ទាន់ហេតុការណ៍
ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​

ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​) :​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០២២ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ និង​សាលាបឋមសិក្សា និង វិទ្យាល័យ​តេជោ​សែន​ត្បូងឃ្មុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ស្ថិត​នៅ​បុរី​រដ្ឋបាលខេត្ត ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ឯកឧត្តម​អភិបាលខេត្ត ជាមួយ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង សូម​បួងសួង​ដល់​វត្ថុ​ស័ក្តសិទ្ធិ​លើលោក សូម​អោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា បងប្អូន​កូនក្មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជា​ទីស្រឡាញ់​ទាំងអស់ ពិសេស​ជូន​ដល់ ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​សហការី​ទាំងអស់ ដែល​បាននិងកំពុង​បំពេញបេសកកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​មាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ផុត​ពី​ជំងឺ​កូវី​ដ​-១៩ និង​សូម​ប្រកប​ដោយ​ពុទ្ធពរ និង​ពរ​ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​

Filed in: ព័ត៌មានជាតិ