ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម អ៊ាន ឃុន​និង​ឯកឧត្តម ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២

ឯកឧត្តម អ៊ាន ឃុន​និង​ឯកឧត្តម ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ÷ នៅ​ព្រឹក​ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ​២០២២​នេះ ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​សៀមរាប ដែល​ប្រារព្ធ​ធ្វើ​នៅ សាល​សន្និសិទ្ធ​សណ្ឋាគារ​សុខា​សៀមរាប ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត និង អាជ្ញាធរ​ក្រុង ស្រុក និង ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ស្មៀន​ឃុំ​សង្កាត់​ទាំង ១០០ និង មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល ប្រមាណ ៦០០​នាក់​ចូលរួម​ផងដែរ ។​

​ដើម្បី​ឲ្យ​អង្គសន្និបាត​ប្រ​ព្រឹត្ត​ទៅ​ដោយ​ជោគជ័យ និង​ទទួលបាន​នូវ​ធាតុ​ចូល​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ឲ្យមាន​ប្រធានបទ​ពិភាក្សា​ចំនួន​០៤ ទី​១ ពិភាក្សា​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម ,​ទី​២.​ការលើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​ស្ថានភាព​នៃ​វិបត្តិកូ​វិដ​១៩ ដោយ​ផ្អែក​តាម​សក្តានុពល​របស់​មូលដ្ឋាន ក្រុង ស្រុក ឃុំ​សង្កាត់ ,​ទី​៣ លើ​ការអនុវត្ត​ការងាររដ្ឋបាល និង ការគាំទ្រ​របស់​រដ្ឋបាល​ក្រុង ស្រុក ដល់​ឃុំ​សង្កាត់ និង ការ ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ តាមរយៈ​ចក្រ​ចេញចូល​តែមួយ និង ការអនុវត្ត​តួនាទី ភារកិច្ច​ការិយាល័យ​ប្រជាពលរដ្ឋ និង​ទី​៤ ការរៀបចំ និង​យន្តការ​ដោះស្រាយ​សណ្តាប់ធ្នាប់ បរិស្ថាន សោ​ភណ័​ភាព​ទីប្រជុំជន ក្រុង ស្រុក ឃុំ​សង្កាត់ និង ការអភិវឌ្ឍ​ទីក្រុង ទីប្រជុំជន ស្រុក ឃុំ សង្កាត់ និង​ការងារ​ដីធ្លី ។​

​នា​ឱកាស​បើក​អង្គសន្និបាទ​ឯកឧត្តម ទៀ សីហា ក៏​បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​បើក​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង លើក​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ​២០២២​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​នូវ​ឲ្យឃើញ​ពី​ស្នាដៃ លទ្ធផល​ការងារ​គ្រប់​បណ្តា​អង្គភាព មន្ទីរ ស្ថាប័ន​ជុំវិញ​ខេត្ត​សម្រេចបាន​ក្នុង​រយៈពេល មួយ​ឆ្នាំ​មកនេះ ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​អណត្តិ​ទី​៦​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ម្យ៉ាងទៀត​ដើម្បី​ទាក់ទាញ​យក​នូវ​ការសន្និដ្ឋាន​មួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវ​ខ្ពស់ ហើយក៏​ជា​គន្លឹះ ក្នុង​ការអនុវត្តន៍​សិទ្ធិអំណាច តួនាទី​របស់​ស្ថាប័ន អង្គភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការឈាន​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី សម្រាប់​អនុវត្ត​ឲ្យបាន​ជោគជ័​យ​នា​ឆ្នាំ​ខាង​មុខ ។​

​ឯកឧត្តម បាន​បន្តទៀតថា ក្នុង​អង្គសន្និបាត​នេះដែរ យើង​នឹង​ទទួលបាន​នូវ​ធាតុ​ចូល​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ឲ្យមាន​ប្រធានបទ​ពិភាក្សាតាម​ក្រុម សំខាន់​ផ្តោត​លើ​ក វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស ការ​រុករាន​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​បឹង​ទន្លេសាប តំបន់​ព្រៃឈើ បញ្ហា​គ្រឿងញៀន និង អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​ដីធ្លី និង ការផ្ដល់​សេវា​រដ្ឋបាល​នៅតាម​ថ្នាក់​ឃុំ​សង្កាត់ ។ ម្យ៉ាង​ទៀត​ក៏​បាន​ផ្ដោត​សំខាន់​ទៅលើ​លទ្ធភាព​ការងារ បញ្ហា​ប្រឈម ដំណោះស្រាយ សំណូមពរ និង​ស្ថាប័ន​ទទួលខុសត្រូវ ព្រមទាំង​ពិភាក្សា​បន្ថែម​លើ​ចំណុច​គន្លឹះ​សំខាន់ៗ ដើម្បី​ធានា​ឲ្យមាន​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ទទួល​បាន​ជោគជ័យ ។ ក្នុងន័យនេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើ​ដល់​អង្គសន្និបាត​ទាំងមូល ចូលរួម​ផ្ដល់​យោបល់​ឲ្យបាន​ផុលផុស ដើម្បី​ជា​ធាតុ​ចូល​ក្នុង​ការអនុវត្ត​ទិសដៅ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​សម្រាប់​ឆ្នាំ​២០២២ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ឯកឧត្តម បាន​សូម​ឲ្យ​អង្គសន្និបា​តទាំង​មូល​ផ្ដោត​ការយកចិត្តទុកដាក់ ក្នុង​ការចូលរួម ពិនិត្យ ពិភាក្សា លើ​បញ្ហា​នានា និង ផ្ដល់​ជា​ធាតុ​ចូល​ទាំងឡាយ​ទៅ​ក្នុង​ក្រុម​ពិភាក្សា​នី​មួយៗ ដើម្បី​ធានាបាន​នូវ​ផែនការ និង វិធាន​រួម​លម្អិត​មួយ ដែល​មាន​ភាពប្រាកដប្រជា ធានាបាន​នូវ​ភាពជា​ម្ចាស់​របស់​ស្ថាប័ន ព្រមទាំង​អាច​អនុវត្តបាន​ប្រកបដោយ​ជោគជ័យ​នា​ឆ្នាំ​២០២២​នេះ​៕

Filed in: ព័ត៌មានជាតិ