខាងល់នេះ អ្នកលេង​គេ​បាន​ណាត់គ្នា យក​សំយាប​បង្គន់​អនាម័យ​សាធារណៈ​មួយ​នៅ​ចំណតរថយន្ត​ផ្សារ​បឹង​ឈូក​ធ្វើ​ជាទី​តាំងភ្នាល់ នៅពេល​ណា​ដំណក់ទឹកភ្លៀង​ស្រក់​ចុះ​ពី​សំយាប​នោះ​ដល់​ដី​គេ​យក​ជា​បានការ​ក្នុងការ​ភ្នាល់​។

​អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ទាំង​១៦​នាក់​និង​វត្ថុតាង​ផង បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​ដើ​ម្បី​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្តបាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ច្បាប់​ហើយ ៕

Filed in: ព័ត៌មានជាតិ