ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឈ្មោះ ឡេង ពិតជា​ខ្លាំង​មែន​សមត្ថកិច្ច​បិត​កន្លែងចាស់​បើក​កន្លែង​ទីតាំង​ថ្មី​ដំណើរការ​លេង​យ៉ាង​រំភើយ​គ្មាន​ញញើត​ច្បាប់​!!

ឈ្មោះ ឡេង ពិតជា​ខ្លាំង​មែន​សមត្ថកិច្ច​បិត​កន្លែងចាស់​បើក​កន្លែង​ទីតាំង​ថ្មី​ដំណើរការ​លេង​យ៉ាង​រំភើយ​គ្មាន​ញញើត​ច្បាប់​!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ឧត្តរមានជ័យ​៖ សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ​ទើបតែ​ធ្វើ​ការចុះ​ចាប់​បង្ក្រាប ទីតាំង​បន​ល្បែង​សង្វៀន​ជល់​មាន់​និង​បាញ់អាប៉ោង​របស់​ឈ្មោះ​(​ឡេង​) និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​រាល់​សកម្មភាព​នៃ​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ឥលូវ​ស្រាប់តែ​លេច​ចេញ​កន្លែង​ថ្មី​បើក​ដំណើរការ​លេង​យ៉ាង​កក្រើក​មួយ​កន្លែង​ទៀត​ហើយ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថាៈ ទីតាំង​សង្វៀន​ជល់​មាន់​និង​បាញ់អាប៉ោង​ថ្មី​មួយ​កន្លែង​របស់​ឈ្មោះ​(​ឡេង​) ស្ថិត​នៅ​ចំណុច​ក្នុង​ចំការ​ស្វាយ ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ វ​នៅ​ចម្ងាយ​ពី​ទីតាំង​ជល់​មាន់​ចាស់​ប្រហែល​ជាង​(៧០០ ម៉ែត្រ​)​ជាង​ប្រាំពីរ​រយ​ម៉ែត្រ បាន​ធ្វើ​ការបើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង​ពេញ​ក្នុង​ចំការ​ស្វាយ បន្ទាប់​ក្រោយពី​សមត្ថកិច្ច​ចុះ​ធ្វើ​ការបង្ក្រាប​កន្លែងចាស់​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ជាច្រើន​មាន​ការហួសចិត្ត​យ៉ាងខ្លាំង នូវ​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច ដែល​ចុះ​បង្ក្រាប​ទីតាំង​បន​ល្បែង​ជល់​មាន់​និង​អាប៉ោង ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​អ្វី​បន្តិច​ទាល់តែសោះ មើល​ទៅ​ដូច​ជា​ការសម្តែង​ឆាកល្ខោន​ធ្វើឲ្យ​តែ​ល្អមើល​ទេ​ដឹង​?

​បើ​យោង​តាម​ព័ត៌មាន​ច្បាស់​ការណ៍​ទទួលបាន​ពី​ពលរដ្ឋ​នៅ​រសៀល​ថ្ងៃ ទី​០៦ ខែ​មីនា ឆ្នាំ​២០២២ នេះ គេ​ឃើញ​មាន​ក្រុម​អ្នកញៀន​ល្បែង​ជាច្រើន កំពុង​ប្រមូល​បក្សពួក​មាន​ការជួប​ជុំ ឲ្យ​ដំណើរការបើក​លេងល្បែ​ង​យ៉ាង​ពេញបន្ទុក ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​(​ជំងឺ កូវី​ដ​-19)​និង​មេរោគ​បម្លែង​ថ្មី​(​អូ​មី​ក្រុង​) ដែល​កំពុង​តែ​ផ្ទុះ​ឆ្លង​រាលដាល​យ៉ាង​កក្រើក​ទូទាំងប្រទេស​។​ទង្វើ​បែប​នេះ​ធ្វើឲ្យ​ពលរដ្ឋ​រស់​នៅ​មាន​ការ​ភ័យខ្លាច​អំពី​បញ្ហា​អសន្តិសុខ​និង​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​ដូចជា ករណី​ចោរកម្ម លួច ឆក់ ប្លន់ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ក៏​ដោយសារ​កើត​ចេញពី​ល្បែង​សុីសង​ខុស​ច្បាប់​ទាំងអស់​នេះ​ដែ​រ​។​

​ប្រភព​ដដែល​ពី​ពលរដ្ឋ​នាំគ្នា​ដាក់​ការសង្ស័យ ម្ចាស់​ទីតាំង​ល្បែង​សុីសង​ខុសច្បាប់ មួយ​នេះ​សង្ស័យ​បានផ្ដល់​ផលប្រយោជន៍​ប្រចាំ​ខែ​ឲ្យ​អាជ្ញាធរ និង មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ រួច​អស់ហើយ​មើលទៅ ទើប​ហ៊ាន​បើក​លេង​បាន​យ៉ាង​គឃ្លើន​ជា​រៀងរាលថ្ងៃ​បែបនេះ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់​យ៉ាង​ខ្លាំង​ថា លោក ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ និង​លោក អ៊ូច ម៉ៅ អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ អសមត្ថភាព​ក្នុង​ការទប់ស្កាត់​មិនមាន​វិធានការ​ចាត់​កម្លាំង​ធ្វើការ​បង្ក្រាប​!​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ បើក​លេង​មួយកន្លែង​ថ្មី​នេះ​ទៀត​ទេ បែរ​ជា​ទុក​ឲ្យ​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​នេះ ដំណើរការ​បើក​លេង​បាន​យ៉ាង​រំភើយ​បែបនេះ​ទៅវិញ​!

​ដូច្នេះហើយ​ប្រជាពលរដ្ឋ​រស់នៅ ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាននាំគ្នា​អំពាវនាវ​យ៉ាងទទូច​ទៅដល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សូម​ជួយ​ត្រួតពិនិត្យ​ជាក់ស្ដែង​និង​មាន​វិធានការ​ដើម្បី​ចាត់​កម្លាំង​ជំនាញ​ធ្វើការ​បង្ក្រាប​!​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​បាញ់អាប៉ោង​ខុសច្បាប់ កំពុងបើក​លេង​មួយកន្លែង​ថ្មី​នេះ​បាន​យ៉ាង​រំភើយ នៅ​ភូមិ​/​ឃុំ ខាងលើនេះ ស្រប​តាម​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ ភូមិ​/ ឃុំ / សង្កាត់ ឲ្យមាន​សុវត្ថិ​ភាពផងទាន​៕
​

Filed in: ព័ត៌មានជាតិ