ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្ដម​រដ្ឋមន្ត្រី​វេង​សាខុ​ន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​”​ការចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​”

ឯកឧត្ដម​រដ្ឋមន្ត្រី​វេង​សាខុ​ន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​”​ការចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ៩:០០ ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឯកឧត្ដម​រដ្ឋមន្ត្រី​វេង សាខុន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី “​ការចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​”​។

​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​របស់​ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ទីប្រឹក្សា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​។​

​បន្ទាប់​ពី ឯកឧត្តម ស្រី វុ​ឌ្ឍី អគ្គលេខាធិការ​ក្រសួង អាន​សេចក្តីថ្លែងហេតុ និង​ឯកឧត្តម គឺ​ម សុន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ផ្សព្វផ្សាយ អប់រំ បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​បាន​រាយការណ៍​ជូន​ដោយ​សង្ខេប​អំពី​សកម្មភាព​សំខាន់ៗ​ទាក់ទង​ក្រុមការងារ រួចមក ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកយក​បី​ចំណុច​សំខាន់​មក​ជម្រាប​ជូន​អង្គប្រជុំ​មាន​៖
​ទី​១- និ​ន្នា ការ​នៃ​ការផលិត ការ​ចរាចរ ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​។
​ទី​២- ផល​ប៉ះ ពាល់​ដោយ​ត្រង់ និង​ដោយ​ប្រយោល​នៃ​ការប្រើប្រាស់​គ្រឿងញៀន ហា​នី​ភ័យ និង​វិបត្តិ​ដល់​សង្គម​គ្រួសារ និង​សង្គមជាតិ​យ៉ាង​មហន្តរាយ និង​
​ទី​៣- វិធានការ​ការពា​រទាំ​ង​វិធានការ​ច្បាប់ រដ្ឋបាល និង​បច្ចេកទេស ដែល​ត្រូវ​អនុវត្ត​ឲ្យខាងតែបាន ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។​

​យល់ច្បាស់​ពី​បញ្ហា​នេះ និង​ដើម្បី​ចូលរួម​សហការ​អនុវត្ត​វិធានការ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស ច្បាប់​លើ​ក​ទី​៧ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២” តាមរយៈ​លិខិត​លេខ​០១ ផ​ក ចុះ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​ប្រធាន​ក្រុម​យុទ្ធនាការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និង​ជួញដូ​រគ្រឿង ញៀន ដែលមាន​ឯកឧត្តម​រដ្ឋមន្ត្រី​ជា​ប្រធានកិត្តិយស ឯកឧត្តម គឹម សុន រដ្ឋលេខា ធិ​ការជា​ប្រធាន និង​មាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​អញ្ជើញ​មក​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​ជា​អនុប្រធាន និង​ជា​សមាជិក ។​

​ក្នុងនាម​ស្ថាប័ន​ជំនាញ​បច្ចេកទេស ដែល​មាន​តួនាទី និង​ភារកិច្ច​ទទួលខុសត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការណែនាំ ដល់​គ្រប់​អង្គភាព​ក្រោម​ឱវាត​ក្រសួង​ដែលជា ប្រធាន អនុប្រធាន និង​សមាជិក សមាជិកា ឲ្យ​បង្កើន​ការយ​ចិត្ត​ទុកដាក់​ខ្ពស់​ដោយ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​អំពី​ហា​នី​ភ័យ​នៃ​ការផលិត ការ​ចរាចរ ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន ដល់​មន្ត្រី សហគមន៍​កសិកម្ម សហគមន៍​ព្រៃឈើ សហគមន៍​វារីវប្បកម្ម និស្សិត ក្រុមហ៊ុន​ដែល​បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​វិស័យ​កសិកម្ម ជាពិសេស​វត្ថុធាតុដើម​ផ្សំ ផលិត​ជី និង​ថ្នាំ​កសិកម្ម វត្ថុធាតុដើម​ផ្សំ និង​ផលិត​ប​សុ​ឱសថ ថ្នាំ​ការពារ​ជំងឺ​សត្វ និង​សារធាតុ​ផ្សំ ឬ​បន្ថែម​ក្នុង​ចំណី​សត្វ​។​ល​។

​អគ្គលេខាធិការ​ក្រសួង ច្រកចេញចូល​តែ​មួយ លេខាធិការដ្ឋាន​សម្បទា​ន​ដី​សេដ្ឋកិច្ច រដ្ឋបាល​ព្រៃឈើ រដ្ឋបាល​ជលផល អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​កៅស៊ូ​និង​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​ត្រូវ​ពិនិត្យ​តាមដាន​ឲ្យបាន​ជាប់​ជា​ប្រចាំ​នូវ​រាល់​សកម្មភាព​នាំ​ចេញ នាំចូល​នូវ​រាល់​សារធាតុ​គីមី ថ្នាំ​កសិកម្ម និង​សារធាតុ​ផ្សំ មក​ប្រើ​ក្នុង​ក្រុមហ៊ុន​។

​ត្រូវ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​លើ​ផែនការ​លេខ​០១ ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៧ សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ចំពោះ​ស្ថាប័ន​អប់រំ​មាន សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​កំពង់ចាម ត្រូវ​រៀបចំ​បញ្ជ្រាប​ក្នុង​កម្មវិធីសិក្សា​នូវ​ប្រធានបទ​ដែល​ទាក់ទង​នឹង​ការបង្ការ ទប់ស្កាត់​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ដល់​និស្សិត​ឱ្យបាន​យល់ដឹង​អំពី​គ្រោះថ្នាក់ ហា​នី​ភ័យ និង​ត្រូវ​ចៀសឲ្យផុត​ពី​បញ្ហា​នេះ​ជាដាច់ខាត​។​សរុបសេចក្តី​មក ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្នុងនាម​ជា​ប្រធានកិត្តិយស​នៃ​ក្រុមការងារ​ផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ត្រូវ​ត្រូវ​បង្កើន​កិច្ច​សហការ​ឲ្យបាន​ទូ​លំ​ទូលាយ​និង​ស៊ីជម្រៅ​ជាមួយ​អាជ្ញាធរ​គ្រឿងញៀន​ដើម្បីឲ្យ​ការអនុវត្ត​ផែនការ​សកម្មភាពស​ម្រេច​ទទួលបាន​ជោគជ័យ​។

ចុងក្រោយ លោក​បាន​ក្រើនរំលឹក និង​ពញ្ញាក់​ស្មារតី​ឲ្យ​គ្រប់​ស្ថាប័ន និង​តួអង្គ​ពាក់ព័ន្ធ​ត្រូវ​យក​អស់​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​សហការ​អនុវត្ត​ផែនការ​លេខ​០១ ខាងលើ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​សកម្មភា​ពផលិត ចរាចរ លក់​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​ដាច់ខាត​៕​សហការី​

Filed in: ព័ត៌មានជាតិ