ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ពលរដ្ឋ​នាំគ្នា​ដាក់​ការសង្ស័យ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​មួយចំនួន​នៅ​ស្រុក​ព្រែក​ប្រសព្វ ជា​អ្នក​បើកដៃ​ឲ្យ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​នេះ​ហើយ​បានជា​បើក​លេង​យ៉ាង​ពេញបន្ទុក ក្នុង​អំឡុង​ពេល​មាន​វិបត្តិ កូវី​ដ​-១៩,, បាន​យ៉ាង​រំភើយ​!

​ពលរដ្ឋ​នាំគ្នា​ដាក់​ការសង្ស័យ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​មួយចំនួន​នៅ​ស្រុក​ព្រែក​ប្រសព្វ ជា​អ្នក​បើកដៃ​ឲ្យ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​នេះ​ហើយ​បានជា​បើក​លេង​យ៉ាង​ពេញបន្ទុក ក្នុង​អំឡុង​ពេល​មាន​វិបត្តិ កូវី​ដ​-១៩,, បាន​យ៉ាង​រំភើយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រចេះ ÷​បុគ្គល​ពីររូប​នេះ​ពិតជា​ខ្លាំង​មែន​ទី​១(​ឈ្មោះ​ផល្លី​)​ទី​២ (​ឈ្មោះ​តា​កុក​)​ជា​ម្ចាស់​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​នេះ​ក្នុង​មួយ​សប្តាហ៍​បើក​លេងបួន​ថ្ងៃ (​ទី​១)​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍ អាទិត្យ ជា​ពិសេស​មាន​ទីតាំង​សម្រាប់​ប្តូរ​លេង​មាន​ពី​កន្លែង​(​ទី​១)​នៅ​ចំណុច​ទួល​ចាម​ស្ថិតនៅ​(​ភូមិ​កំពែង​)​និង​(​ទី​២)​នៅ​(​ភូមិ​អូរ​ជ្រៃ​) ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើ​ព្រងើយ​មិន​ហ៊ានរ​បង្ក្រាប​នោះឡើយ​!?

​ប្រភព​ច្បាស់​ការណ៍​ពី​បងប្អូន​ពលរដ្ឋ​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ឲ្យដឹង​ថា​÷​បុគ្គល​ពីររូប​នេះ​កំពុងតែ​វង្វក់ស្មារតី​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យ​នាំគ្នា​ចូល​ទៅ​លេង​យ៉ាង​កុះករ​ជាប្រចាំ​ហាក់បីដូច​មិន​ដែល​ចេះ​ខ្លាចញញើត​ការឆ្លង​រីក​រាលដាល​ជំងឺ កូវី​ដ​-១៩ ទើបតែ​បំលែង​ថ្មី​នោះឡើយ​!?
​ណាមួយ​ទៀត​គេ​បានឮ​ម្ចាស់​បន​ល្បែង​មួយ​នេះ​បាន​អួត​ប្រាប់​បក្សពួក​គេ​ឲ្យដឹង​ថា​រូបលោក​បាន​រត់ការ​រួច​អស់ហើយ​ទើប​អាច​លេង​បាន​ម្យ៉ាងទៀត​រូប​លោក​ពុំ​ដែល​ចេះ​ខ្លាច​ឡើយ​ដោយសារតែ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដែល​បាន​អនុញ្ញាត​ឲ្យ​ពួកគាត់​បើក​លេង​នៅ​ទីនេះ​
​ករណី​នេះ​បងប្អូន​ពលរដ្ឋ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​ទៅ​និង​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​ព្រែក​ប្រសព្វ – ខេត្ត​ក្រចេះ មិន​ដូច​ន​ស្រុក – ខេត្ត ដទៃទៀត អាច​បើក​លេង​បាន​យ៉ាង​រំភើយ​!

​ពលរដ្ឋ​នាំគ្នា​លើកឡើងថា​÷​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើឲ្យ​ពួកគាត់​មាន​កង្វល់​និង​មាន​ការភ័យខ្លាច​អំពី​បញ្ហា​ខ្លាច​ការរីក​រាលដាល​ជំងឺ កូវី​ដ​-១៩,, ពី​ពួក​អ្នក​ដែល​មក​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ទីកន្លែង​នេះ​ណាមួយ​ទៀត​ភ័យខ្លាច​អំពី​អសន្តិសុខ​ដូចជា​អំពើ​លួច​ឆក់​ប្លន់​និង​អំពើ​ហិង្សា​ជា​ដើម​។​

​ដូច្នេះ​ហើយ​ពលរដ្ឋ​នាំគ្នា​សូម​ណុំ​ពរម​កដល់ ឯកឧត្តម វ៉ា ថង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ ជាពិសេស លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ជា​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ សូម​មេត្តា​មាន​វិធានការ​ចាត់​កម្លាំង​ជំនាញ​ចុះ​ចុះ​ត្រួតពិនិត្យ ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់​និង​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​កំពុងបើក​លេង​យ៉ាង​សកម្ម​ប្រចាំ​នៅ​ភូមិ​ខាងលើ​នេះ​ដើម្បី​ធ្វើ​ការបង្ក្រាប​តាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ