ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ព្រៃ​ឡង់​មុខ​ជា​រលាយ​ហើយ​បើ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិដ្ឋាន​នៅ​តែ​ព្រងើយកន្តើយ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ឃុបឃិត​គ្នា​បើក​ឲ្យ​ពួក​ក្រុម​ឈ្មួញ​កាប់បំផ្លាញ់ឈើ​តំបន់​ព្រៃ​ឡ​ង់​.​នឹង​ព្រៃ​ព្រះ​រការ

​ព្រៃ​ឡង់​មុខ​ជា​រលាយ​ហើយ​បើ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិដ្ឋាន​នៅ​តែ​ព្រងើយកន្តើយ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ឃុបឃិត​គ្នា​បើក​ឲ្យ​ពួក​ក្រុម​ឈ្មួញ​កាប់បំផ្លាញ់ឈើ​តំបន់​ព្រៃ​ឡ​ង់​.​នឹង​ព្រៃ​ព្រះ​រការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះវិហារ​÷​ការកាប់​បំផ្លិច​ផ្លាញ​ព្រៃ​ឡ​ង់ អស់លោក​ជំនាញ​និមួយៗ​បើ​សម្តេច​មិន​ចេញ​បទបញ្ជា​ទេ​គឺ​មិន​ចុះបង្ក្រាប​ឡើយ ដេក​ចាំតែ​យកលុយ​ពី​ក្រុម​បទល្មើស​ទាំងនោះ​ដើម្បី​ធ្វើ​មាន​បាន​តែ​ប៉ុណ្ណោះ​ដោយ​មិន​ខ្វល់​នៅ​ការបាត់បង់​ឡើយ​។​

​សេចក្តីរាយការណ៍​ពី​ស្រុក​ជាយ​សែន និង​ស្រុក​រវាង​ខេត្ត​ព្រះវិហារ មក​ថា​នាពេល​បច្ចុប្បន្ន​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​កំពុង​រង​ការវិនាស​ដោយសារ​បរិ​ស្ថាន​បើក​ឲ្យ​ក្រុម​ឈ្មួញ​ចូល​កាប់​បំផ្លាញ​។​

​ប្រភព​ពី​សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ព្រៃឈើ​សម្បត្តិ​ធម្មជាតិ​ដ៍​ច្រើន​មហិមា ដែល​ព្រៃឈើ​ជាប់​ព្រុំប្រទល់​ ​ខេត្ត​ព្រះវិហារ កំពង់ធំ​ ​និង​ខេត្ត​ស្ទឹងត្រែង កំពុង​រង​ការវិនាស​ក្រោម​ស្នាដៃ​ក្រុមហ៊ុន (CSCK .​សុ​ី​អេសស៊ី​ខេ​) ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​គេ​បាន​ធ្វើ​ការគៀងគរ​ប្រមូល​ពលរដ្ឋ​ពី​ទីជិត​ឆ្ងាយ​ឲ្យចូល​​ទៅ​អារឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ហើយ​ក្រុមហ៊ុន​គេ​ដាក់​ម៉ា​ស៊ី​ត្រង់​ស៊ីន័​ររាប់រយ​គ្រឿង​អារជ្រៀក​យ៉ាង​ត្រហឹង​ពេញ​ព្រៃ​ឡង់​។​

​ប្រភព​ខ្លះៗ​ក្នុង​តំបន់​បាន​បង្ហើប​ឲ្យដឹងថា​÷​ឈើ​ដែល​ក្រុមហ៊ុន​ប្រមូល​អារ​រាល់ថ្ងៃ​មាន​ឈើ​គ្រឿង​ផ្ទះ​និង​ឈើ​ឃ្លុំ​មាន​មុខកាត់​ធំៗ​និង​មាន​ប្រវែង​៤-៥​ម៉ែត​ជា​ប្រភេទ​ឈើៗ​ទា​ល់ ត្រាច ដូង ចែម​ សុក្រ​ម ឈើ​គគី ឈើ​កកោះ​
​។​ល​។​
​
ប្រភព​បាន​បញ្ជាក់បន្ថែម​ថា ​ឈើ​កម្មករ​អារ​បាន​គឺ​ក្រុមហ៊ុន​គេ​ធ្វើ​ការប្រម៉ូល​ដឹកជញ្ជូន​ចូល​ឃ្លាំង​ដោយ​គេ​ធ្វើ​ប្រមូល​ចេញពី​ព្រៃ​តាម​រថយន្ត​ប្រភេទ​( បា​កុង )​ដឹក​ចូល​ឃ្លាំង​នៅក្នុង​ស្រុក​រវាង​ខេត្ត​ព្រះវិហារ រួច​គេ​លើក​ដាក់​រថយន្ត​យី​ឌុប​យក​ទៅ​ប្រទេស​វៀតណាម​ហ៊ុម​ព័ទ្ធ​បិត​ជិត​តែ​ម្តង​។​

​ប្រភព​បាន​បន្តទៀតថា ឃ្លាំង​ស្ទុប​ឈើ​គេ​ដាក់​សន្តិសុខ​យាមកាម​យ៉ាង​តឹងរឹង​បំផុត មិន​ឲ្យ​នាក់​ចម្លែក​ណា​ដើរទៅ​ក្បែរ​ឡើយ​មិន​ថា ពលរដ្ឋ​ឬ​នាក់​អារឈើ​នោះ​ទេ​មាន​ទូរស័ព្ទដៃ​ដើរ​ក្បែរ​ឃ្លាំង​បើ​សន្តិសុខ​ឃើញ​គេ​និង​ចាប់​ដកហូត​ទូរស័ព្ទ​យក​ទុក​ជាក់​ជា​ពុំខាន​ព្រោះ​ខ្លាច​គេ​ផ្តិត​យក​រូប​ភាពឃ្លាំង​ដែរ​ស្ទុប​ឈើ​ដោយ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​នោះ​គេ​មាន​អំណាច​ខ្លាំង​ណាស់​បើសិន​មាន មេព្រៃ​ឬ​បរិដ្ថាន​ណា ចេញចូល​មិន​មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​គេ​រាយការណ៍​ឲ្យ​ដក​មេព្រៃ​ឬ​បរិដ្ថាន​នោះ​ចេញ​ភ្លាម់ ហើយ​មួយវិញទៀត​បើ​នាក់​ស៊ីឈ្មួល​អារឈើ​នៅ​ក្នុង​តំបន់​នោះ​បាន​និយាយ​លក្ខខណ្ឌ​ជា​មួយ​មេការ​ឬ​តំណាង​ក្រុមហ៊ុន​រួច​ គឺ​ក្រុមហ៊ុន​ធានា​មិន​ឲ្យ​មេព្រៃឬ​បរិដ្ថាន​ណា​ប៉ះពាល​ឡើយ​មិន​ថា​ឈើ​ក្រៅ​ក្រុមហ៊ុន​ឬ​ក្នុង​ក្រុមហ៊ុន​

​ហេតុនេះ​ហើយ​ជា​ការ​សំណូមពរ​មហាជនក៌​ដូចជា​អង្កា​រ​ការពារ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ឡង់​ស្នើរ​សុំ​ដល់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិដ្ឋាន​សូមមេត្តា​ជួយ​មើល​និង​ជួយ​ទប់ស្កាត់​នៅ​តំបន់​ព្រៃ​ខាង​លើ​ផង​ទាន​!​សព្វ​ថ្ងៃ​គេ​ដាក់​ការសង្ស័យថា​មន្ត្រី​ក្រោម​ឱ​វ៉ាត​និង​ជុំនាញ​ពាក់ព័ន្ធ​ក្នុង​តំបន់​នោះ​គេ​ត្រូវដង​ត្រូវផ្លែ​និង​មាន​ការ​សែនព្រេន​ពី​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​រួចរាល់​អស់​ទៅហើយ​បានជា​មិន​មាន​ការទប់ស្កាត់ ចំណែក​លោក ប្រាក់ សុវណ្ណ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ព្រះវិហារ ដែរ​ជា​គណបញ្ជាការ​ឯកភាព​ខេត្ត​ទទួលបន្ទុក​បង្ក្រាប​ធន​ធាន​ធម្មជាតិ​ទោះ​រាយការណ៍​ជូន​លោក​យ៉ាងណា​កលោក​មិន​ខ្វល់​ឡើយ​បាន​ត្រឹម​តែ​បើក​មើល​តែ​គ្មាន​ចំណាត់ការ​ឡើយ ៕
​

Filed in: ព័ត៌មានជាតិ