ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ទទួល​អំណោយ​ម៉ូតូ​២​គ្រឿង ពី​អគ្គនាយក​ក្រុមហ៊ុន ទូ ពេជ្រ អ៊ិន​វេស​មិន ឯ​.​ក​

អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ទទួល​អំណោយ​ម៉ូតូ​២​គ្រឿង ពី​អគ្គនាយក​ក្រុមហ៊ុន ទូ ពេជ្រ អ៊ិន​វេស​មិន ឯ​.​ក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២២​នេះ លោក​វរសេនីយឯក ភួង សុ​ភី មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ទទួល​អំណោយ​ជា​ម៉ូតូ Honda ADV ចំនួន​២​គ្រឿង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក អ៊ិន រតនា អគ្គនាយក​ក្រុមហ៊ុន ទូ ពេជ្រ អ៊ិន​វេស​មិន ឯ​.​ក​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​វរសេនីយ៍ឯក ភួង សុ​ភី បាន​ថ្លែងអំណរគុណ​ដល់​លោក​អគ្គនាយក​ក្រុមហ៊ុន ទូ ពេជ្រ អ៊ិន​វេស​មិន ឯ​.​ក ដែល​ជានិច្ចកាល ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​កងកម្លាំង​កងរាជអាវុធហត្ថ​។ លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បានបញ្ជាក់​បន្តថា ការឧបត្ថម្ភ​ម៉ូតូ​នៅពេលនេះ អាចជួយ​សម្រួល​ដល់​ការ​ប្រចាំការ​ល្បាត​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ឱ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

​នា​ឱកាស​នោះ​ដែរ លោក​ក៏​បាន​ប្រគល់ជូន​នូវប័​ណ្ឌ​ថ្លែងអំណរគុណ និង​ជូនពរ​លោក អ៊ិន រតនា ព្រមទាំង​ក្រុមគ្រួសារ ឱ្យ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន សុខភាព​ល្អ សុភមង្គល​ក្នុង​គ្រួសារ និង​សម្រេចបាន​នូវ​គ្រប់​កិច្ចការ​ទាំងអស់​៕​

Filed in: ព័ត៌មានជាតិ