ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​នៅ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់មិញ ជា​ករណី​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​គ្រឿងញៀន បណ្តាលឱ្យ​របួស​សមត្ថ​កិច្ច​ពីរ​នាក់​

​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​នៅ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់មិញ ជា​ករណី​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​គ្រឿងញៀន បណ្តាលឱ្យ​របួស​សមត្ថ​កិច្ច​ពីរ​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​គ្រឿន​ញៀន​ម្នាក់ បាន​យក​កាំបិត​ចាក់​ទៅលើ​កម្លាំង​សមត្ថកិច្ច​ចំនួន ២​នាក់ បណ្តាលឱ្យ​រងរបួស​ធ្ងន់ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ ត្រើយ​ខាងកើត រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យដឹងថា ករណី​នេះ​ដំបូង​ជនសង្ស័យ​ម្នាក់​កំពុងតែ​ឈរ​លក់​គ្រឿងញៀន​នៅ​ជិត​តារាង​បាល់ ជាប់​គល់​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងកើត​។
​ពេលនោះ​សមត្ថកិច្ច​ឃើញ​ដូច្នេះ​ក៏​បាន​ចូល​ទៅ​ចាប់​ជនសង្ស័យ ក៏​ប៉ុន្តែ​ជនសង្ស័យ​បាន​រើបម្រះ​រួច និង​បាន​ដក​កាំបិត​ពី​ចង្កេះ​ចាក់​ទៅលើ​សមត្ថកិច្ច​បណ្ដា​ល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ហើយ​សមត្ថកិច្ច​ដែល​នៅ​ជិត​នោះ​ក៏​ដក​កាំភ្លើង​បាញ់​ឡើង​លើ​គម្រាម​ចំនួន ២​គ្រាប់ ធ្វើឱ្យ​ជនសង្ស័យ​ភ័យ​ក៏​រត់ចេញ​ពី​កន្លែងកើតហេតុ​តាម​មាត់​ទន្លេ​ឆ្ពោះទៅ​ទិស​ខាងជើង​ចម្ងាយ​ប្រហែល ១​គីឡូម៉ែត្រ ទៅដល់​កុងស៊ី​កាប់​គោ​ក៏​ពួន​សម្ងំ​នៅ​ក្នុង​កន្លែង​បន្ទប់​ជួល​មួយ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន និង​កងរាជអាវុធហត្ថ បាន​នាំគ្នា​មក​ដល់​កន្លែង​ដែល​ជនសង្ស័យ​សម្ងំ​លាក់​ខ្លួន​ក៏​បាន​វ៉ៃ​ទម្លុះ​ទ្វារ​ស័ង្កសី​ដើម្បី​ចាប់​ជនសង្ស័យ​។ ខណៈ​នោះ​ជនសង្ស័យ​បាន​ស្ទុះ​មក​ចាក់​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ទៀត​បណ្ដាលឱ្យ​រងរ​បួស ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​បន្ទាប់​មក​ជនដៃដល់​ក៏​បាន​រត់​ទៅ​ដល់​ភូមិ​ដើមគ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បន្ថែមទៀត ទើប​ចាប់បាន​ជនសង្ស័យ​ដែល​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ភូមិ​កើតហេតុ​ខាងលើ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​យក​ទៅ​សួរនាំ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ