ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សមត្ថកិច្ច​ចាប់​រថយន្ត​ដឹក​ជ្រូក​លួច​នាំ​ចូល​គ្មាន​ច្បាប់ ពី ប្រទេស វៀតណាម​

សមត្ថកិច្ច​ចាប់​រថយន្ត​ដឹក​ជ្រូក​លួច​នាំ​ចូល​គ្មាន​ច្បាប់ ពី ប្រទេស វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​: អាជ្ញាធរ​ខេត្ត​ស្វាយរៀង​កាលពី​វេលា​ម៉ោង​១ យប់​ឈានចូល​ថ្ងៃទី​២៨ ខែ​កុម្ភៈ កន្លងទៅនេះ បាន​ស្ទាក់​ចាប់​បាន​រថយន្ត​ដឹក​ជ្រូក​ចំនួន​១១៥​ក្បាល​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ខុសច្បាប់ នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​១៣ ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​រថយន្ត​ដែល​ដឹក​ជ្រូក​នាំចូល​ពី​វៀតណាម​នោះ គឺ​មាន​ម៉ាក Sangyong Istana ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​១៥​កៅអី ពាក់​ស្លាក​លេខ​ព្រៃវែង​២A-០៣១៨​។ រថយន្ត​នោះ​គឺ​បាន​ដឹក​ជ្រូក​ចូល​តាម​ច្រក របៀង​មួយ បម្រុង​នឹង​យកទៅ​ចែកចាយ​នៅ​ខេត្ត​ស្វាយរៀង​។​

​រថយន្ត​ដឹក​ជ្រូក​នាំចូល​នោះ គឺ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។ ក្រោយ​ពី​ស្ទាក់​បាន​រថយន្ត អាជ្ញាធរ​នឹង​បញ្ជូន​ម្ចាស់​រថយន្ត និង​វត្ថុតាង​ទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្វាយរៀង​ដើម្បី​ចាត់ការ​តាមច្បាប់​៕​

Filed in: ព័ត៌មានជាតិ