ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់ មួយ​កន្លែង​កំពុងតែ​បើក​ដំណើរការ​លេង​យ៉ាង​រលូន ខណៈ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការចុះ​បង្ក្រាប​! សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​លេង​ហើយ​យ៉ាង​មើលទៅ​!

ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់ មួយ​កន្លែង​កំពុងតែ​បើក​ដំណើរការ​លេង​យ៉ាង​រលូន ខណៈ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការចុះ​បង្ក្រាប​! សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​លេង​ហើយ​យ៉ាង​មើលទៅ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​) ៖​ទីតាំង​សង្វៀន​ប​ញ​បញ្ជល់មាន​មួយកន្លែង​ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ​បា​បាវិត​កណ្ដាល​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង បាន​នឹង​កំពុងបើក​លេង​ក្នុង​មួយ​សប្តាហ៍​លេង​រយៈពេល​បី​ថ្ងៃ​ដោយ មិន​ញញ្ញើត​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះឡើយ​។​

​ប្រភព​ពី​អ្នក​ចេញ​ចូល​លេង​ល្បែង​បាន​ខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ្យដឹងថា​ចំពោះ​ទីតាំង​សង្វៀន​បញ្ជ​ល់​មាន់ ខាងលើ នេះ​ពួកគេ ចេញ ចូល​លេង​ដោយ​គ្មាន​ការ​ព្រួយ​បារ​ម្មណ៍​នោះទេ គឺ​លេង​ដោយ​សុវត្ថិភាព មាន​ទាំង​អ្នក​យាមកាម​ត្រឹមត្រូវ​ទៀតផង ចំពោះ​ខាង អាជ្ញាធរ និង សមត្ថកិច្ច វិញ ក៍​មិន​បាច់​បារម្ភ​ដែរ ។​

​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា ប្រហែល​ជា​ទីតាំង​មួយ​កន្លែង​នេះ​ម្ចាស់​ទីតាំង​បាន​សែនព្រេន ជូន​ដល់​អាជ្ញាធ រ និង សមត្ថកិច្ច ពាក់​ពន្ធ័​អស់​ហើយ​ទេ​ដឹង ? បាន​ជា​មិន​បង្ក្រាប បែរ​ជា​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អ្នក ញៀន​ល្បែង​មក​លេង​បាន​យ៉ាង​រលូន​ក្នុង​មូលដ្ឋាន​ខ្លួន​បែបនេះ​?

​ពលរដ្ឋ​លើកឡើងថា ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​ឬ​ស គល់ នៃ​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់ និង ករណី​ហិង្សា ក្នុង​គ្រួសារ ជាដើម ជាហេតុ នាំឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍ ភ័យខ្លាច និង​ភាពអសន្តិសុខ នៅក្នុង​សង្គម​។​

​កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា សូម​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​កូវី​ត​-១៩ ទើប​និង​បំ​ឡែងខ្លួន​ថ្មី​ឈ្មោះថា​(​អូ​មេ​ក្រុង​) ដោយឡែក​ទីតាំង​ល្បែងស៊ីសង​មួយ​នេះ​ហាក់​មិន​ញញើត​នឹង​មិន​គោរព​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​នឹង​ក្រសួង​សុខាភិបាល​នោ​នោះ​ឡើយ​។​

​សូម​រំលឹក​ថា កន្លងមក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាលពាក់​ពន្ធ័ ក្រោម​ឱ​វ៉ាទ ទូទាំង​ប្រទេស​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ ដើម្បី​ធានាឲ្យបាន​នូវ សុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ឲ្យស្រប​តាម គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង ៧​ចំណុច របស់​រដ្ឋាភិបាល ដែល​ដាច់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​ទោះជា​យ៉ាងណាក្តី​ប្រជាពលរដ្ឋ នៅ​តែ​ទទូច​ស្នើសុំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ជា​ពិសេស លោក​ឧត្តមសេនីយ៍ទោកឹ​ងឃ​ន​ស្នងការ​នគរបាល​ខេត្ដ​ស្វាយរៀង មេត្តា​ដាក់​បទបញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ទី​តាំ​ល្បែងស៊ីសង​《​ជល់​មាន​ខាងលើ​នេះ​ផង​ទាន​》 ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​ឲ្យស្រប​តាម​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​ក្រសួងមហាផ្ទៃ ។​(​សូម​អរគុណ​!)

Filed in: ព័ត៌មានជាតិ