ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ថ្ងៃ​ទិវា​អន្តរជាតិ​៨ មីនា សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម ផ្តល់​ផ្ទះ​មនុស្សធម៌​ទី​៨ ដល់​ស្ត្រី​ម៉េ​ម៉ា​យ​ជរា​គ្មាន​ទីពឹង​

​ថ្ងៃ​ទិវា​អន្តរជាតិ​៨ មីនា សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម ផ្តល់​ផ្ទះ​មនុស្សធម៌​ទី​៨ ដល់​ស្ត្រី​ម៉េ​ម៉ា​យ​ជរា​គ្មាន​ទីពឹង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ព្រឹក​ទី​៨ ខែ​មីនា ឆ្នាំ​២០២២ ត្រូវ​ជា​ថ្ងៃ​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទ​ក្រហម​ខេត្ត​កំពង់ចាម អមដំណើរ​ដោយ ព្រះ​វត្តមាន ព្រះ​នាគ​មុនី មេគណ​ខេត្ត​, ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ប្រធាន អនុប្រធាន ណៈ​កម្មា​ធិ​ការ​សាខា​, ព្រះ​មន្ត្រី​សង្ឃ​នៃ​សាលា​គណ​ខេត្ត អនុសាខា​ស្រុក អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ និមន្ត និង​អញ្ជើញ​ប្រគល់​ផ្ទះ​បន្ទាប់ ទី​៨ ដែល​ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ក្រោម​កិច្ចសហការ​រវាង​សាខា​កាកបាទក្រហម​ខេត្ត និង​សាលា​គណ​ខេត្ត ផ្តល់ជូន លោកយាយ អ៊ាង មួយ​ហ៊ាង ជា​ស្ត្រី​មេម៉ាយ​ជរា​គ្មាន​ទីពឹង អាយុ ៧២​ឆ្នាំ រស់នៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ។​

​គូរ​បញ្ជាក់ថា លោកយាយ អ៊ាង មួយ​ហ៊ាង ជា​ស្ត្រី​មេម៉ាយ​ជា​រា​គ្មាន​ទីពឹង មានកូន​ប្រុស​ស្រី ៣​នាក់ ក្នុងនេះ ២​នាក់​មាន​គ្រួសារ​រស់នៅ​បែក​គ្នា ឯ​កូនប្រុស ១​នាក់​ទៀត អាយុ ៣៥​ឆ្នាំ មាន​សតិ​មិន​គ្រប់ រស់​ក្នុងបន្ទុក ក្នុង​ជីវភាព​យ៉ាប់យ៉ឺន​បំផុត​។
​ប៉ុន្មាន​ឆ្នាំ​មក​នេះ​លោកយាយ​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ពុំមាន​លទ្ធភាព​រក​ទទួល​ទាន​បាន ក៏​ដាច់ចិត្ត​លក់​ដី​ភូមិ​របស់​ខ្លួន ហើយ​ចែក​ប្រាក់​មួយ​ចំនួន​ដល់​កូន ២​នាក់​ដែល​បែក​នៅ​ឆ្ងាយ ឯ​ប្រាក់​សេសសល់​មួយចំនួនទៀត ទុក​ចិញ្ចឹម​កូន ១​នាក់ ដែល​មាន​សតិ​មិន​គ្រប់ និង​មើលជំងឺ​ខ្លួនឯង​ផង​។ អ្វី​ដែល​គួរឱ្យ​អាណិតអាសូរ​បំផុត​នោះ​គឺ ២​នាក់ ម្តាយ​និង​កូន ត្រូវ​ប្រឈម​នឹង​កង្វះ​ទីជម្រក ហើយ​បង្ខំចិត្ត ដើរ​សុំ​ស្នាក់​ពំនាក់ ក្រោម​ផ្ទះ​អ្នកជិតខាង ឬ​តាម​វត្ត​អារាម​នានា​។​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​លំបាក​នេះ ព្រះចៅអធិការ​វត្ត​ស្រ​ក បាន​សម្រេច​ផ្តល់​ដី​ជា​គរុភ័​ណ្ឌវត្ត ១​ប្លង់ ជូន​លោកយាយ រស់នៅ តែ​មិន​ប្រគល់​អោយ​ជា​កម្មសិទ្ធិ ទេ ហើយ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា ក៏បាន​សម្រេច​ផ្តល់​ជូន​ផ្ទះ​ឈើ​ខ្ពស់​ផុត​ពី​ដី ប្រក់​ស័ង្កសី​ភ្លីធំ (​ទំហំ​៤​ម​×៦​ម​) ១​ខ្នង តម្លៃ​ប្រមាណ ១០,០០០,០០០ រៀល ជា​ថវិកាបដិភាគ របស់​សាខា សាលា​គណ អនុសាខា​ស្រុក​សាលា​អនុគណ ចៅអធិការ​វត្ត​ទូទាំង​ស្រុក​កំពង់សៀម និង​សប្បុរសជន ជូន​លោកយាយ អ៊ាង មួយ​ហ៊ាង សម្រាប់ ស្នាក់​នៅ​តទៅ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក​ប្រាប់​ដល់​អ្នកចូលរួម និង ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត ” រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​កូវី​ដ​-19″ ដោយ​ម្នាក់ ៗ ត្រូវ​បង្កើន​ការថែទាំ​សុខភាព ការពារ​ខ្លួន​ឱ្យបាន​ជា​ប្រចាំ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស ឬ​មើលស្រាល ជំងឺ​កូវី​ដ​-19 នេះ បានឡើយ ។ ក្នង​កាល​:​ទេស​:​នេះ ទាំងអស់គ្នា ត្រូវអនុវត្ត អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ” ៣​ការពារ និង ៣​កុំ ” និង​ជំរុញ​សាច់ញាតិ បងប្អូន កូនចៅ អោយទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​ដែល​ជួយ​ឱ្យ​សហគមន៍​មាន​ភាព​សាំ និង​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច មាន ចរន្ត​ដំណើរការ​ល្អប្រសើរ​ឡើង​វិញ​។​

​ដើម្បី​ជួយ​សម្រាល​ជីវភាព​រស់នៅ , សាខា​បាន​ផ្តល់​សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន​គ្រួសារ លោកយាយ អ៊ាង មួយ​ហ៊ាង សម្រាប់​សង្កត់​ផ្ទះ​ថ្មី​នេះ រួមមាន អង្ករ ៥០​គ​ក្រ ត្រីខ ២០​កំប៉ុង​, ទឹកត្រី ១២​ដប , ទឹកស៊ីអ៊ីវ ១២​ដប​, មី ២​កេស​, ឃី​ត ២​សម្រាប់​, អាវយឺត ១២, ម៉ាស់ ២ ប្រអប់ , ចង្ក្រាន​១, សម្ភារ​ផ្ទះបាយ​មួយចំនួន និង ថវិកា ២០០,០០០​រៀល ។​

​ដោយឡែក លោកតា លោកយាយ ដែល​ចូលរួម​ជា​សាក្សី ក្នុង​ពិធី​ប្រគល់​-​ទទួល ផ្ទះ​ថ្មី​នេះ ចំនួន ១២ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកា​ចំនួន ២០,០០០ រៀល ព្រមទាំង​បាន​ផ្តល់​ការ​ឧបត្ថម​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ