ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោកស្រី លី អ៊ុំ​អេង បដិសេធថា មិន​បាន​រំលោភ​យក​ដី ដូច​ការ​ចោទ​របស់​លោក​ស៊ឹង សាមុត នោះទេ​

​លោកស្រី លី អ៊ុំ​អេង បដិសេធថា មិន​បាន​រំលោភ​យក​ដី ដូច​ការ​ចោទ​របស់​លោក​ស៊ឹង សាមុត នោះទេ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ​៖​ លោកស្រី លី អ៊ុ​អេង មុខរបរ​អាជីវករ បាន​បដិសេធថា មិន​បាន​រំលោភ​យក​ដី ដូច​ការចោទប្រកាន់រ​បស់​លោក​ស៊ឹង សាមុត នោះទេ​។​

​ការបដិសេធ​លោកស្រី លី អ៊ុ​អេង ធ្វើឡើង​បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​បង្ហោះ ចោទប្រកាន់​ថា​លោកស្រី រំលោភ​យក​ដី​របស់​លោក​ស៊ឹង សាមុត ដែលមាន ទីលំនៅ​
​ភូមិ​ជ្រៃ ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោកស្រី លី អ៊ុ​អេង បាន​ប្រាប់​សៀមរាប​ប៉ុស្តិ៍​ថា កន្លង​ទៅ​ឈ្មោះ​ស៊ឹង សាមុត នេះ​បាន​ក្លែង​ឯកសារ​យក​ដី​របស់​លោកស្រី ជាង​១​ហិកតា​
​ដែល​ស្ថិតនៅ​ដែល​ស្ថិតនៅ​ភូមិ​ជ្រៃ ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ហើយ​លោក​ស្រី​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​អោយ​អនុវត្ត​តាម​ផ្លូវច្បាប់ ចំពោះ បុគ្គល ស៊ឹង សាមុត ក្នុង​នោះ​ផង​ដែរ​ឈ្មោះ​ស៊ឹង សាមុត បាន​សារភាព​ថា ពិតជា​បាន​ក្លែង​យក​ដី​របស់​លោកស្រី​ពិតប្រាកដ​មែន​។ ករណី​តុលាការ​ក៏​បាន​ចេញ​ដីកា សាលក្រម កាត់ក្ដី​ឲ្យ​លោកស្រី​រួចរាល់​ផងដែរ​។​

​ពាក់ព័ន្ធ​ករណី​នេះ​ផងដែរ លោកស្រី​លី អ៊ុ​អេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​ស្រី​នឹង​ប្ដឹង បុគ្គល​ឈ្មោះ​ស៊ឹង សាមុត ទៅ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់​លោកស្រី ៕

 

Filed in: ព័ត៌មានជាតិ