ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បុណ្យពុទ្ធាភិសេក​ព្រះពុទ្ធ​រូប​ចំនួន ១២៨​អង្គ ឆ្លង​ពុទ្ធិក​បណ្ណាល័យ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ​

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បុណ្យពុទ្ធាភិសេក​ព្រះពុទ្ធ​រូប​ចំនួន ១២៨​អង្គ ឆ្លង​ពុទ្ធិក​បណ្ណាល័យ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម លូ គឹមឈុន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្រី​សន្ធរ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បុណ្យពុទ្ធាភិសេក​ព្រះ​ពុទ្ធរូប​ចំនួន ១២៨​អង្គ ឆ្លង​ពុទ្ធិក​បណ្ណាល័យ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផ្ទះ​កណ្តាល ស្ថិតក្នុង​ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​, អភិបាលរង​ខេត្ត​, ក្រុមការងារ​ចុះ​ជួយ​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​សម្តែង​អារម្មណ៍​អបអរសាទរ ចំពោះ​សមិទ្ធផល​នានា​ជាច្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដែល​ត្រូវបាន​កសាង​ឡើង​ជា​បន្ត​បន្ទាប់ នៅក្នុង​មូលដ្ឋាន​ស្រុក​ស្រី​សន្ធរ ក៏​ដូចជា​ខេត្ត​កំពង់ចាម និង​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ដែល​ស្របទៅនឹង​ស្ថានភាព​រួម​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​ទាំងមូល ជាពិសេស​ជីវភាព​រស់​នៅ​កាន់តែ​ល្អ​ប្រសើរ​របស់​ប្រជាពលរដ្ឋ​យើង ក្រោម​ការដឹកនាំ​នាំ​ដ៏​ភ្លឺស្វាង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​។​

​ឯកឧត្តម អភិបាលខេត្ត​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ចាញ់​កលល្បិច​ភូតកុហក​បោកប្រាស់​ពី​សំណាក់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​តែងតែ​បង្ករ​ភាពវឹកវរ​ដល់​សង្គម​ជាតិ ហើយ​បន្ត​ចូលរួម​គាំទ្រ និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​ចូលរួម​ក្នុង​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​របស់​ប្រទេសជាតិ​យើង ជា​ពិសេស​តាមរយៈ​ការជ្រើសរើស​មេដឹកនាំ​ត្រឹមត្រូវ គឺ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ជា​មេដឹកនាំ​ប្រកបដោយ​ធម៌​, យុត្តិធម៌​, គុណធម៌​, មិន​រត់​ចោល​ប្រជាពលរដ្ឋ​ក្នុង​កាលៈទេសៈ​លំបាក និង​មាន​ការទទួលខុសត្រូវ​ម៉ឺងម៉ាត់​ចំពោះ​ជោគវាសនា​អនាគតជាតិ និង​ប្រជាជន និង​សូម​បន្ត​ប្រកាន់​យក​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បែបនេះ​នៅក្នុង​ឆ្នាំ​២០២២ និង​២០២៣ ក៏ដូចជា​ពេល​ខាងមុខៗ​ទៀត ដើម្បី​អនាគត​ប្រទេសជាតិ​យើង​។ ហើយ​យើង​ទាំងអស់គ្នា​សូម​ចូល​គាំទ្រ​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​អនាគត​៕

Filed in: ព័ត៌មានជាតិ