ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ និង​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​ចេញ​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ​

នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ និង​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ករណី​ចេញ​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២២ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ទៅកាន់​តុលាការ យោងតាម​ពាក្យបណ្ដឹង​ជនរងគ្រោះ​ករណី​ចេញ​សែក​ស្អុក​២​សន្លឹក មានទឹក​ន​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​។​
​ពាក់ព័ន្ធ​ជាមួយ​នឹង​ករណី​ចេញ​សែក​ស្អុយ​នេះ កាលពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ជនសង្ស័យ​ទាំង​២​នាក់​តំណាងឱ្យ​ក្រុមហ៊ុន E-zone express បាន​ធ្វើការ​ទូទាត់​ថ្លៃ​ប្រាក់​ទិញ​ប្រេង តាមរយៈ​មូលប្ប​ទានប​ត្រ (​សែ​ក​) ចំនួន​២​សន្លឹក ដែល​សរុប​ជា​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​។​

​ក្រោយ​ពេល​ចេញ​សែក​រួចមក ជន​រងគ្រោះ​ឃើញ​ថា សែក​ទាំង​២​មិន​មាន​សាច់ប្រាក់ ទើប​បាន​ព្យាយាម​ចរចា​ដោះស្រាយ​បំណុល​ខាងលើ តែ​មិន​បាន​លទ្ធផល​សោះ ហើយ​បុគ្គល​ទាំង​២​នាក់ មាន​ចេតនា​គេចវេស​មិន​បំពេញ កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​បាន​ជួញដូរ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​យ៉ាងធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុន​ជនរងគ្រោះ​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​មាន​ឈ្មោះ ប៉ែន សុភាព អាយុ​៣៨​ឆ្នាំ និង​ឈ្មោះ ស៊ា​ង ថៃ អាយុ​៣៨​ឆ្នាំ​។ ក្រោយពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួច​មក កម្លាំង​សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ