ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

យាយ​តា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​មីនា ឆ្នាំ​២០២២ មូលនិធិ​ចាស់ជរា របស់​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ​

យាយ​តា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​មីនា  ឆ្នាំ​២០២២ មូលនិធិ​ចាស់ជរា របស់​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន តំណាង​លោក​ជំទាវ បាន ស្រីមុំ ប្រធាន​មូលនិធិ​ចាស់ជរា និង​ជា​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ នៅ​ព្រឹក ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ ២០២២ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​លោកយាយ លោកតា ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្វះខាត​ទូទាំង​ខេត្ត​ប៉ៃលិន ដែល​មក​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ពី​ក្រុមការងារ​របស់​មូលនិធិ​។​

​ឯកឧត្តម បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោកជំទាវ បាន​ស្រីមុំ ប្រធាន​មូលនិធិ​ចាស់ជរា​ខេត្ត​ប៉ៃលិន និង​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដោយ​ជានិច្ចកាល លោកជំទាវ ឯកឧត្តម តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​។​

​ឯកឧត្តម​តំណាងរាស្ត្រ បាន​លើកឡើង​ថា ៖ មូលនិធិ​នេះ​បាន​បង្កើតឡើង​ក្នុង​គោលបំណង និង​ទិសដៅ​ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកបមុខរបរ ដើម្បី​ចិញ្ចឹមជីវិត​បាន ក៍​ដូចជា​ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែទាំ​សុខភាព​លោកយាយ លោកតា ដោយ​មិន​ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ​អំពើ​ល្អ​។​

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់ ដល់​លោកយាយ លោកតា ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​បង្ការ ទប់ស្កាត់ ការពារ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ចូលរួម​គោរព​អនុវត្ត​នូវ​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល​។​

​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធី​ចាស់ជរា​នាពេលនេះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​ប្រធាន​មូលនិធិ ដែល​បាន​ឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់​ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បានធូ​ស្រាល​មួយ​កម្រឹត​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា ក្រុមការងារ​មូលនិធិ ត្រូវបាន​បែងចែក​ជា ៣​ក្រុម គឺ​ក្រុម​ទី​១. បើក​ផ្តល់​ជូន​លោកយាយ លោកតា​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក្រុមទី​២. នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​៣. នៅ​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន​៦២​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន​១០​ម៉ឺន​រៀល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ