ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី ដើម្បី​នាំយក​អង្គរ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៣០០​តោន យកមក​ចែកជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី ដើម្បី​នាំយក​អង្គរ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៣០០​តោន យកមក​ចែកជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤ នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី ដើម្បី​នាំយក​អង្គរ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៣០០​តោន យកមក​ចែកជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ សរុប​ចំនួន ៧ ៥០០ គ្រួសារ ក្នុង​ខេត្ត​គោលដៅ ទាំង​៧​។ សម្រាប់​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២២ នៅ​សាលាស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែលជា ខេត្ត​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​នៅ​ជុំ​ទី​១ នេះ ក្នុងនោះ​មាន​ខេត្ត​កំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និង​បាត់ដំបង​។ ដោយឡែក ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​គ្រោង​នឹង​ចេញដំណើរ​នៅ​ចុង​សប្តាហ៍​នេះ​។ សម្រាប់​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​យក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៤០​តោន មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១០០០​គ្រួសារ​នៅ​ទូទាំង​ខេត្ត និង​ដោយឡែក​ស្រុក​ថ្មគោល​អង្ករ​ចំនួន ៨​តោន សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ទាំង ២០០​គ្រួសារ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត និង​ជា​ពិសេស​បងប្អូន​ដែល​ទទួលរង​ផល​ប៉ះ ពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩​។ ជានិច្ចកាល សម្តេច​តែងតែ​គិតគូ បារម្ភ ខ្វល់ខ្វាយ​អំពី​ទុក្ខលំបាក និង​បញ្ហា​ជីវភាព​របស់​បងប្អូន​ទាំង​អ្នក​ឆ្លង​ជម្ងឺ​កូ​វិដ ១៩ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ និង​នៅ​មន្ទីរពេទ្យ និង​ទាំង​អ្នក​មិន​ទាន់​ឆ្លង​ក្តី​។ មើលឃើញ​បញ្ហា​ទាំងអស់នេះ សម្តេច​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​លេខាធិការដ្ឋាន​អាស៊ាន​បូក​៣ ក្នុង​កម្មវិធី​ការផ្តល់​ស្បៀង​បំរុង​ជា​អង្ករ​សង្គ្រោះបន្ទាន់ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​ថ្មគោល​ចំនួន ២០០​គ្រួសារ តំណាងឲ្យ ១០០០​គ្រួសារ​ទូទាំង​ខេត្ត​បាត់ដំបង​។​

​ព្រម​ជាមួយ​ជំនួយ​ឧបត្ថម្ភ​អង្ករ ៤០​គ​.​ក្រ​/​គ្រួសារ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ និង​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ដែល​ទទួលរង​ផលប៉ះពាល់​ផ្ទាល់ ត្រូវ​បង្កើន​ការខិតខំ​ប្រឹងប្រែង​ខ្លួនឯង​បន្ថែមទៀត​លើ​ការងារ​បង្កបង្កើនផល ពិសេស​ដំណាំ​ជា​ស្បៀង​ប្រចាំ​ថ្ងៃ​មាន​ជី​គ្រប់មុខ ស្កឹកគ្រៃ បន្លែ​ស្លឹក ដំណាំ​ហូប​ផ្លែ (​ចេក ត្រសក់ ល្ហុង​) ចិញ្ចឹម​មាន់ និង​ត្រី ធ្វើ​យ៉ាងណា​មាន​លទ្ធភាព​ដោះស្រាយ ផ្គត់​ផ្គង​តម្រូវការ​ក្នុង​គ្រួសារ ដោយ​មិន​ចាំ​បាប់​ទៅ​ចំណាយ​ប្រាក់​ក្នុង​ខណ​:​ស្ថានភាព​ជីវភាព​ក្នុង​គ្រួសារ​កំពុង​ជួប​បញ្ហា​។ ដោយឡែក​ការងារ​ចំបង​ដូចជា​ការងារ​ស្រែ​-​ចម្ការ កម្មករ ឬ​មន្ត្រី ក៏​ត្រូវ​បន្ត​ធ្វើ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយ​យកចិត្តទុកដាក់​តាម​ស្ថានភាព​ជាក់ស្តែង​ដែល​វា​ជា​ប្រភព​ចំណូល​ប្រចាំខែ​។ សកម្មភាព​សង្គម​បាន​បើក​ឲ្យ​ដំណើរ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឡើងវិញ ត្រង់​ចំណុច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើសុំ​ឲ្យ​អាណា​ព្យាបាល​កុមារា កុមារី និង​យុវជន ត្រូវ​បញ្ជូន​កូន ចៅ​ទៅ​សាលារៀន​ឲ្យបាន​ទៀងទាត់​តាម​កម្មវិធី​សាលា ចៀសវាង​យក​ឱកាស​ដឹ​ល្អនេះ ទុក​ឲ្យ​ពួកគាត់​ដើរ​លេង​ដែ​លអាច​ប្រឈម​ការឆ្លង​ជំងឺ និង​អវិជ្ជា​នាពេល​អនាគត​។

​យុវជន​មាន​វិជ្ជា មាន​បទពិសោធន៍​ពួកគេ​មាន​ការងារ​ល្អ​ធ្វើ​ទោះ​ការងារ​នោះ​ប្រើ​កំលាំង ឬ​ប្រើ​ខួរក្បាល គេ​នឹង​បាន​ទទួល​ប្រាក់​ចំណូល​ខ្ពស់ ធ្វើឲ្យ​ជីវភាព​ល្អប្រសើរ​ចាកចេញ​ពី​ភាពក្រីក្រ នេះ​គឺ​អ្វីដែល​រាជរដ្ឋាភិបាល​ចង់បាន​ក្នុង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយ​:​ការអភិវឌ្ឍន៍​ធនធានមនុស្ស​។ ព្រម​ជាមួយ​គ្នា បងប្អូន​ក៏​ត្រូវ​ចូលរួម​ចំណែក​ថែរក្សា ការពារ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ដែល​រក​បាន​មក​ដោយ​លំបាក ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កា​លពី​ពេល​ថ្មីៗ​នេះ​ថា “​សន្តិភាព​គឺជា​នយោបាយ​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​”​។ ទន្ទឹមនឹងនេះ ប្រជា​ពលរដ្ឋ​គ្រប់រូប ត្រូវ​ចូលរួម​អនុ​វ​វត្ត​វិធានការ​នានា​ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វិដ ១៩ និង​ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​។​

​ចំពោះ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង ត្រូវ​ពិនិត្យ​លទ្ធភាព​បន្ត​ដោះស្រាយ​ជា​គ្រាប់ពូជ​ដំណាំ បន្លែ ត្រី និង​មាន់​ជូន​កសិករ​តាម​ការចាំបាច់ ហើយ​ត្រូវ​ពង្រឹង​កិច្ច​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ បំណង​ស្វះស្វែង​រក​ជំនួយ​បន្ថែម ដើម្បី​យក​មក​ជួយ​ប្រជាកសិករ​ឲ្យបាន​ទាន់​ពេលវេលា​។​

Filed in: ព័ត៌មានជាតិ